
ធន់ប្រើបានយូរអង្វែង
ប្រព័ន្ធម៉ាស៊ីនទឹកក្ដៅរបស់ក្រុមហ៊ុន Panasonic ផលិតឡើងពីដែកអ៊ីណុកជប៉ុន ដែលមានភាពធន់ ព្រមទាំងការពារច្រែះ និងភាពសឹករេចរឹល ងាយស្រួលថែទាំ*¹ ដោយមិនចាំបាច់មានបង្គោលអាណូតឡើយ។

ធុងផលិតពីដែកអ៊ីណុក មិនកាន់ច្រែះ*²
ធន់មិនកាន់ច្រែះខ្លាំង។

ដែកដុតទឹកអោយក្តៅ មិនតម្រូវការតំហែទាំ
មិនចាំបាច់ត្រូវមានបង្គោលអាណូតទេ។
ប្រើធន់បានយូរអង្វែង ដោយសារមិនត្រូវការការថែទាំច្រើន


ធុងដែកអ៊ីណុកដែលមិនកាន់ច្រែះ*²

- ដែកអ៊ីណុកដែលមានកម្រិតគុណភាពខ្ពស់បំផុតដែលផលិតនៅប្រទេសជប៉ុនអាចទប់ទល់នឹងសីតុណ្ហភាពបានរហូតដល់ 90 °C ដែលកាត់បន្ថយអត្រានៃការកាន់ច្រែះ។

ហានិភ័យទាបបំផុតក្នុងការចម្លងមេរោគក្នុងទឹក

• ធុងស្តុកទឹកស្អាត និងមានអនាម័យខ្ពស់ ការពារការចម្លងមេរោគក្នុងទឹកដែលបណ្ដាលមកពីដែកច្រែះ។
មូលហេតុដែលគេនិយមចូលចិត្តប្រើប្រព័ន្ធម៉ាស៊ីនទឹកក្តៅដែលផលិតពីដែកអ៊ីណុករបស់ Panasonic

បច្ចេកវិទ្យាកម្រិតខ្ពស់របស់ប្រទេសជប៉ុន
- វត្ថុធាតុដើមដែកអ៊ីណុកដែលផលិតនៅប្រទេសជប៉ុន។
- ផលិតឡើងដោយប្រើវត្ថុធាតុដើមដែលមានគុណភាព និងធន់បានយូរ។

ធន់ និងប្រើបានយូរ
• ធន់នឹងសីតុណ្ហភាព សម្ពាធ និងរ៉ាឌីកាល់ដែលបង្កគ្រោះថ្នាក់ច្រើនប្រភេទ។
• ធន់នឹងការសឹករិចរិលបានរយៈពេលវែង។

ការពារការកាន់ច្រែះ
• ធន់នឹងអុកស៊ីដកម្មដោយទឹក និងសារធាតុច្រែះ។
• មិនត្រូវការថ្នាំកូតលាបការពារបន្ថែម ទាំងខាងក្នុង និងខាងក្រៅទេ។

ធុងទឹកមានអនាម័យ
- SWater មានភាពស្អាតដោយមានហានិភ័យទាបពីការឆ្លងបាក់តេរី។
- ដែកអ៊ីណុកមានលំនឹងខ្ពស់មិនងាយនឹងប្រតិកម្មជាមួយសម្ភារផ្សេងទៀត។.

សន្សំសំចៃការចំណាយ
• ធន់ និងប្រើបានយូរជាងមុន។
• កាត់បន្ថយចំណាយក្នុងការជួសជុល ប្ដូរថ្មី និងដំឡើង។

វត្ថុធាតុដើមដែលមិនប៉ះពាល់ដល់បរិស្ថាន
- វត្ថុធាតុដើមដែលធ្វើពីដែកអ៊ីណុកអាចកែច្នៃប្រើឡើងវិញបាន។.


មិនចាំបាច់ត្រូវមានបង្គោលអាណូតទេ។

• មិនចាំបាច់ត្រូវមានបង្គោលអាណូត ដើម្បីការពារការកាន់ច្រែះឡើយ។
• មិនត្រូវការការថែទាំច្រើន*¹ ដោយសារតែមិនតម្រូវឱ្យមានការផ្លាស់ប្ដូរជាទៀងទាត់ឡើយ។

តើបង្គោលអាណូតជាអ្វី?

• គេប្រីបង្គោលអាណូតដើម្បីការពារការកាន់ច្រែះ ព្រោះវាជាកំណាត់ម៉ាញ៉េស្យូមដែលអាចចាប់យកធាតុច្រែះបាន
• កំណាត់អាណូតនេះនឹងខ្លីទៅៗជាបន្តបន្ទាប់នៅពេលប្រើប្រាស់ ដែលធ្វើអោយអាយុកាលរបស់ម៉ាស៊ីនទឹកក្តៅថយចុះ ប្រសិនបើមិនបានផ្លាស់ប្តូរបង្គោលអាណូតថ្មី
ហានិភ័យនៃការប៉ះពាល់ដល់បង្គោលអាណូត
ប្រព័ន្ធម៉ាស៊ីនទឹកក្ដៅធម្មតាតម្រូវឱ្យបំពាក់នូវបង្គោលអាណូតដើម្បីការពារការកាន់ច្រែះ។ បង្គោលអាណូតនឹងចាប់យកសារធាតុកាន់ច្រែះនៅក្នុងទឹក ហើយនឹងបន្តសឹករេចរឹល ដែលតម្រូវឱ្យផ្លាស់ប្ដូរថ្មីជាប្រចាំ ពុំនោះទេប្រព័ន្ធម៉ាស៊ីនទឹកក្ដៅអាចនឹងច្រែះចាប់អស់។

អាយុកាលរបស់ប្រព័ន្ធម៉ាស៊ីនទឹកក្ដៅថយចុះ

បង្គោលអាណូតចាប់យកសារធាតុកាន់ច្រែះនៅក្នុងទឹក

បង្គោលអាណូតខ្លីទៅៗជាបន្តបន្ទាប់។

ភាពធន់នឹងច្រែះចាប់កាន់តែទាប អាយុកាលប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនកម្ដៅកាន់តែខ្លី។
ប្រព័ន្ធម៉ាស៊ីនទឹកក្ដៅដែលគ្មានអនាម័យ

កំណកកករពីបង្គោលអាណូតធ្វើឱ្យទឹកកខ្វក់។

នៅពេលទឹកឡើងកម្ដៅ កករបុកគ្នាចុះឡើង បណ្ដាលឱ្យឮសំឡេងរប៉េះរប៉ោះ។

កករបង្គរគ្នាធ្វើឱ្យស្ទះច្រកចូលរបស់ទឹក ប្រសិនបើមិនចាក់ចេញទេ។
កំណត់ចំណាំ
*¹ សំដៅទៅលើធុងទឹកដែកអ៊ីណុក ដែលគ្មានបង្គោលអាណូត។
*² ការធានា៖ 7 ឆ្នាំសម្រាប់ធុងទឹក និង 2 ឆ្នាំសម្រាប់គ្រឿងភ្ជាប់ជាមួយ។ ការធានានេះត្រូវបានអនុវត្តចំពោះផលិតផលដែលមិនដំណើរការតែប៉ុណ្ណោះ។ ផលិតផលដែលដំឡើងដោយមិនបានត្រឹមត្រូវ ការប្រើប្រាស់មិនត្រឹមត្រូវ ឬការខូចខាតដែលបណ្តាលមកពីការដឹកជញ្ជូនដោយមិនត្រឹមត្រូវ មិនត្រូវបានធានាទេ ហើយនឹងត្រូវគិតសេវាជួសជុល។ ផលិតផលដែលមិនដំណើរការដោយសារគុណភាពទឹកមិនត្រូវបានធានាទេ។ សូមកុំប្រើទឹកដែលមានជាតិអំបិល ក្រូចឆ្មារ ឬសារធាតុដែលមិនសុទ្ធផ្សេងទៀត។ សូមកុំប្រើទឹកដែលមានជាតិអាស៊ីត (កម្រិតតិចជាង pH6.0) ដោយសារវាអាចកាត់បន្ថយអាយុកាលរបស់ផលិតផល។ (កំណកកករ ការជ្រាបទឹកដែលបណ្ដាលមកពីច្រែះស៊ី។)