គំនិតផ្តួចផ្តើមនៃការកែច្នៃធនធានឡើងវិញផ្លាស់ប្តូរការផលិត
ផលិតផល

Panasonic ច្នៃឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដែលប្រើលែងកើតទៅជាធនធានដែល
អាចប្រើឡើងវិញបាន

Panasonic កំពុងផ្លាស់ប្តូរដំណើរការនៃការផលិតផលិតផលរបស់ខ្លួន ដើម្បីឆ្ពោះទៅកាន់ដំណាក់កាលនៃការប្រើប្រាស់លែងកើតជាមុន ដោយអនុវត្តនូវ “ការផលិតដោយផ្អែកលើការកែច្នៃឡើងវិញ។” នៅពេលដែលបច្ចេកវិទ្យាកែច្នៃឡើងវិញកាន់តែរីកចម្រើនជាលំដាប់ គោលដៅចុងក្រោយគឺដើម្បីអាចបំប្លែងដែក ទង់ដែង និងប្លាស្ទិចពីគំនរកាកសំណល់នៅកន្លែងចាក់សំរាមទៅជាធនធានដែលមានតម្លៃខ្ពស់ នៅក្នុងការផលិតផលិតផលថ្មី។ 

ការគាំទ្រដល់ការលុបបំបាត់ការប្រើប្រាស់ប្លាស្ទិចកំពុងរីកលូតលាស់ នៅពេលដែលពិភពលោកឆ្ពោះទៅកាន់ “សេដ្ឋកិច្ចដែលផ្ដោតលើការកែច្នៃធនធានឡើងវិញ” ដែលគ្មានការបង្កើតឱ្យមានកាកសំណល់។ ឧបករណ៍អគ្គិសនីប្រើប្រាស់ក្នុងផ្ទះត្រូវបាន ផលិតឡើងពីដែក កញ្ចក់ និងប្លាស្ទិច។ ការស្តារឡើងវិញជំរុញអោយប្រើប្រាស់សម្ភារទាំងនេះឡើងវិញជាជាងការបោះវាចោល។ Panasonic បានអភិវឌ្ឍបច្ចេកវិទ្យា វិធីសាស្រ្តផលិតកម្ម និងឧបករណ៍សម្រាប់ការស្ដារឡើងវិញប្រកបដោយប្រសិទ្ធភាព និងប្រើប្រាស់ឡើងវិញនូវធនធានដ៏មានតម្លៃពីឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដែលប្រើលែងកើត ដោយបំប្លែងវាទៅជាវត្ថុធាតុដើមសម្រាប់ការផលិត។

ការផលិតដែលផ្ដោតលើការកែច្នៃឡើងវិញមានគោលដៅពីរ។ គោលដៅទីមួយគឺកាត់បន្ថយការប្រើប្រាស់វត្ថុធាតុដើម និងបង្កើនការប្រើប្រាស់ធនធានដែលបានកែច្នៃឡើងវិញ។ គោលដៅទីពីរគឺកាត់បន្ថយបរិមាណកាកសំណល់ចុងក្រោយដែលបានបង្កើតឡើងពីសកម្មភាពផលិត។ 

ការផលិតផលិតផលពីធនធានដែលបានកែច្នៃឡើងវិញ

ការស្តារធនធានឡើងវិញពីឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដែលប្រើលែងកើត តម្រូវឱ្យមានបច្ចេកវិទ្យាជឿនលឿនសម្រាប់គោលបំណងនៃការកែច្នៃឡើងវិញ។ ខណៈពេលដែលកាត់បន្ថយការប្រើប្រាស់វត្ថុធាតុដើម ដោយកាត់បន្ថយទម្ងន់ និងទំហំផលិតផលនៅដំណាក់កាលផលិត Panasonic កំពុងបន្តអនុវត្ត គំនិតផ្តួចផ្តើមឆ្ពោះទៅកាន់ការស្ដារឡើងវិញនូវធនធានដែលអាចកែច្នៃឡើងវិញបានកាន់តែច្រើន តាមរយៈការណែនាំនូវបច្ចេកវិទ្យាថ្មីនៅរោងចក្រកែច្នៃឡើងវិញរបស់ខ្លួន។

គន្លឹះសំខាន់នៃការកែច្នៃធនធានឡើងវិញគឺជាការងារដែលត្រូវបានអនុវត្តនៅ Panasonic Eco Technology Center Co., Ltd. (PETEC) ដែលជាកន្លែងកែច្នៃឡើងវិញនៅអាណាខេត្តហ៊ីយ៉ូហ្គោ នៅប្រទេសជប៉ុននៅឆ្នាំ 2000។ នៅ PETEC, Panasonic កំពុងស្ដារឡើងវិញដោយជោគជ័យនូវធនធានដ៏មានតម្លៃដូចជា ប្លាស្ទិច ដែក និងស្ពាន់ នៅកម្រិតនៃភាពសុទ្ធខ្ពស់ពីទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូទឹកកក និងម៉ាស៊ីនបោកគក់ដែលប្រើលែងកើត។ 

រូបថត៖ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដែលប្រើលែងកើតដែលត្រូវបានដឹកជញ្ជូនទៅកាន់ PETEC។ ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះដែលប្រើលែងកើតដែលត្រូវបានដឹកដោយឡានលើកដាក់ទំនិញត្រូវបានជញ្ជូនទៅកាន់ឃ្លាំងរបស់ PETEC។
រូបថត៖ នៅខ្សែសង្វាក់រោងចក្រ PETEC ក្រុមបុគ្គលិកប្រើទួណឺវីសដើរដោយថាមពល ដើម្បីដោះផ្នែកដែលអាចប្រើឡើងវិញបានចេញ។
រូបថត៖ ធនធានកែច្នៃឡើងវិញដែលមានភាពសុទ្ធខ្ពស់ត្រូវបានក្រុមបុគ្គលិករើសយកដោយពាក់ស្រោមដៃ។

ឧទាហរណ៍ ដំណើរការនៃការបែងចែក និងកែច្នៃសមាសធាតុប្លាស្ទិចឡើងវិញតំណាងឱ្យបញ្ហាប្រឈមដ៏ខ្លាំងក្លា។ មានជ័រជាច្រើនប្រភេទ ទោះបីជាវាអាចមានរូបរាងដូចគ្នាទាំងអស់ក៏ដោយ ដែលត្រូវតែបែងចែកចេញពីគ្នា និងរកឱ្យឃើញ មុនពេលដំណើរការកែច្នៃឡើងវិញអាចចាប់ផ្តើម។ PETEC បានអភិវឌ្ឍប្រព័ន្ធបែងចែកជ័រដែលមានភាពត្រឹមត្រូវខ្ពស់ ដែលអាចឱ្យបែងចែក និងស្ដារឡើងវិញតាមប្រភេទជ័រ នៅកម្រិតនៃភាពសុទ្ធខ្ពស់។ ដំណើរការនេះអាចធ្វើទៅបានដោយការកំណត់ប្រភេទប្លាស្ទិច​តាមរយៈការប្រើប្រាស់វិទ្យុសកម្មជាមួយពន្លឺអ៊ីនហ្វ្រារេតដែលនៅជិត។ បំណែកជ័រចម្រុះ មានប្លាស្ទិកបីប្រភេទគឺប៉ូលីផូលីលីន ប៉ូលីស្ទីរ៉ែន និង ABS (អាក្រូឡូណៃត្រូល ប៊ីឌីដាយ ស្ទាយ៍រ៉េយ៍) កំពុងត្រូវបានបែងចែក និងស្ដារឡើងវិញនៅកម្រិតភាពសុទ្ធលើស 99 ភាគរយ។

ប្រព័ន្ធជ្រើសរើសជ័រដែលមានភាពត្រឹមត្រូវខ្ពស់ ដោយប្រើបច្ចេកវិទ្យាអ៊ីនហ្វ្រារេតដើម្បីកំណត់អត្តសញ្ញាណ

រូបថត៖ នៅខាងក្នុងប្រព័ន្ធបែងចែកប្លាស្ទិចដែលមានភាពត្រឹមត្រូវខ្ពស់ដោយប្រើបច្ចេកវិទ្យាកំណត់អត្តសញ្ញាណអ៊ីនហ្វ្រារេតដែលនៅជិត

ជ័រដែលចម្រាញ់ចេញដោយមានភាពសុទ្ធខ្ពស់ត្រូវបានបញ្ជូនចេញ ដើម្បីចាប់ផ្តើមតួនាទីថ្មីរបស់វាជាវត្ថុធាតុដើមដែលបានកែច្នៃឡើងវិញ

រូបថត៖ ជ័រដែលបានបែងចែករួច
រូបថត៖ វត្ថុធាតុដើមដែលបានកែច្នៃឡើងវិញត្រូវបានដឹកជញ្ជូនពី PETEC។ ឡានលើកដាក់ទំនិញកំពុងដឹកវត្ថុធាតុដើមដែលបានកែច្នៃឡើងវិញ ដែលដាក់នៅក្នុងប៉ាវ។

ធនធានកែច្នៃឡើងវិញដោយមានភាពសុទ្ធខ្ពស់ត្រូវបានគេចម្រាញ់ចេញគឺកើតឡើងវិញជា “ផលិតផលដែលផ្តោតលើការកែច្នៃធនធានឡើងវិញ”។ ជ័រដែលត្រូវបានកែច្នៃឡើងវិញគឺស្ថិតនៅក្នុងផ្នែកខាងក្នុងសម្រាប់ម៉ាស៊ីនត្រជាក់ ទូទឹកកក និងឧបករណ៍កម្ដៅម្ហូបដោយប្រើកម្ដៅ អាំងឌុចស្យុង (IH)។ អ៊ីសូឡង់សុញ្ញាកាសដែលប្រើកញ្ចក់កែច្នៃឡើងវិញពីបំពង់កាំរស្មីកាតូតទូរទស្សន៍ (CRT) ត្រូវបានប្រើនៅក្នុង ទូទឹកកកថ្មី។ តាមរយៈការពង្រីកបច្ចេកវិទ្យាកែច្នៃធនធានឡើងវិញ ការប្រើប្រាស់ក្នុងស្រុកនៅប្រទេសជប៉ុនដល់ពិភពលោកជាទូទៅ Panasonic មាគោលបំណងចង់ចូលរួមចំណែកក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ UN និងការយល់ដឹអំពីសង្គមប្រកបដោយនិរន្តរភាព។

គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពទាំង 17 (SDG)

រូបភាព៖ គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ គោលដៅទី 1៖ គ្មានភាពក្រីក្រ គោលដៅទី 2៖ គ្មានភាពអត់ឃ្លាន គោលដៅទី 3៖ សុខភាព និងសុខុមាលភាពល្អ គោលដៅទី 4៖ ការអប់រំប្រកបដោយគុណភាព គោលដៅទី 5៖ សមភាពយេនឌ័រ គោលដៅទី 6៖ ទឹកស្អាត និងអនាម័យ គោលដៅទី 7៖ តម្លៃសមរម្យ និងថាមពលដែលគ្មានការប៉ះពាល់ដល់បរិស្ថាន គោលដៅទី 8៖ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច គោលដៅទី 9៖ ឧស្សាហកម្ម ការច្នៃប្រឌិត និងហេដ្ឋារចនាសម្ព័ន្ធ គោលដៅទី 10៖ ការកាត់បន្ថយវិសមភាព គោលដៅទី 11៖ ទីក្រុង និងសហគមន៍ប្រកបដោយនិរន្តរភាព គោលដៅទី 12៖ ផលិតកម្ម និងការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ គោលដៅទី 13៖ សកម្មភាពពាក់ព័ន្ធនឹងអាកាសធាតុ គោលដៅទី 14៖ ជីវិតនៅក្រោមទឹក គោលដៅទី 15៖ ជីវិតនៅលើដី គោលដៅទី 16៖ សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ គោលដៅទី 17៖ ភាពជាដៃគូសម្រាប់គោលដៅ។ គោលដៅអភិវឌ្ឍន៍ទាំងនេះនឹងបន្តនៅជាគោលដៅទូទាំងពិភពលោកដដែល នៅពេលដែលយើងបន្តឆ្ពោះទៅឆ្នាំ 2030។
រូបភាព៖ A Better Life, A Better World

ទំនាក់ទំនង

Panasonic Corporation
Groupwide Brand Communications Division
ទំនាក់ទំនង [គេហទំព័រសកល]