NI-WL35PNSH
ការអ៊ុតស្តាយល៍360°ដោយសេរី
ជាមួយនឹងឆ្នាំងអ៊ុតចំហាយទឹកឥតខ្សែ វាផ្តល់ឱ្យអ្នកនូវសេរីភាពក្នុងការរំកិល និងការអ៊ុតប្រកបដោយប្រសិទ្ធភាពនៅគ្រប់ផ្នែកទាំងអស់នៃសម្លៀកបំពាក់។ វាត្រូវបានរចនាឡើងសម្រាប់ភាពងាយស្រួល និងបំពាក់នូវធុងទឹកដែលអាចដកដាក់បានសម្រាប់ភាពងាយស្រួលក្នុងការចាក់ទឹកចូល និងបាញ់ចំហាយទឹកបញ្ឈរសម្រាប់ការប្រើប្រាស់រហ័ស។
* នៅ 240 V
![](/content/dam/pim/kh/km/NI/NI-WL3/NI-WL35PNSH/ast-2529102.jpg.pub.crop.pc.thumb.640.1200.jpg)
![](/etc/designs/panasonic/productpage-2-clientlibs/scene7/images/icn-spinicon.png)
![](/etc/designs/panasonic/productpage-2-clientlibs/scene7/images/icn-pinchzoom.png)
លក្ខណៈពិសេស
បំបាត់ស្នាមជ្រួញដោយប្រើការរំកិលឥតខ្សែ
ឆ្នាំងអ៊ុតឥតខ្សែធ្វើឱ្យការអ៊ុតរបស់អ្នកមានភាពរលូន ងាយស្រួល និងរីករាយ។ អ្នកអាចរំកិលវាបានដោយសេរី ដោយគ្មានការព្រួយបារម្ភអំពីខ្សែឡើយ។ អ៊ុតសម្លៀកបំពាក់ដែលអ្នកពេញចិត្តឱ្យរលោងស្អាតបានយ៉ាងឆាប់រហ័ស និងរីករាយទទួលអារម្មណ៍នៃការស្លៀកពាក់យ៉ាងមានរបៀបរៀបរយ។
![បំបាត់ស្នាមជ្រួញដោយប្រើការរំកិលឥតខ្សែ](/content/dam/pim/kh/km/NI/NI-WL3/NI-WL35PNSH/ast-2529083.jpg.pub.thumb.644.644.jpg)
អ៊ុតស្ដាយល៍សេរី 360°
បាតឆ្នាំងអ៊ុតប្រើបានច្រើនទិសដៅ
បាតឆ្នាំងអ៊ុតដែលមានចុងទាំងសងខាងតូចច្រឡឹងផ្តល់នូវភាពរអិលស្រួលគ្រប់ទិស។
![បាតឆ្នាំងអ៊ុតប្រើបានច្រើនទិសដៅ](/content/dam/pim/kh/km/NI/NI-WL3/NI-WL35PNSH/ast-2529084.jpg.pub.thumb.644.644.jpg)
បាតឆ្នាំងអ៊ុតស្រោបទីតានីញ៉ូម
បំពាក់ដោយបាតស្រោបទីតានីញ៉ូម។ វាគឺជាបាតឆ្នាំងអ៊ុតដែលធន់នឹងស្នាមប្រឡាក់ និងងាយស្រួលក្នុងការជម្រះភាពកខ្វក់។
![បាតឆ្នាំងអ៊ុតស្រោបទីតានីញ៉ូម](/content/dam/pim/kh/km/NI/NI-WL3/NI-WL35PNSH/ast-2599638.jpg.pub.thumb.644.644.jpg)
បាតឆ្នាំងអ៊ុតកោង ដើម្បីបំបាត់ភាពទាក់
បាតឆ្នាំងអ៊ុតកោងការពារមិនឱ្យក្រណាត់ឡើងជាដុំៗ ដើម្បីផ្តល់នូវបទពិសោធអ៊ុតកាន់តែរលោង រហ័ស និងគ្មានបញ្ហា។
![បាតឆ្នាំងអ៊ុតកោង ដើម្បីបំបាត់ភាពទាក់](/content/dam/pim/kh/km/NI/NI-WL3/NI-WL35PNSH/ast-2599639.jpg.pub.thumb.644.644.jpg)
កាត់បន្ថយស្នាមជ្រួញបានរហ័សដោយប្រើការបាញ់ចំហាយទឹកកម្លាំងខ្លាំង
គ្រាន់តែចុចប៊ូតុង នោះចំហាយទឹកនឹងបញ្ចេញទៅលើស្នាមជ្រួញ។ ជាមួយនឹងការរចនាដោយឥតខ្សែ និងការបាញ់ទឹកបែបបញ្ឈរ អ្នកអាចអ៊ុតសម្លៀកបំពាក់ដែលព្យួរបានយ៉ាងងាយស្រួល។
![កាត់បន្ថយស្នាមជ្រួញបានរហ័សដោយប្រើការបាញ់ចំហាយទឹកកម្លាំងខ្លាំង](/content/dam/pim/kh/km/NI/NI-WL3/NI-WL35PNSH/ast-2529087.jpg.pub.thumb.644.644.jpg)
រៀបចំបានរហ័សជាមួយធុងទឹកចំណុះ 120 ml
ដែលអាចផ្ដាច់ចេញបាន
ដើម្បីបញ្ចូលទឹករបស់ឆ្នាំងអ៊ុត សូមដោះធុងទឹកចេញ។ ជាមួយនឹងការរៀបចំដ៏ងាយស្រួលបែបនេះ អ្នកអាចអ៊ុតសម្លៀកបំពាក់របស់អ្នកបានយ៉ាងឆាប់រហ័ស មុនពេលចាកចេញពីផ្ទះ។
![រៀបចំបានរហ័សជាមួយធុងទឹកចំណុះ 120 ml ដែលអាចផ្ដាច់ចេញបាន](/content/dam/pim/kh/km/NI/NI-WL3/NI-WL35PNSH/ast-2529088.jpg.pub.thumb.644.644.jpg)
មុខងារងាយស្រួលប្រើ
ចំហាយទឹកអាចកែតម្រូវបាន
អ្នកអាចជ្រើសរើសបរិមាណចំហាយបាន 3 កម្រិត៖ ស្ងួត ចំហាយទាប និងចំហាយខ្ពស់។
![ចំហាយទឹកអាចកែតម្រូវបាន](/content/dam/pim/kh/km/NI/NI-WL3/NI-WL35PNSH/ast-2599640.jpg.pub.thumb.644.644.jpg)
ប្រឆាំងនឹងជាតិកាល់ស្យូមដោយស្វ័យប្រវត្តិ
ឆ្នុកនៅខាងក្នុងធុងទឹកការពារកំណកមិនឱ្យកកស្ទះបំពង់ចំហាយ ដែលរក្សាចំហាយបានគ្រប់គ្រាន់ក្នុងរយៈពេលយូរ។
![ប្រឆាំងនឹងជាតិកាល់ស្យូមដោយស្វ័យប្រវត្តិ](/content/dam/pim/kh/km/NI/NI-WL3/NI-WL35PNSH/ast-2599642.jpg.pub.thumb.644.644.jpg)
ទប់ស្កាត់ការស្រក់ទឹក
ការជ្រាបទឹកត្រូវបានទប់ស្កាត់ដោយស្វ័យប្រវតិ្តដោយបញ្ឈប់លំហូរនៃទឹក ក្នុងករណីដែលសីតុណ្ហភាពរបស់ឆ្នាំងអ៊ុតដល់កម្រិតជាក់លាក់ណាមួយ។
![ទប់ស្កាត់ការស្រក់ទឹក](/content/dam/pim/kh/km/NI/NI-WL3/NI-WL35PNSH/ast-2529092.jpg.pub.thumb.644.644.jpg)
រចនាឡើងសម្រាប់សុវត្ថិភាព និងស្ថិរភាព
អស់ក្ដីបារម្ភជាមួយនឹងជើងទម្រចម្លងកម្តៅអាចរក្សាបាតឆ្នាំងអ៊ុតបាននឹងល្អ ដែលជួយកាត់បន្ថយករណីរលាកដៃ ឬធ្លាក់ពីលើក្តារអ៊ុត បើប្រៀបធៀបទៅនឹងឆ្នាំងអ៊ុតធម្មតា។
![រចនាឡើងសម្រាប់សុវត្ថិភាព និងស្ថិរភាព](/content/dam/pim/kh/km/NI/NI-WL3/NI-WL35PNSH/ast-2529093.jpg.pub.thumb.644.644.jpg)
ព័ត៌មានផលិតផល
![រូបភាពរបស់ NI-WL35PNSH 1800W* ឆ្នាំងអ៊ុតចំហាយទឹកឥតខ្សែដែលមានបាតងាយស្រួលអ៊ុតបានច្រើនទិសដៅ](/content/dam/pim/kh/km/NI/NI-WL3/NI-WL35PNSH/ast-2529098.png.pub.thumb.644.644.png)
ទំហំ និងទម្ងន់
- កម្ពស់
- 200mm
- ទទឹង
- 160mm
- ជម្រៅ
- 288mm
- ទម្ងន់
- 0.9kg
* ទំហំថតឆ្នាំងអ៊ុតជាមួយឆ្នាំងសាក។
** ទម្ងន់ថតឆ្នាំងអ៊ុតតែមួយមុខ។
ការអ៊ុតស្តាយល៍សេរី 360° ជាមួយនឹងបាតឆ្នាំងអ៊ុតឥតខ្សែ និងច្រើនទិស
ការបាញ់ចំហាយទឹកបញ្ឈរសម្រាប់ការថែទាំរហ័ស និងងាយស្រួល
ដំណើរការរអិលរលូនជាមួយនឹងបាតកោង។
ដំឡើងបានរហ័សជាមួយធុងទឹកដែលអាចផ្ដាច់ចេញបាន
រួមបញ្ចូលមុខងារងាយស្រួលដូចជា ការប្រឆាំងនឹងកាល់ស្យ៉ូមដោយស្វ័យប្រវត្តិ និងការប្រឆាំងនឹងតំណក់ទឹកដោយស្វ័យប្រវត្តិ។
ប្រភេទ
-
ឆ្នាំងអ៊ុតប្រើចំហាយទឹកឥតខ្សែ
វ៉ាត់/វ៉ុល/Hz
-
អតិបរិមា 1800 W (នៅ 240 V) / 220-240 V / 50 Hz-60 Hz
ចំនួនចំហាយ
-
ជាមធ្យម 10g/នាទី (រហូតដល់ 11g/នាទី)
ការកំណត់ចំហាយ
-
ស្ងួត / ទាប / ខ្ពស់
ការបង្កើន/រន្ធចំហាយ
-
ប្រហែល 53 g/នាទី / ប្រហែល 60g/នាទី
ធុងទឹក
-
120 ml
មុខងារបញ្ឈប់ចំហាយស្វ័យប្រវត្តិ
-
មាន
បន្ទះបាត
-
ស្រោបដោយទីតានីញ៉ូម (បាតឆ្នាំងអ៊ុតកោង)
មុខងារផ្ទៃបាត
-
បាតឆ្នាំងអ៊ុតប្រើបានច្រើនទិសដៅ
ការកំណត់សីតុណ្ហភាព
-
ខ្ពស់ / មធ្យម / ទាប
ទប់ស្កាត់កំណកកំបោរ
-
ឆ្នុកការពារកាល់ស្យ៉ូម
ទប់ស្កាត់ការស្រក់ទឹក
-
មាន
ប្រវែងខ្សែ
-
1.6m
ទំហំ (W x D x H) (mm)
-
160 x 288 x 200*1
ទម្ងន់ (kg)
-
0.9 *2
កំណត់ចំណាំ
-
*1 ទំហំថតឆ្នាំងអ៊ុតជាមួយឆ្នាំងសាក។*2 ទម្ងន់ថតឆ្នាំងអ៊ុតតែមួយមុខ។