រាត្រីងងឹតប្រែជាថ្ងៃភ្លឺជាងមុន

រាល់មនុស្ស 1 ក្នុងចំណោម 6 នាក់ក្នុងពិភពលោករស់នៅដោយគ្មានលទ្ធភាពប្រើប្រាស់អគ្គិសនី ដែលគិតជាសរុបស្មើនឹងប្រមាណ 1.1 ពាន់លាននាក់ទូទាំងពិភពលោក។
នៅឆ្នាំ 2013 បន្ទាប់ពីទទួលស្គាល់ថានេះជាបញ្ហាសកល ក្រុមហ៊ុន Panasonic បានបើកយុទ្ធនាការផ្ដួចផ្ដើមជាសកលមួយហៅថា “គម្រោងអំពូលភ្លើង 100 ពាន់គ្រឿង” ដោយផ្ដោតលើការសម្រាលបន្ទុកនៃបញ្ហាសកលដ៏ធំធេងដែលមិនទាន់ដោះស្រាយនេះ ក្នុងក្ដីសង្ឃឹមជាវិជ្ជមានថាឱនភាពសង្គមនឹងប្រែក្លាយជាឱកាសថ្មីៗ ជាពិសេសគឺសម្រាប់អ្នករស់នៅក្នុងសហគមន៍ឆ្ងាយផុតពីគេឯងរាប់លាននាក់ទូទាំងពិភពលោក ដែលរស់នៅក្នុងទីងងឹតសូន្យសុង។
ទន្ទឹមនឹងយុទ្ធនាការជាសកលនេះ ក្រុមហ៊ុន Panasonic Cambodia បានបើកយុទ្ធនាការ “រាត្រីភ្លឺជាងមុនសម្រាប់ថ្ងៃកាន់តែភ្លឺ” ដោយសកម្មក្នុងការបរិច្ចាគអំពូលភ្លើងសូឡាចំនួន 2,202 គ្រឿងដល់ស្ថាប័នមិនរកប្រាក់ចំណេញចំនួន 8 នៅទូទាំងប្រទេស និងបានចែកចាយទៅផ្ទះសម្បែងក្នុងទីតាំងនានានៃប្រទេសកម្ពុជា ដែលអគ្គិសនីត្រូវបានកាត់ផ្ដាច់។
ក្នុងគោលដៅបង្កើតសង្គមដែលគ្មានភាពក្រីក្រទាំងស្រុង ក្រុមហ៊ុន Panasonic ជឿជាក់ថាគោលដៅនេះអាចសម្រេចបានដោយផ្ដល់ដំណោះស្រាយចំពោះបញ្ហាសង្គមតាមរយៈឱកាសនានា ដោយចាប់ផ្ដើមពីការជួយធ្វើឱ្យផ្ទះសម្បែងដែលនៅឆ្ងាយផុតពីគេឯងមានពន្លឺចិញ្ចែងចិញ្ចាច ក្នុងទីងងឹត។

រាត្រីងងឹតប្រែជាថ្ងៃភ្លឺជាងមុន
រាត្រីងងឹតប្រែជាថ្ងៃភ្លឺជាងមុន
រាត្រីងងឹតប្រែជាថ្ងៃភ្លឺជាងមុន