កំណល់ជើងទម្រម៉ាស៊ីន ម៉ូដែល N-SKT3B
ចំណេញទីតាំង សម្រួលដល់ការបោកគក់
ផ្ដល់ផលចំណេញទីតាំងរបស់លោកអ្នកដោយតម្រៀបបញ្ឈរម៉ាស៊ីនសម្ងួតពីលើម៉ាស៊ីនបោកគក់។ បន្ថែមពីលើនេះ កំណល់ជើងទម្រភ្ជាប់មកជាមួយធ្នើរដែលអាចរំកិលចេញចូលសម្រាប់ទុកដាក់សម្លៀកបំពាក់និងរបស់របរផ្សេងៗតាមតម្រូវការ។

លក្ខណៈពិសេស
ការដំឡើងងាយស្រួល និងរហ័ស
ងាយស្រួលដំឡើង
កំណល់ជើងទម្រម៉ាស៊ីននេះអាចប្រើបានជាមួយម៉ាស៊ីនបោកគក់ទ្វារចំហៀង CARE+ Edition ម៉ូដែល NA-25CEW1BSG និងម៉ាស៊ីនសម្ងួត ម៉ូដែល NH-XE21R1BSG។ ជើងទម្រនេះជួយភ្ជាប់បញ្ឈរម៉ាស៊ីនបោកគក់និងម៉ាស៊ីនសម្ងួតប្រកបដោយសុវត្ថិភាព ស្ថិរភាព និងងាយស្រួលក្នុងការដំឡើង។
ធ្នើររំកិលចេញចូលងាយស្រួលទុកដាកសម្លៀកបំពាក់
ធ្នើររំកិលចេញចូលបានយ៉ាងរលូនផ្ដល់ភាពងាយស្រួលក្នុងការទុកដាក់សម្លៀកបំពាក់ដែលបោកគក់រួចសម្រាប់ដាក់ចូលម៉ាស៊ីនសម្ងួត។
ព័ត៌មានផលិតផល
ម៉ូដែលត្រូវគ្នា៖
ម៉ាស៊ីនបោកគក់ទ្វារចំហៀង CARE+ Edition ម៉ូដែល NA-25CEW1BSG និងម៉ាស៊ីនសម្ងួត ម៉ូដែល NH-XE21R1BSG



