ការចូលរួមជួយសង្គ្រោះបរិស្ថាន តាមរយៈការអប់រំនិងប្រើប្រាស់ថ្មពិល
នៅពាក់កណ្ដាលឆ្នាំ 2019 ក្រុមហ៊ុន Panasonic Cambodia បានរៀបចំកម្មវិធីស្វែងយល់អំពីអេកូ ដែលចូលរួមដោយ តំណាងមកពីក្រសួងបរិស្ថាន និងសិស្សានុសិស្សមកពីវិទ្យាល័យពួក ដែលស្ថិតនៅស្រុកពួក ខេត្តសៀមរាប ដែលក្រសួងបរិស្ថានបានផ្ដល់ចំណាត់ ថ្នាក់លេខ 1 ផ្នែកអនាម័យ និងសោភ័ណភាព។
ក្រោមកិច្ចសហការរវាង PACB និងក្រសួងបរិស្ថាន កម្មវិធីនេះមានគោលដៅលើកកម្ពស់ការយល់ដឹងជាទូទៅស្ដីពីការប្រើប្រាស់ផលិតផលមិនប៉ះពាល់បរិស្ថានសម្រាប់ក្មេងៗ ជំនាន់ក្រោយ និងលើកកម្ពស់ការរស់នៅប្រកបដោយនិរន្តរភាព ដោយអប់រំប្រជាជនអំពីកំណើនជាសកលនៃការគាំពារសិទ្ធិអ្នកប្រើប្រាស់ និងឥទ្ធិពលរបស់វាចំពោះសង្គម ក៏ដូចជា បរិស្ថាន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រាលបន្ទុក និងលើកកម្ពស់ផលិតផលមិនប៉ះពាល់បរិស្ថានសម្រាប់ទីផ្សារនាពេលអនាគត។
កម្មវិធីនេះរួមមានខ្លឹមសារបង្រៀនអំពីប្រធានបទពាក់ព័ន្ធនឹងបរិស្ថានទូទៅ ឥទ្ធិពលអវិជ្ជមាននៃបំរែបំរួលបរិយាកាស និងផលប៉ះពាល់របស់វាចំពោះពិភពលោកដែលយើងរស់នៅ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងក្នុងការរិះរកវិធីអភិរក្សបរិស្ថានរបស់យើងឱ្យបានប្រសើរជាងមុន និងវិធីទប់ទល់ជាមួយបញ្ហាបរិស្ថានក្នុងស្ថានភាពជាក់ស្ដែងផ្សេងទៀត។ ពេលជិតបញ្ចប់កម្មវិធី នេះ សិក្ខាសាលាមួយក៏ត្រូវបានរៀបចំឡើងផងដែរ ដើម្បីបណ្ដុះបណ្ដាលសិស្សានុសិស្សអំពីរបៀបបង្កើតអំពូលភ្លើងសូឡា ដោយក្រុមការងាររបស់ក្រុមហ៊ុន Panasonic Cambodia ជាអ្នកអប់រំពួកគេអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រភពថាមពលមិនចេះរីងស្ងួត ដើម្បីបង្កើតអនាគតដែលមាននិរន្តរភាព។