វិធីធ្វើឱ្យកន្លែងហាត់ប្រាណរបស់អ្នកជាកន្លែងសំណព្វរបស់អតិថិជនអ្នក

អាជីវកម្មកន្លែងហាត់ប្រាណកំពុងស្ថិតក្នុងគ្រាលំបាក ក្នុងរយៈពេលប្រាំខែដំបូងនៃការរាតត្បាតរបស់ Covid-19 តែឯង វិស័យហាត់ប្រាណ និងក្លឹបសុខភាពរបស់សហរដ្ឋអាមេរិកបានខាតបង់អស់ 13.9 ពាន់លានដុល្លារ*1

ជំងឺរាតត្បាតមិនត្រឹមតែបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រាក់ចំណេញនៅកន្លែងហាត់ប្រាណប៉ុណ្ណោះនោះទេ ប៉ុន្តែវាថែមទាំងបានបង្កើននូវភាពរសើបរបស់អ្នកប្រើប្រាស់យ៉ាងច្រើនពាក់ព័ន្ធនឹងអនាម័យ និងភាពស្អាត និងការរំពឹងទុករបស់ពួកគេចំពោះទម្លាប់រក្សាអនាម័យរបស់អ្នក។

លើសពីនេះទៀត ដោយសារតែការធ្វើការចល័តឥឡូវនេះគឺជាផ្នែកមួយកាន់តែធំនៃជីវិតការងាររបស់មនុស្ស ទម្លាប់បានផ្លាស់ប្តូរ ហើយអ្នកដែលធ្លាប់ជាអតិថិជនដ៏ស្មោះស្ម័គ្របំផុតរបស់អ្នកប្រហែលជាលែងធ្វើដំណើរនៅជិតកន្លែងហាត់ប្រាណរបស់អ្នកទៀតហើយ។

ដូច្នេះច្បាស់ណាស់ថាម្ចាស់ក្លឹបហាត់ប្រាណត្រូវតែផ្តោតការយកចិត្តទុកដាក់ច្រើនជាងពេលណាៗទាំងអស់លើការបង្កើតបរិយាកាសប្រកបដោយផាសុកភាព និងអនាម័យ ដើម្បីទាក់ទាញអាជីវកម្ម ទប់ទល់នឹងការថប់បារម្ភរបស់អតិថិជនរបស់ពួកគេ និងរក្សាភាពស្មោះស្ម័គ្ររបស់ពួកគេ។

បុគ្គលិករបស់អ្នកស្ថិតនៅក្រោមការលំបាកកាន់តែខ្លាំង

បន្ទុកការងាររបស់បុគ្គលិកក្លឹបហាត់ប្រាណអ្នកបានកើនឡើងជាលំដាប់ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។

ម៉្យាងវិញទៀត គឺនៅតែមានសារៈសំខាន់ដែលពួកគេនៅតែគ្រប់គ្រងឧបករណ៍របស់អ្នកបានទាំងស្រុង ដោយរក្សាអ្វីៗគ្រប់យ៉ាងឱ្យមានរបៀបរៀបរយ ដើម្បីឱ្យអតិថិជនអាចរកឃើញអ្វីដែលពួកគេត្រូវការបានយ៉ាងងាយស្រួល។ មានន័យថា ត្រូវដាក់ដុំទម្ងន់ដែលបានប្រើរួចទៅកន្លែងដើមរបស់វាវិញ ការរៀបចំឱ្យមានរបៀបរៀបរយ និងត្រូវធានាបានថាឧបករណ៍ស្ថិតនៅកន្លែងដែលត្រឹមត្រូវ (មិនថាខាឌីអូ កម្លាំង ការពត់ដៃជើង ឬមុខងារនោះទេ) និងការចូលរួមក្នុងបញ្ហាផ្សេងទៀតពាក់ព័ន្ធនឹងឧបករណ៍របស់អ្នក។

ម្យ៉ាងវិញទៀត ការរក្សាអនាម័យចំពោះឧបករណ៍នោះ ក៏ដូចជាបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ និងបរិវេណហាត់ប្រាណផ្សេងទៀត គឺកាន់តែមានសារៈសំខាន់ជាងពេលមុនទៅទៀត។ មានន័យថា ត្រូវអនុវត្តការសម្អាតជាប្រចាំនូវវត្ថុដែលមានការប៉ះពាល់ញឹកញាប់ ដូចជាដៃទ្វារ ដុំទម្ងន់ និងដងកាន់ឧបករណ៍ ហើយវាក៏មានន័យថា ត្រូវអនុវត្តវិធានការនានាដែលត្រូវបានគេរំពឹងទុកពីអ្នកប្រើប្រាស់ ដូចជាការជូតសម្អាតឧបករណ៍បន្ទាប់ពីប្រើប្រាស់រួច ដោយប្រើថ្នាំបាញ់សម្លាប់មេរោគជាដើម។

ដូចគ្នានេះដែរ ការគ្រប់គ្រងក្លិនមិនល្អគឺមានសារៈសំខាន់ណាស់នៅក្នុងបរិយាកាសកន្លែងហាត់ប្រាណ។ នៅពេលដែលមនុស្សហាត់ប្រាណ ពួកគេបែកញើសយ៉ាងច្រើន ហើយអាចបង្កើតនូវក្លិនមិនល្អយ៉ាងរហ័សនៅបរិវេណកន្លែងហាត់ប្រាណ និងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់របស់អ្នក។ មានការមិនពេញចិត្តបន្តិចបន្តួចពីអតិថិជន ហើយអ្នកអាចប្រាកដថាពួកគេនឹងចូលទៅប្រព័ន្ធបណ្ដាញសង្គមដោយផ្ទាល់ ដើម្បីត្អូញត្អែរអំពីបទពិសោធន៍មិនល្អ។ តាមពិត 56.6% នៃការត្អូញត្អែរនៅលើបណ្ដាញសង្គមនៅក្នុងការបង្ហោះជាគំរូចំនួន 5,373 គឺពាក់ព័ន្ធនឹងតម្រូវការនៃការកម្ចាត់ក្លិនមិនល្អ។ ឧទាហរណ៍៖

“ប្រុស និងស្រី ផលិតផលបំបាត់​ក្លិនខ្លួនគឺមានសារៈសំខាន់។ ទោះបីជាអ្នកកំពុងទៅកន្លែងហាត់ប្រាណក៏ដោយ! ខ្ញុំ​គិត​ថានោះ​ជា​កន្លែង​ដែល​អ្នក​ត្រូវ​ការវា​ជាទីបំផុត ដោយសារ​អ្នក​បែក​ញើស ​និង​ធុំ​ក្លិនខ្លួន​ដូច​សំរាម! សូមមេត្តា!”

វាធ្វើឱ្យបាត់ក្លិនជើង និងក្លិនខ្លួននៅកន្លែងហាត់ប្រាណរបស់អ្នក ដែលជាផ្នែកមួយដ៏សំខាន់បំផុតនៃការបង្កើតបរិយាកាសលំហាត់ប្រាណដ៏រីករាយសម្រាប់មនុស្សគ្រប់គ្នា ដូច្នេះអ្នកអាចធ្វើឱ្យអតិថិជនសប្បាយចិត្ត និងរក្សាការត្អូញត្អែរតាមនៅលើប្រព័ន្ធបណ្ដាញសង្គមឱ្យមានតិចបំផុត។

ទន្ទឹមនឹងនេះ តម្រូវការរបស់អតិថិជនគឺកាន់តែច្រើនឡើងជាងពេលណាៗទាំងអស់

ទោះបីជាបុគ្គលិករបស់អ្នកបានស្ថិតនៅក្រោមភាពតានតឹងកាន់តែខ្លាំងក៏ដោយ ក៏ការរំពឹងទុករបស់អតិថិជនរបស់អ្នកបានកើនឡើងខ្ពស់ជាងពេលណាៗទាំងអស់ អំឡុងពេលនៃជំងឺរាតត្បាតនេះ។

ហេតុនេះហើយទើបត្រូវអនុវត្តវាចំពោះអនាម័យ និងភាពស្អាត ដោយអ្នកប្រើប្រាស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យដែលអាចកើតមាននៅលើផ្ទៃ និងនៅក្នុងខ្យល់។

ឥឡូវនេះ ជាមួយនឹងចំនួនកន្លែងហាត់ប្រាណដែលមានការកើនឡើងម្តងទៀត ការប្រកួតប្រជែងក៏កាន់តែខ្លាំងឡើងផងដែរ ហើយវាផ្តល់ឱ្យអតិថិជននូវជម្រើសក្នុងការជ្រើសរើសបរិយាកាសហាត់ប្រាណដែលពួកគេពេញចិត្ត។ ទោះបីជាតម្លៃដើរតួយ៉ាងសំខាន់ក្នុងការសម្រេចចិត្តនេះក៏ដោយ ក៏បរិយាកាសមានឥទ្ធិពលខ្លាំងផងដែរ។

ដូចគ្នា​នេះ​ដែរ ​ឥឡូវនេះអតិថិជន​មាន​ឆន្ទៈ​កាន់​តែខ្លាំង​ក្នុង​ការ​ចូល​ប្រព័ន្ធបណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​ត្អូញត្អែរ​អំពី​បរិយាកាស​កន្លែង​ហាត់ប្រាណ។ ប្រសិនបើកន្លែងរបស់អ្នកត្រូវបានញាំញីជាញឹកញាប់ដោយសារក្លិនមិនល្អ ឧបករណ៍ខូច ខ្វះខាត ឬឧបករណ៍មិនស្ថិតនៅត្រូវកន្លែង ឬមនុស្សកកកុញច្រើន (ជាពិសេសនៅកន្លែងដែលនៅតែតម្រូវឱ្យរក្សាគម្លាត) អ្នកអាចរំពឹងថានឹងឃើញមានការបង្ហោះសំខាន់ៗនៅលើប្រព័ន្ធបណ្ដាញសង្គម និងគេហទំព័រវាយតម្លៃលើអ៊ីនធឺណិតអំពីអាជីវកម្មរបស់អ្នក។ ដែលចំណុចទាំងនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងលើសមាជិកភាព និងភាពស្មោះស្ម័គ្ររបស់អតិថិជនអ្នក។

គន្លឹះ – រៀបចំគោលការណ៍មូលដ្ឋានឱ្យបានត្រឹមត្រូវ

គ្រប់កន្លែងហាត់ប្រាណត្រូវតែរៀបចំគោលការណ៍មូលដ្ឋានឱ្យបានត្រឹមត្រូវ។ មានន័យថា ត្រូវបណ្តុះបណ្តាលបុគ្គលិករបស់អ្នក ដើម្បីឱ្យពួកគេមានភាពរួសរាយរាក់ទាក់ និងមានចំណេះដឹង នៅពេលដែលអតិថិជនត្រូវការជំនួយ។ ការមានអន្តរកម្មត្រឹមតែពីរដងក្នុងមួយខែជាមួយនឹងសមាជិកអាចកាត់បន្ថយការលុបចោលសមាជិកភាពរហូតដល់ 33%*2

ក៏មានន័យថា ត្រូវដំឡើងប្រព័ន្ធភ្លើងដែលសមស្រប ដែលមានអារម្មណ៍ថាមានថាមពល ជាជាងការហួសកម្លាំង និងរក្សាកម្រិតសុវត្ថិភាពដ៏ល្អ ដូចជាការផ្តល់ទូរចាក់សោដែលដំណើរការពេញលេញនៅក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ជាដើម។

លើសពីនេះទៀត ទម្លាប់នៃការសម្អាតរបស់អ្នកត្រូវមានភាពញឹកញាប់ និងហ្មត់ចត់គ្រប់គ្រាន់ ដើម្បីរក្សាហានិភ័យសុខភាពឱ្យស្ថិតក្រោមការគ្រប់គ្រង និងដើម្បីបង្កើតបរិយាកាសអនាម័យ និងមានសុវត្ថិភាពសម្រាប់អតិថិជនរបស់អ្នក។

ដូច្នេះហើយ បទពិសោធន៍ដ៏ល្អមានន័យថា កន្លែងហាត់ប្រាណស្អាតជាមួយនឹងបុគ្គលិករួសរាយរាក់ទាក់ ឧបករណ៍ដំណើរការ និងមានកន្លែងគ្រប់គ្រាន់សម្រាប់អតិថិជនក្នុងការបន្តវគ្គហាត់ប្រាណរបស់ពួកគេដោយមិនចាំបាច់រង់ចាំយូរពេក។

ការផ្តល់នូវតម្រូវការនេះនឹងជួយដល់ការជះឥទ្ធិពលដល់ការសម្រេចចិត្តទិញ និងការទាក់ទាញ (និងការរក្សា) អតិថិជនកាន់តែច្រើន ដែលមានន័យថាការធ្វើឱ្យបរិយាកាសកន្លែងហាត់ប្រាណរបស់អ្នកត្រឹមត្រូវគឺជារឿងសំខាន់។

តើអ្នកធ្លាប់បានគិតអំពីភាពកខ្វក់ និងក្លិនមិនល្អដែលមើលមិនឃើញនៅក្នុងខ្យល់របស់អ្នកដែរទេ?

នៅពេល​មនុស្ស​ហាត់ប្រាណ ពួកគេ​បែកញើស និង​ដកដង្ហើម​ខ្លាំង​ជាង​ពេលដែល​មិនធ្វើសកម្មភាព​។ នោះមិនត្រឹមតែមានន័យថា ពួកគេទំនងជាកំពុងស្រូបយកខ្យល់ដែលនៅជុំវិញពួកគេជាមួយនឹងភាគល្អិតនៃទឹកមាត់ សំណើម និងក្លិនមិនល្អប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងមានន័យថាពួកគេកំពុងស្រូបយកខ្យល់របស់អ្នកកាន់តែច្រើនផងដែរ។ ទោះបីជាអ្នកទំនងជាដឹងរួចហើយអំពីតម្រូវការក្នុងការគ្រប់គ្រងសីតុណ្ហភាព និងសំណើមនៅក្នុងកន្លែងហាត់ប្រាណរបស់អ្នកក៏ដោយ ក៏នៅតែមានការគំរាមកំហែងដែលមើលមិនឃើញដែលត្រូវគ្រប់គ្រងផងដែរ។

លើសពីនេះទៀត អំឡុងពេលដែលមមាញឹក អ្នកក៏ប្រហែលជាមានមនុស្សរាប់រយនាក់ដែលប្រើប្រាស់ឧបករណ៍របស់អ្នកជារៀងរាល់ថ្ងៃ ដូច្នេះលទ្ធភាពនៃការលាយបញ្ចូលគ្នា និងការប៉ះពាល់ជាមួយហានិភ័យសុខភាពគឺកើនឡើងបន្ថែមទៀត។

របស់ទាំងនេះអាចស្ថិតនៅក្នុងលំហអាកាសទាំងមើលឃើញ (ដូចជាភាពកខ្វក់ និងធូលី) និងមើលមិនឃើញ (ជាអាឡែស៊ី មេរោគ និងបាក់តេរី)។ ហើយជាមួយនឹងកន្លែងហាត់ប្រាណជាច្រើនកន្លែង ជាពិសេសនៅកណ្តាលទីក្រុង ទីតាំងអគារបន្ទប់ក្រោមដីដែលមមាញឹកជាញឹកញាប់ ដែលស្ថិតនៅខាងក្រោមផ្លូវធំៗ វិសាលភាពនៃខ្យល់ចេញចូលបែបធម្មជាតិរបស់អ្នកជារឿយៗត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។

ទាំងអស់នេះធ្វើឱ្យការទទួលបានគុណភាពខ្យល់ត្រឹមត្រូវរបស់អ្នក គឺជាផ្នែកដ៏ធំមួយនៃការបង្កើតបរិយាកាសដែលមានផាសុកភាព និងមានអនាម័យសម្រាប់អ្នកប្រើប្រាស់របស់អ្នក។

ប៉ុន្តែជាមួយនឹងទំហំជាន់ដែលមានតម្រូវការខ្ពស់នៅកន្លែងហាត់ប្រាណ និងរក្សាទុកឧបករណ៍ តើអ្នកអាចបង្កើតបរិយាកាសដែលកាន់តែល្អចំពោះសុខភាព និងកាន់តែស្អាតដោយមិនមានក្លិនមិនល្អបានដោយរបៀបណា? ដំណោះស្រាយនោះគឺម៉ាស៊ីនត្រជាក់ដែលរួមបញ្ចូលការបន្សុទ្ធខ្យល់។

គន្លឹះ – ធ្វើឱ្យគុណភាពខ្យល់ និងការគ្រប់គ្រងសីតុណ្ហភាពរបស់អ្នកប្រសើរឡើង

ច្បាស់ណាស់ បរិយាកាសហាត់ប្រាណប្រកបដោយផាសុកភាព មានការគ្រប់គ្រងសីតុណ្ហភាព និងមានអនាម័យគឺពឹងផ្អែកលើខ្យល់ដែលមានគុណភាពល្អ។

ទោះបីជាការរក្សាគម្លាតបានត្រឹមត្រូវរវាងឧបករណ៍មានសារៈសំខាន់ក៏ដោយ ក៏ម៉ាស៊ីនត្រជាក់ដែលមានប្រសិទ្ធភាពគឺចាំបាច់ ដើម្បីកាត់បន្ថយកម្រិតសំណើម និងដើម្បីគ្រប់គ្រងសីតុណ្ហភាពនៅកន្លែងហាត់ប្រាណរបស់អ្នកផងដែរ។

ហើយដោយសារតែអតិថិជន និងបុគ្គលិកកាន់តែយល់ដឹងអំពីហានិភ័យផ្នែកសុខភាពដែលទាក់ទងនឹងខ្យល់ដែលពួកគេដកដង្ហើម វាគ្មានអ្វីចម្លែកនោះទេដែលម្ចាស់ក្លឹបហាត់ប្រាណកំពុងងាកមកប្រើប្រព័ន្ធបន្សុទ្ធខ្យល់ និងម៉ាស៊ីនត្រជាក់ដែលត្រូវបានរួមបញ្ចូលគ្នា។

សូមណែនាំបច្ចេកវិទ្យា nanoe™ X៖ កន្លែងហាត់ប្រាណដែលស្អាតជាងមុន ដែលមានខ្យល់អាកាសបរិសុទ្ធ

បច្ចេកវិទ្យាបន្សុទ្ធខ្យល់ដូចជា nanoe™ X ដំណើរការដោយមើលមិនឃើញនៅក្នុងខ្យល់ ដើម្បីកាត់បន្ថយហានិភ័យដែលបង្កឡើងដោយមេរោគដែលឆ្លងតាមខ្យល់ បាក់តេរី ផ្សិត និងសារធាតុគ្រោះថ្នាក់ដែលមាននៅក្នុងភាគល្អិត (PM 2.5)។

នៅពេលដំណើរការនៅក្នុងប្រព័ន្ធម៉ាស៊ីនត្រជាក់ វាសម្អាតខ្យល់ដោយការសាយភាយរ៉ាឌីកាល់អ៊ីដ្រូស៊ីលពីធម្មជាតិពាសពេញក្នុងលំហ។ ហើយ​វា​ក៏​មាន​ប្រសិទ្ធភាព​យ៉ាង​ខ្លាំងផងដែរ​ក្នុងការ​កម្ចាត់​ក្លិន​មិនល្អ​ចេញពី​ខ្យល់ និង​ផ្ទៃ​ដូចជាសាច់​ក្រណាត់ កម្រាលព្រំ និង​សម្លៀកបំពាក់ជាដើម។

មេរោគដែលឆ្លងតាមខ្យល់
bacteriophageΦχ174*3

មេរោគដែលតោងជាប់នឹងផ្ទៃ
ប្រភេទរងនៃមេរោគផ្តាសាយ H1N1*4

ក្លិនស្បែកក្បាល
bacteriophageΦχ174*5

ក្លិនញើស
អាស៊ីតណូណាណូអ៊ីក*6

ដោយបំពាក់មកជាមួយម៉ាស៊ីនត្រជាក់របស់អ្នក អ្នកអាចកែតម្រូវវាបានយ៉ាងងាយស្រួលដោយប្រើការបញ្ជាពីចម្ងាយ ឬតាមរយៈការតភ្ជាប់ wifi ឧទាហរណ៍ ដើម្បីផ្តល់ការកម្ចាត់ក្លិនមិនល្អរយៈពេល 24 ម៉ោង។ មុខងារនេះអាចជួយអ្នកក្នុងការគ្រប់គ្រងក្លិនមិនល្អ បានពេញមួយថ្ងៃ និងទោះបីជានៅពេលដែលបិទមុខងារ AC ផ្សេងទៀតក៏ដោយ។

មានន័យថា ដោយមិនត្រូវការកន្លែង ឬរយៈពេលរបស់បុគ្គលិកបន្ថែម អ្នកអាចផ្តល់នូវ បរិយាកាសដែលកាន់តែមានផាសុកភាព និងស្អាតបានសម្រាប់អ្នកគ្រប់គ្នា។

ធ្វើឱ្យអតិថិជនរបស់អ្នកត្រឡប់មកវិញ ដើម្បីទទួលបានអ្វីៗបន្ថែមទៀត ជាមួយនឹងបរិយាកាសនៅកន្លែងហាត់ប្រាណដែលកាន់តែប្រសើរ

ជាធម្មតា ការបាត់បង់អតិថិជនគឺមានកម្រិតខ្ពស់នៅក្នុងវិស័យហាត់ប្រាណ ដូច្នេះហើយម្ចាស់ក្លឹបហាត់ប្រាណតែងតែត្រូវត្រៀមខ្លួនឱ្យមានប្រៀប ដើម្បីអាចគ្រប់គ្រងការប្រកួតប្រជែងក្នុងវិស័យនេះបាន។

ដោយសារអតិថិជនកាន់តែរើសច្រើនព្រោះតែការរាតត្បាតនៃ Covid-19 ហើយដោយសារតែបុគ្គលិកត្រូវបំពេញតាមតម្រូវការកាន់តែច្រើនចំពោះបន្ទុកការងាររបស់ពួកគេ កន្លែងហាត់ប្រាណទាំងអស់អាចទទួលបានអត្ថប្រយោជន៍ពីវិធីកែលម្អបរិយាកាសរបស់ពួកគេដោយមិនចាំបាច់ត្រូវធ្វើកិច្ចការបន្ថែមផ្សេងទៀតឡើយ។

នោះហើយជាកន្លែងដែល nanoe™ X អាចជួយបាន។ តាមរយៈការសម្អាតខ្យល់ និងកម្ចាត់ក្លិនមិនល្អ វាអាចជួយអ្នកផ្តល់នូវបរិយាកាសដែលមានផាសុកភាព ជួយឱ្យមានសុខភាពល្អ និងស្អាតសម្រាប់អ្នកប្រើប្រាស់របស់អ្នក ដែលនឹងធ្វើឱ្យពួកគេត្រឡប់មកវិញ ដើម្បីទទួលបានអ្វីៗបន្ថែមទៀតម្តងហើយម្តងទៀត។

[កំណត់ចំណាំ៖]
*1 ស្ថិតិដែលដកស្រង់ចេញពីរបាយការណ៍សកលរបស់ IHRSA ឆ្នាំ 2020
*2 ស្ថិតិដែលដកស្រង់ចេញពីរបាយការណ៍ IHRSA ឆ្នាំ 2018
*3 មេរោគដែលឆ្លងតាមខ្យល់ (bacteriophageΦχ174)។ ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលស្រាវជ្រាវគីតាសាតូសម្រាប់វិទ្យាសាស្ត្របរិស្ថាន។ វិធីសាស្ត្រធ្វើតេស្ត៖ ចំនួនមេរោគត្រូវបានវាស់ស្ទង់ បន្ទាប់ពីប៉ះផ្ទាល់នៅក្នុងបន្ទប់ធ្វើតេស្តបិទជិតទំហំប្រហែល 25 m3។ វិធីសាស្ត្រទប់ស្កាត់៖ បានបញ្ចេញ nanoe™។ សារធាតុគោលដៅ៖ មេរោគដែលឆ្លងតាមខ្យល់។ លទ្ធផលនៃការធ្វើតេស្ត៖ បានទប់ស្កាត់យ៉ាងហោចណាស់ 99.7% ក្នុងរយៈពេល 6​ម៉ោង។ (24_0300_1)
*4 មេរោគដែលតោងជាប់ផ្ទៃ (ប្រភេទរងនៃមេរោគផ្តាសាយ H1N1)។ ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលស្រាវជ្រាវគីតាសាតូសម្រាប់វិទ្យាសាស្ត្របរិស្ថាន។ វិធីសាស្ត្រធ្វើតេស្ត៖ បានវាស់ស្ទង់ចំនួនមេរោគដែលតោងជាប់នឹងសាច់ក្រណាត់នៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 1㎥។ វិធីសាស្ត្រទប់ស្កាត់៖ បានបញ្ចេញ nanoe™។ សារធាតុគោលដៅ៖ មេរោគដែលតោងជាប់ផ្ទៃ។ លទ្ធផលនៃការធ្វើតេស្ត៖ បានទប់ស្កាត់យ៉ាងហោចណាស់ 99.9% ក្នុងរយៈពេល 2​ម៉ោង។ (21_0084_1)
*5 ស្ថាប័នធ្វើតេស្ត៖ វគ្គឌីហ្សាញផ្នែកក្លិនមិនល្អ និងក្លិនក្រអូប ដេប៉ាតឺម៉ង់សមាហរណកម្មព័ត៌មានវិទ្យា មហាវិទ្យាល័យព័ត៌មានវិទ្យា សាកលវិទ្យាល័យដៃដូ។ វិធីសាស្ត្រធ្វើតេស្ត៖ បានផ្ទៀងផ្ទាត់ដោយប្រើវិធីសាស្ត្រចង្អុលបង្ហាញអាំងតង់ស៊ីតេក្លិនមិនល្អកម្រិតប្រាំមួយនៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 23㎥។ វិធីសាស្ត្រកម្ចាត់ក្លិនមិនល្អ៖ បានបញ្ចេញ nanoe™។ សារធាតុធ្វើតេស្ត៖ បានចម្លងក្លិនមិនល្អលើរាងកាយរបស់មនុស្សវ័យកណ្ដាល និងមនុស្សចាស់ដែលនៅជាប់នឹងស្រោមខ្នើយ។ លទ្ធផលនៃការធ្វើតេស្ត៖ បានកាត់បន្ថយអាំងតង់ស៊ីតេក្លិនមិនល្អកម្រិត 0.65 ក្នុងរយៈពេល 6 ម៉ោង។
*6 ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលវិភាគផលិតផល Panasonic។ វិធីសាស្ត្រធ្វើតេស្ត៖ បានផ្ទៀងផ្ទាត់ដោយប្រើវិធីសាស្ត្រចង្អុលបង្ហាញអាំងតង់ស៊ីតេក្លិនមិនល្អកម្រិតប្រាំមួយនៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 23㎥។ វិធីសាស្ត្រកម្ចាត់ក្លិនមិនល្អ៖ បានបញ្ចេញ nanoe™។ ក្លិនមិនល្អគោលដៅ៖ ក្លិនញើសដែលនៅជាប់ផ្ទៃនានា។ លទ្ធផលនៃការធ្វើតេស្ត៖ បានកាត់បន្ថយអាំងតង់ស៊ីតេក្លិនមិនល្អកម្រិត 1.1 ក្នុងរយៈពេល 1 ម៉ោង។ (Y16HM016)

អត្ថបទចុងក្រោយបំផុត

របៀបរក្សាបុគ្គលិកសណ្ឋាគាររបស់អ្នកជាមួយនឹងបរិយាកាសការងារកាន់តែប្រសើរ

តើបច្ចេកវិទ្យាអាចធ្វើឱ្យកន្លែងមើលថែទាំរបស់អ្នកកាន់តែមានផាសុកភាព និងមានអនាម័យដោយរបៀបណា?

របៀបដែលគុណភាពខ្យល់គឺជាគន្លឹះសំខាន់សម្រាប់គ្លីនិកពេទ្យសត្វដែលមានប្រសិទ្ធភាពខ្ពស់

បុគ្គលិករបស់អ្នកកំពុងទាមទារឱ្យមានបរិយាកាសការិយាល័យដែលកាន់តែប្រសើរ៖ នេះជារបៀបធ្វើវា