កែវ LUMIX S S-R24105GC

S-R24105GC

LUMIX S 24-105mm F4 MACRO O.I.S.

ការគ្របដណ្ដប់មុំទូលាយរហូតដល់កម្រិតតេឡេហ្វូតូមធ្យមដែលមានសមត្ថភាពថតម៉ាក្រូ។
ពង្រីក
ពង្រួម
បិទ

លក្ខណៈពិសេស

សាកល្បងវិធីថតរូបថ្មីៗ

LUMIX S 24-105mm F4 MACRO O.I.S. គ្របដណ្ដប់កម្រិតប្រវែងប្រសព្វ 24mm នៅមុំទូលាយ និង 105mm នៅតេឡេហ្វូតូពាក់កណ្ដាល។ វាអាចពង្រីកបានរហូតដល់ 0.5x និងចម្ងាយផ្ដោតយ៉ាងតិច 0.3m។ កែវនេះគឺស័ក្តិសមបំផុតសម្រាប់ការថតរូបផ្សេងៗជាច្រើនដូចជា រូបថតផ្ដេកទំហំធំ រូបថតរុក្ខជាតិ ផ្កា ឬរូបថតបញ្ឈរ និងការថតរូបបែបម៉ាក្រូជាច្រើនទៀត។
សាកល្បងវិធីថតរូបថ្មីៗ

ការរចនាដែលធន់នឹងធូលី ការសាចទឹក និងភាពត្រជាក់ខ្លាំង

LUMIX S 24-105mm F4 MACRO O.I.S ត្រូវបានរចនាឡើងមកជាមួយសមត្ថភាពធន់នឹងធូលី និងការសាចទឹក អនុញ្ញាតឱ្យអ្នកថតបាននៅក្នុងស្ថានភាពដែលលំបាកខ្លាំងបំផុត សូម្បីតែមជ្ឈដ្ឋានកម្រិតទាបរហូតដល់ -10 °C។
* ភាពធន់នឹងធូលី និងការសាចទឹកមិនធានាថាការខូចខាតនឹងមិនកើតឡើងទេ ប្រសិនបើកែវនេះត្រូវបានប៉ះដោយផ្ទាល់ជាមួយធូលី និងទឹក។
ការរចនាដែលធន់នឹងធូលី ការសាចទឹក និងភាពត្រជាក់ខ្លាំង

O.I.S. សម្រាប់រូបថតច្បាស់ខ្លាំង

ថតអ្វីដែលអ្នកមើលឃើញភ្លាមៗ។ បច្ចេកវិទ្យារក្សាលំនឹងរូបភាពបែបអុបទិក (O.I.S.) ដែលភ្ជាប់មកនៅក្នុងកែវស្រាប់ធានាថា រូបថតរបស់អ្នកមានលក្ខណៈស្រស់ស្អាតខ្លាំង ដោយមិនព្រាលនៅលើរូបភាពទាំងមូល។
O.I.S. សម្រាប់រូបថតច្បាស់ខ្លាំង

ស័ក្តិសមបំផុតសម្រាប់ការថតវីដេអូ

កែវផ្ដល់ជូនការផ្លាស់ប្ដូររន្ធពន្លឺរលូន និងការផ្ដោតស្វ័យប្រវត្តិត្រឹមត្រូវ និងរហ័ស មានសារៈសំខាន់សម្រាប់អ្នកបង្កើតខ្លឹមសារបែបទំនើប ដោយអនុញ្ញាតឱ្យអ្នកថតវីដេអូកម្រិត 4K ដ៏ស្រស់ស្អាត និងមានលំនឹងដោយមិនរំខានដល់វត្ថុរបស់អ្នក។
ស័ក្តិសមបំផុតសម្រាប់ការថតវីដេអូ

ការបង្កើតកែវ S-R24105

ការកំណត់រចនាសម្ព័ន្ធល្អបំផុតត្រូវមានធាតុចំនួន 16 ដែលបែងចែកជា 13 ក្រុម ដោយរួមមានកែវ ASPH/ED ចំនួន 2, ASPH ចំនួន 2, UED ចំនួន 1 និង ED ចំនួន 2 ដើម្បីឱ្យមានកម្រិតខុសគ្នាទាបបំផុត និងធានាថាមានកម្រិតច្បាស់បំផុត។
ការបង្កើតកែវ S-R24105

តារាង S-R24105 MTF

កែវនេះអាចផ្ដល់ជូនភាពច្បាស់ និងរូបភាពគុណភាពខ្ពស់ ពេញកម្រិតពង្រីកពង្រួមទាំងមូល​។ វាជាកែវល្អបំផុតសម្រាប់ប្រព័ន្ធហ្វ្រេមពេញ LUMIX និងផ្ដល់ថតរូបប្រកបដោយភាពច្នៃប្រឌិតដោយគ្មានការរំខាន។
*សម្រាប់កែវដែលអាចប៉ះប៉ូវដល់ការខូចខាតទ្រង់ទ្រាយ អ័ក្សដេកបង្ហាញអំពីចម្ងាយពីផ្នែកកណ្ដាលនៃរូបភាពដែលបានកែ។
តារាង S-R24105 MTF

Get Inspired

ព័ត័មានផលិតផល

រូបភាពរបស់ កែវ LUMIX S S-R24105GC

ទំហំ និងទម្ងន់

កម្ពស់
84mm
ទទឹង
84mm
ជម្រៅ
118.0mm
ទម្ងន់
680g

ទម្ងន់ប្រហាក់ប្រហែល មិនរួមបញ្ចូលគម្របកែវ គម្របកែវខាងក្រោយ និងវ័នការពារកែវទេ។ ប្រវែងពីផ្នែកចុងខាងលើនៃកែវដល់ផ្នែកខាងក្រោមនៃជើង (mount) ភ្ជាប់កែវ។

  • ជើងភ្ជាប់អក្សរ Lជើងភ្ជាប់អក្សរ L
  • ធន់នឹងធូលី ការសាចទឹក និងភាពត្រជាក់ខ្លាំងធន់នឹងធូលី ការសាចទឹក និងភាពត្រជាក់ខ្លាំង

កែវពង្រីកបង្រួមស្ដង់ដារ 24-105mm ដែលត្រូវគ្នានឹង Dual I.S.2

ប្រតិបត្តិការនៅជិតល្អឥតខ្ចោះដែលមានចម្ងាយផ្ដោតជិតបំផុត 0.3m និងការពង្រីកអតិបរមា 0.5x

ការរចនាដែលធន់នឹងធូលី ការសាចទឹក និងភាពត្រជាក់ខ្លាំង

គ្រឿងភ្ជាប់បន្ថែមស្តង់ដារ

  • គម្របកែវ គម្របកែវខាងក្រោយ វ័នការពារកែវ កាបូបដាក់កែវ

កំណត់ចំណាំ

  • *សមត្ថភាពធន់នឹងធូលី និងការសាចទឹកមិនធានាថាការខូចខាតនឹងមិនកើតឡើងនោះទេ ប្រសិនបើកែវនេះត្រូវបានប៉ះដោយផ្ទាល់ជាមួយធូលី និងទឹក។

មុខងារ

  • ការបង្កើតកែវ

    • ធាតុ 16 នៅក្នុង 13 ក្រុម (កែវ ED 2 រាងស្វ៊ែរ, កែវរាងស៊្វែរ 2, កែវ UED 1, កែវ ED 2)
  • ជើងភ្ជាប់ (Mount)

    • ជើងភ្ជាប់អក្សរ L
  • មុខងាររក្សាលំនឹងរូបភាពបែបអុបទិក

    • មាន
  • ប្រវែងប្រសព្វ

    • f=24-105mm
  • ប្រភេទរន្ធពន្លឺ

    • គែមឧបករណ៍រំញ័រ 9 / ឧបករណ៍រំញ័រនៃរន្ធពន្លឺជារង្វង់
  • រន្ធពន្លឺអតិបរមា

    • F4.0
  • រន្ធពន្លឺអប្បបរមា

    • F22
  • ចម្ងាយផ្ដោតដែលជិតបំផុត

    • 0.30m / 0.98ft
  • ការពង្រីកអតិបរមា

    • ប្រហែល 0.5x

ទូទៅ

  • មុំទិដ្ឋភាពអង្កត់ទ្រូង

    • 84°(មុំទូលាយ) - 23°(តេឡេហ្វូតូ)
  • ការធន់នឹងធូលី និងការសាចទឹក

    • មាន*
  • សីតុណ្ហភាពប្រតិបត្តិការដែលបានណែនាំ

    • -10oC to 40oC (14oF to 104oF)
  • ទំហំតម្រង

    • φ77mm
  • បន្ទាត់ផ្ចិតអតិបរមា

    • φ84mm / 3.31 អ៊ីញ
  • ប្រវែងសរុប

    • ប្រហែល 118mm / 4.65 អ៊ីញ (ពីផ្នែកចុងខាងលើនៃកែវដល់ផ្នែកខាងក្រោមនៃជើង (mount) ភ្ជាប់កែវ)
  • ទម្ងន់ [g]

    • ប្រហែល 680g (មិនរួមបញ្ចូលគម្របកែវ គម្របកែវខាងក្រោយ និងវ័នការពារកែវទេ)
  • ទម្ងន់ [oz]

    • ប្រហែល 23.99oz (មិនរួមបញ្ចូលគម្របកែវ គម្របកែវខាងក្រោយ និងវ័នការពារកែវទេ)

ផលិតផលទំហំខុសគ្នា

ជំនួយបន្ថែម