ការបន្តជួយដើម្បីបង្កើតអ្នកដឹកនាំនៅថ្ងៃអនាគត

ទស្សនវិជ្ជារបស់ក្រុមហ៊ុន Panasonic គឺបង្កើត “ជីវិតប្រសើរជាងមុន” សម្រាប់ “ពិភពលោកកាន់តែប្រសើរ” ជឿជាក់ថាអាចសម្រេចកិច្ចការនេះបានតាមរយៈការធ្វើជាស្ថាប័នសាធារណៈក្នុងសង្គម ដោយផ្ដោតលើសកម្មភាពក្រុមហ៊ុនក្នុងនាមជាពលរដ្ឋសម្រាប់ប្រទេសមិនទាន់អភិវឌ្ឍ និងវិវឌ្ឍផលប្រយោជន៍អាជីវកម្មនៅប្រទេសអភិវឌ្ឍ។
ជាមួយជំនឿលើគោលដៅទាំងនេះ ក្រុមហ៊ុន Panasonic បានបង្កើតកម្មវិធីអាហារូបករណ៍ Panasonic Scholarship Asia (PSA) ដែលជាសកម្មភាពក្រុមហ៊ុនក្នុងនាមជាពលរដ្ឋក្នុងគោលដៅគាំទ្រផ្នែកសេដ្ឋកិច្ច និងការសិក្សាដល់និស្សិតសាកលវិទ្យាល័យក្នុងតំបន់អាស៊ី ដោយផ្ដោតលើការបណ្ដុះបណ្ដាលអ្នកដឹកនាំជំនាន់ក្រោយ។
ដើម្បីរំលឹកខួបលើកទី 80 ឆ្នាំ នៃយុទ្ធនាការនេះ ក្រុមហ៊ុន Panasonic Cambodia បានក្លាយជាប្រទេសចូលរួមទី 9 ក្នុងតំបន់អាស៊ី ក្នុងផ្ដល់ជំនួយអាហារូបករណ៍បានប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា ដោយមានអ្នកឈ្នះចំនួន 6 នាក់ជានិស្សិតផ្នែកវិស្វកម្ម និងពាណិជ្ជកម្ម មកពីសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា (PUC) និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។ អាហារូបករណ៍នេះនឹងជួយឧបត្ថម្ភដល់និស្សិតសម្រាប់ការចំណាយក្នុងការសិក្សា និងការរស់នៅពីឆ្នាំសិក្សា 2019 ដល់ 2023។
ក្នុងនាមជាក្រុមហ៊ុនឈានមុខក្នុងឧស្សាហកម្ម ក្រុមហ៊ុន Panasonic បន្តប្ដេជ្ញាបំពេញបេសកកម្មរបស់ខ្លួនជាអ្នកចូលរួមចំណែក និងជាភ្នាក់ងារនៃការផ្លាស់ប្ដូរជាវិជ្ជមាន ដើម្បីជំរុញឱ្យសហគមន៍ដែលខ្លួនផ្ដល់សេវាកម្មមានជីវភាពកាន់តែប្រសើរ។

ការបន្តជួយដើម្បីបង្កើតអ្នកដឹកនាំនៅថ្ងៃអនាគត
ការបន្តជួយដើម្បីបង្កើតអ្នកដឹកនាំនៅថ្ងៃអនាគត
ការបន្តជួយដើម្បីបង្កើតអ្នកដឹកនាំនៅថ្ងៃអនាគត