ម៉ាស៊ីនទឹកក្ដៅស៊េរី U DH-3UD1KZ

ម៉ាស៊ីនទឹកក្ដៅស៊េរី U DH-3UD1KZ

ទឹកផ្កាឈូកដ៏ស្រស់ស្រាយ
សម្រាប់ផាសុកភាព និងសុខុមាលភាព

មុខងារអនាម័យ និងសុវត្ថិភាពរបស់ម៉ាស៊ីនទឹកក្ដៅស៊េរី U របស់ Panasonic ធ្វើឱ្យគ្មានកង្វល់នៅពេលងូតទឹក ដូច្នេះអ្នកអាចរីករាយជាមួយពេលវេលាកាន់តែល្អប្រសើរជាមួយគ្នា។ មាននៅក្នុងមុខងារទឹកផ្កាឈូកប្រកបដោយផាសុកភាព ដើម្បីបន្ធូរអារម្មណ៍ និងបង្កើនថាមពលឡើងវិញសម្រាប់សុខុមាលភាពកាន់តែប្រសើរ។
* រូបភាពទាំងអស់គឺបង្ហាញក្នុងគោលបំណងជាឧទាហរណ៍តែប៉ុណ្ណោះ។
  • មុខងារសុវត្ថិភាពចំនួន 9
  • វត្ថុធាតុគ្រីស្ទាល៍ Ag+
  • U-mode & U-Memory
  • GOOD DESIGN AWARD 2022
ពង្រីក
ពង្រួម
បិទ

លក្ខណៈពិសេស

ទឹកផ្កាឈូកប្រចាំថ្ងៃរបស់អ្នកដែលស្អាត និងគ្មានការខ្វល់ខ្វាយ

ទឹកផ្កាឈូកប្រចាំថ្ងៃរបស់អ្នកដែលស្អាត និងគ្មានការខ្វល់ខ្វាយ
មិនមានការព្រួយបារម្ភនៅក្នុងបន្ទប់ទឹក។ ស៊េរី U របស់ Panasonic ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​មុខងារ​សុវត្ថិភាព​ចំនួន 9 ដែល​ជួយ​ការពារ​ការ​ឆក់​ អគ្គីភ័យ និងការ​ឆេះ។ បន្ទះទឹកផ្កាឈូកមានការការពារការទឹកជ្រាប ដើម្បីការពារផ្នែកខាងក្នុង ដោយវត្ថុធាតុគ្រីស្ទាល៍ Ag+ ការពារការរីកលូតលាស់នៃបាក់តេរី ដើម្បីទទួលបានបទពិសោធន៍នៃការងូតទឹកផ្កាឈូកដោយមិនខ្វល់ខ្វាយ។

រក្សាសុវត្ថិភាពរបស់អ្នក និងធ្វើឱ្យអ្នកស្អាត

ការពារពីគ្រោះថ្នាក់អគ្គិសនី និងអគ្គីភ័យ

ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់បំផុត យើងបានបង្កើតបច្ចេកវិទ្យា និងការរចនាដែលផ្តល់នូវការការពារគ្រោះថ្នាក់ជាច្រើន ដូចជាការធន់នឹងទឹក និងកម្ដៅ ក៏ដូចជាការការពារអគ្គីភ័យ ការឆេះ និងការឆក់ផងដែរ។
ការពារពីគ្រោះថ្នាក់អគ្គិសនី និងអគ្គីភ័យ

ការពារពីបាក់តេរី

កន្លែងដែលមានការប៉ះពាល់ជាញឹកញាប់ ជាពិសេសក្បាលផ្កាឈូក ប៊ូតុងចុចបិទ/បើកតែមួយ តួតម្រង ប៊ូតុងគ្រប់គ្រងថាមពលត្រូវបានបង្កើតឡើងដោយប្រើវត្ថុធាតុគ្រីស្ទាល៍ Ag+ ដើម្បីការពារពីបាក់តេរី។
ការពារពីបាក់តេរី

មុខងារសុវត្ថិភាពចំនួន 9

1 ការពារការទឹកជ្រាប និងការសាចទឹក

ស្រោមការពារការសាចទឹកដោយអនុលោមតាម IEC60529 (IP2X) សម្រាប់ការការពារដ៏អស្ចារ្យ។ វាត្រូវបានរចនាឡើងដោយមានការពារការទឹកជ្រាបនៅគន្លាក់រវាងបន្ទះខាងមុខ និងបន្ទះខាងក្រោយ ដើម្បីការពារអគ្គីភ័យ និងការឆក់។
ការពារការទឹកជ្រាប និងការសាចទឹក

2 ការពារការឡើងកម្ដៅ និងអគ្គីភ័យ

ជាមួយនឹងឧបករណ៍កម្ដៅស្ពាន់ដែលធន់នឹងកម្ដៅខ្ពស់ត្រូវបានផលិតចេញពីស្ពាន់ដែលមិនឆាបឆេះ និងពន្លត់ដោយខ្លួនឯងសម្រាប់កម្រិតខ្ពស់នៃភាពធន់នឹងកម្ដៅ ដើម្បីការពារការឡើងកម្ដៅ និងអគ្គីភ័យ។
ការពារការឡើងកម្ដៅ និងអគ្គីភ័យ

3 ចុចតែមួយដើម្បីបិទ/បើក

ងាយស្រួលបិទបណ្តាញថាមពលចម្បង និងបណ្តាញផ្គត់ផ្គង់ទឹកដោយផ្ទាល់តាមរយៈប៊ូតុងចុចបិទ/បើកតែមួយ។
ចុចតែមួយដើម្បីបិទ/បើក

4 ការពារពីការឆក់

អនុលោមតាម IEC 60529 (IP2X)។ រចនាសម្ព័ន្ធអ៊ីសូឡង់ការពារអ្នកពីគ្រោះថ្នាក់ ដូចជាការឆក់ដោយផ្តល់នូវរបាំងការពារការប៉ះនឹងផ្នែកគ្រោះថ្នាក់ដោយប្រើម្រាមដៃ ឬវត្ថុខាងក្រៅ។
ការពារពីការឆក់

5 ការការពារសុវត្ថិភាពពីការលេចធ្លាយចរន្តអគ្គិសនី

ការការពារពេញលេញពីការឆក់។ ឌីសុងទ័រសម្រាប់ផ្ដាច់នៅពេលមានការឆ្លងចរន្តអគ្គិសនីដែលភ្ជាប់មកជាមួយស្រាប់ (ELB) កាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលដោយស្វ័យប្រវត្តិ អំឡុងពេលលេចធ្លាយចរន្តអគ្គិសនី ដោយមានសុវត្ថិភាពទ្វេដង ដោយសារទាំងខ្សែណឺត និងខ្សែផ្ទាល់នឹងត្រូវបានកាត់ផ្តាច់។
ការការពារសុវត្ថិភាពពីការលេចធ្លាយចរន្តអគ្គិសនី

6 ចាប់សម្ពាធទឹក ដើម្បីការពារការឡើងកម្ដៅ

សេនស័រលំហូរទឹកកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលដោយស្វ័យប្រវត្តិ នៅពេលដែលលំហូរទឹកមានកម្រិតទាបពេក ឬមិនមាន។ វាការពារកុំឱ្យសីតុណ្ហភាពទឹកឡើងក្តៅខ្លាំង ក៏ដូចជាករណីនៃការឡើងកម្ដៅផងដែរ។
ចាប់សម្ពាធទឹក ដើម្បីការពារការឡើងកម្ដៅ

7 បង្កើតឡើង ដើម្បីការពារអគ្គីភ័យ

ប្រអប់ខាងក្រៅគឺជាការអនុលោមតាមវត្ថុធាតុដែលមិនឆាបឆេះ និងត្រូវបានផលិតឡើងដោយប្រើវត្ថុធាតុនៃការចាត់ថ្នាក់ UL-94-V0 (ការពន្លត់ដោយខ្លួនឯង) ដើម្បីការពារអគ្គីភ័យ។
បង្កើតឡើង ដើម្បីការពារអគ្គីភ័យ

8 កាត់ផ្តាច់ការផ្គត់ផ្គង់ថាមពល អំឡុងពេលផ្នែកណាមួយមានបញ្ហា

ការកំណត់កម្តៅឡើងវិញដោយដៃកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពល ក្នុងករណីដែលមានបញ្ហាផ្នែកណាមួយ ដែលបណ្តាលឱ្យមានការឡើងកម្ដៅជាបន្តបន្ទាប់ អំឡុងពេលស្ថានភាពមិនប្រក្រតី ដើម្បីការពារអគ្គីភ័យ។
កាត់ផ្តាច់ការផ្គត់ផ្គង់ថាមពល អំឡុងពេលផ្នែកណាមួយមានបញ្ហា

9 ការពារពីការឆេះកម្រិតទីមួយ

នៅពេលដែលសីតុណ្ហភាពទឹកកើនលើសពីកម្រិតគ្រោះថ្នាក់ 55°C មុខងារផ្ដាច់កម្ដៅដោយស្វ័យប្រវត្តិ នឹងផ្តាច់ការផ្គត់ផ្គង់ថាមពល ដើម្បីការពារការឆេះកម្រិតទីមួយ។
ការពារពីការឆេះកម្រិតទីមួយ

បន្ធូរអារម្មណ៍ និងស្រស់ស្រាយជាមួយនឹងទឹកផ្កាឈូកដែលផ្ដល់នូវផាសុកភាព

បន្ធូរអារម្មណ៍ និងស្រស់ស្រាយជាមួយនឹងទឹកផ្កាឈូកដែលផ្ដល់នូវផាសុកភាព
ចាប់ផ្ដើម និងបញ្ចប់សកម្មភាពប្រចាំថ្ងៃដោយមុខងារទឹកផ្កាឈូកដែលផ្ដល់ផាសុកភាព និងស្របតាមចំណង់ចំណូលចិត្តរបស់អ្នក។ ដោយរួមបញ្ចូលជាមួយនឹងការបញ្ជេញកម្លាំងទឹកថ្នមៗ ផ្ដល់នូវផាសុកភាព និងការបន្ធូរអារម្មណ៍ ដែលត្រៀមរួចរាល់សម្រាប់អ្នក។

ឱ្យខ្លួនអ្នកទទួលបានបទពិសោធន៍នៃការងូតទឹកផ្កាឈូកដូចស្ប៉ា

សីតុណ្ហភាពទឹកដែលផ្ដល់នូវផាសុកភាព

ការផ្លាស់ប្តូរសីតុណ្ហភាពភ្លាមៗ អំឡុងពេលងូតទឹកអាចបណ្តាលឱ្យមិនស្រួលខ្លួន។ ជ្រើសរើសពីមុខងារងូតទឹកផ្កាឈូកចំនួន 3 - កម្ដៅ ធ្វើឱ្យចុះត្រជាក់ ក្ដៅនិងត្រជាក់ ដែលអនុញ្ញាតឱ្យអ្នកសម្របខ្លួនទៅនឹងទឹក ឬសីតុណ្ហភាពជុំវិញប្រកបដោយផាសុកភាព។ សីតុណ្ហភាព និង​រយៈពេល​ក៏​អាច​ត្រូវ​បាន​ប្ដូរ​តាម​បំណង ដើម្បីឱ្យត្រូវតាម​ចំណូល​ចិត្ត​របស់​អ្នកផងដែរ។
សីតុណ្ហភាពទឹកដែលផ្ដល់នូវផាសុកភាព

ប្ដូរសីតុណ្ហភាពទឹកជាលំដាប់

កម្ដៅ៖ អនុញ្ញាត​ឱ្យ​អ្នក​សម្រប​ខ្លួន​បាន​ស្រួល​នៅ​ពេលចាប់ផ្ដើមងូតទឹក​ផ្កាឈូក ដោយ​មិន​មានការភ្ញាក់ផ្អើលចំពោះ​សីតុណ្ហភាព។

ធ្វើឱ្យចុះត្រជាក់៖ មានអារម្មណ៍ស្រស់ស្រាយ និងត្រជាក់ជាមួយនឹងសីតុណ្ហភាពទឹកដែលថយចុះជាលំដាប់របស់យើង។ វាការពាររាងកាយរបស់អ្នកមិនឱ្យក្តៅក្រហាយ បន្ទាប់ពីងូតទឹកក្តៅ។

ក្ដៅ និងត្រជាក់៖ ឆ្លាស់គ្នារវាងទឹកផ្កាឈូកក្តៅ និងត្រជាក់ ដើម្បីជួយសម្រួលឈាមរត់ និងជំរុញឱ្យមានការសម្រាក។
ប្ដូរសីតុណ្ហភាពទឹកជាលំដាប់

ផាសុកភាពផ្ទាល់ខ្លួនដោយគ្រាន់តែចុចមួយលើក

ប្ដូររវាងទម្រង់ផ្ទាល់ខ្លួនបានយ៉ាងងាយស្រួល

កំណត់ទម្រង់ផ្ទាល់ខ្លួនតាមរយៈ U-Memory សម្រាប់អ្នក និងគ្រួសាររបស់អ្នក។ ប្តូរយ៉ាងរហ័សរវាងទម្រង់នៃសីតុណ្ហភាពទឹកដែលពេញចិត្ត និងការបញ្ជាញកម្លាំងទឹកដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះ។ ស័ក្តិសមបំផុតសម្រាប់គ្រួសារដែលប្រើទឹកផ្កាឈូកនៅផ្ទះរួមគ្នា។
ប្ដូររវាងទម្រង់ផ្ទាល់ខ្លួនបានយ៉ាងងាយស្រួល

កំណត់ការកំណត់ផ្ទាល់ខ្លួនរបស់អ្នកជាមុន

រក្សាទុកការកំណត់ទឹកផ្កាឈូកដែលអ្នកចូលចិត្តបានយ៉ាងងាយស្រួលដូចជា៖
• សីតុណ្ហភាពទឹកផ្កាឈូក៖ ជ្រើសរើសសីតុណ្ហភាពណាមួយដោយដំឡើងម្ដង 1ºC
• U-Mode៖ ជ្រើសរើសមុខងារធ្វើឱ្យចុះត្រជាក់ ដំឡើងកម្ដៅ ឬក្ដៅ និងត្រជាក់
កំណត់ការកំណត់ផ្ទាល់ខ្លួនរបស់អ្នកជាមុន

ការបញ្ជេញកម្លាំងទឹកថ្នមៗនិងផ្ដល់នូវការផាសុកភាព

ការបញ្ជេញកម្លាំងទឹកថ្នមៗនិងផ្ដល់នូវការផាសុកភាព
ងាយស្រួលប្តូរការ​បញ្ជេញកម្លាំងទឹកផ្កាឈូកតាមរយៈការបង្វិលដងទៅឆ្វេង និងស្តាំដោយដៃម្ខាង។ ការរចនាក្បាលផ្កាឈូកដែលធ្វើអោយទឺកដែលបាញ់ចេញមកធ្វើឱ្យមានអារម្មណ៍ល្អនៅលើស្បែក។ ការបញ្ជេញកម្លាំងទឹក​ មាន 3 ប្រភេទខុសៗគ្នា - ‘ធម្មតា ធំ និងដុំៗ’ សម្រាប់ការងូតទឹកផ្កាឈូកដូចស្ប៉ានៅផ្ទះ។

ក្បាលទឹកផ្កាឈូក ដែលមាន 3 របៀប

ធម្មតា

ស្រ្ពាយបាញ់រួមគ្នាដែលរួមបញ្ចូលនូវការបញ្ជេញកម្លាំងទឹកដែលថ្នមៗ សម្រាប់ការងូតទឹកផ្កាឈូកបែបស្រស់ស្រាយ និងបន្ធូរអារម្មណ៍។
ជម្រះរាងកាយរបស់អ្នកជាមួយនឹងដំណក់ទឹកដែលជួយបន្ធូរអារម្មណ៍ សម្រាប់ការធ្វើឱ្យភ្ញាក់ពីគេង មុនពេលចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នក។
ធម្មតា

ធំ

ដំណក់ទឹកតូចៗដ៏ខ្លាំងក្លា ដើម្បីសម្អាតរាងកាយរបស់អ្នកពីភាពអស់កម្លាំង។ សម្រាកបន្ទាប់ពីធ្វើសកម្មភាពពេញមួយថ្ងៃ ដើម្បីសម្រួលរាងកាយរបស់អ្នក
ធំ

ដុំៗ

ស្ព្រាយ​បាញ់​កំហាប់​ដែល​ត្រាប់​តាម​អារម្មណ៍​នៃ​ការ​ម៉ាស្សា។ ស្ព្រាយបាញ់ចំគោលដៅគឺស័ក្តិសមសម្រាប់ការធ្វើឱ្យសាច់ដុំបានធូរស្រាល និងកន្លែងដែលមានភាពតានតឹង ស័ក្តិសមបំផុតសម្រាប់បន្ទាប់ពីការហាត់ប្រាណកម្រិតខ្លាំង ឬថ្ងៃដែលកើតស្ត្រេស។
ដុំៗ

ភ្លឺរលោងបែបទាន់សម័យ

ភ្លឺរលោងបែបទាន់សម័យ
ស៊េរី U ត្រូវបានរចនាតាមបែបសាមញ្ញ មានគុណភាពខ្ពស់ និងរចនារូបរាងផ្សេងៗគ្នាសម្រាប់ប្រើនៅគ្រប់បន្ទប់ទឹក។

Get Inspired

ព័ត៌មានផលិតផល

រូបភាពរបស់ ម៉ាស៊ីនទឹកក្ដៅស៊េរី U DH-3UD1KZ

ទំហំ និងទម្ងន់

កម្ពស់
385mm
ទទឹង
210mm
ជម្រៅ
78mm
ទម្ងន់
1.9kg

*សូមពិនិត្យមើលលក្ខខណ្ឌតម្រូវទំហំផ្ទុកអប្បបរមាសម្រាប់ការដំឡើង។

  • មុខងារសុវត្ថិភាពចំនួន 9មុខងារសុវត្ថិភាពចំនួន 9
  • ធន់នឹងទឹកធន់នឹងទឹក
  • ធន់នឹងកម្ដៅធន់នឹងកម្ដៅ
  • ការពារការ​ឆក់ការពារការ​ឆក់
  • ធន់នឹងអគ្គីភ័យ និងការឆេះធន់នឹងអគ្គីភ័យ និងការឆេះ
  • ប្រឆាំងនឹងបាក់តេរីប្រឆាំងនឹងបាក់តេរី
  • ទឹកផ្កាឈូកដូចស្ប៉ាទឹកផ្កាឈូកដូចស្ប៉ា
  • ការផ្លាស់ប្ដូរទម្រង់យ៉ាងរហ័សការផ្លាស់ប្ដូរទម្រង់យ៉ាងរហ័ស
  • ការ​បញ្ជេញកម្លាំងទឹកដែលផ្ដល់នូវផាសុកភាពការ​បញ្ជេញកម្លាំងទឹកដែលផ្ដល់នូវផាសុកភាព

ថាមពលដែលបានវាយតម្លៃ៖ ការផ្គត់ផ្គង់ថាមពលកម្រិត
3.8 kW៖ 220 V , 50 Hz

ការពារ​ពី​​គ្រោះ​ថ្នាក់​អគ្គិសនី និងអគ្គីភ័យ​តាមរយៈមុខងារ​សុវត្ថិភាពចំនួន 9

ការពារពីបាក់តេរីតាមរយៈវត្ថុធាតុគ្រីស្ទាល៍ Ag+

ទឹកផ្កាឈូកដូចស្ប៉ា ជាមួយនឹងសីតុណ្ហភាពដែលផ្ដល់នូវផាសុកភាពនៃមុខងារ U-Mode

កំណត់ទម្រង់ផ្ទាល់ខ្លួនជាមុនតាមរយៈ U-Memory

ការបញ្ជេញកម្លាំងទឹកដែលថ្នមៗ និងផ្ដល់នូវការផាសុកភាព ដោយមានក្បាលទឹកផ្កាឈូក ដែលមាន​ 3 របៀប

ចំណុចលម្អិតមូលដ្ឋាន

  • មានស្នប/ គ្មានស្នប

    • គ្មានស្នប
  • ប្រភេទ

    • ប្រភេទ LCD
  • ប្រភពថាមពល

    • 220 V, 50 Hz
  • រង្វាយតម្លៃថាមពល

    • 3.8 kW
  • សម្ពាធទឹក

    • អប្បបរមា
      • 0.10 kgf/cm²
    • អតិបរមា
      • 3.87 kgf/cm²
  • ទំហំ (h x w x d) mm

    • 385 x 210 x 78
  • ទម្ងន់ចម្បងរបស់ឧបករណ៍ (kg)

    • 1.9 kg
  • ពណ៌តួ

    • ទឹកប៊ិកចាស់

បទប្បញ្ញត្តិស្តង់ដារ

  • ISC (សុវត្ថិភាព)

វិធីចង្អុលបង្ហាញ ELB

  • ពាក្យ "SAFE" នៅលើអេក្រង់ LCD

ប្រព័ន្ធបិទទឹក

  • ប៊ូតុងចុចបិទ/បើកតែមួយ

មុខងារសុវត្ថិភាពចំនួន 9

  • 1. ស្រោមការពារការសាចទឹក

    • IEC 60529 (IP2X)
  • 2. ឧបករណ៍កម្ដៅស្ពាន់ដែលធន់នឹងកម្ដៅ

    • មាន
  • 3. ប៊ូតុងចុចបិទ/បើកតែមួយ

    • មាន
  • 4. រចនាសម្ព័ន្ធដែលមានអ៊ីសូឡង់

    • មាន។ IEC 60529 (IP2X)
  • 5. ឌីសុងទ័រសម្រាប់ផ្ដាច់នៅពេលមានការឆ្លងចរន្តអគ្គិសនីដែលភ្ជាប់មកជាមួយស្រាប់ (ELB)

    • មាន
  • 6. សេនស័រលំហូរទឹក

    • មាន
  • 7. ក្របវត្ថុធាតុដើមដែលមិនឆាបឆេះ

    • មាន
  • 8. កំណត់កម្តៅដោយផ្ទាល់ឡើងវិញ

    • មាន
  • 9. ការផ្ដាច់កម្ដៅដោយស្វ័យប្រវត្តិ

    • 55ºC

មុខងារផាសុកភាព

  • U-Memory

    • មាន
  • U-Mode

    • មាន (មុខងារកម្ដៅ ធ្វើឱ្យចុះត្រជាក់ ក្ដៅ និងត្រជាក់)
  • វត្ថុធាតុដែលប្រឆាំងនឹងបាក់តេរី Ag+

    • មាន
  • មុខងារទឹកផ្កាឈូក​ដែលមាន 3 របៀប

    • ធម្មតា ធំ ដុំៗ

ជំនួយបន្ថែម

ម៉ាស៊ីនទឹកក្ដៅស៊េរី U DH-3UD1KZ