តើគុណភាពខ្យល់ប៉ះពាល់ដល់សុភមង្គលរបស់បុគ្គលិកសណ្ឋាគារអ្នកយ៉ាងដូចម្តេច?

សណ្ឋាគារកំពុងប្រឈមនឹងការលំបាកច្រើនជាងពេលណាៗទាំងអស់។

ចាប់ពីការរំពឹងទុកខ្ពស់របស់ភ្ញៀវពាក់ព័ន្ធនឹងអនាម័យ រហូតដល់តម្រូវការដែលមានការកើនឡើងសម្រាប់អនាម័យប្រចាំថ្ងៃ និងការសម្អាត ក៏ដូចជាទីផ្សារការងារ និងទេសចរណ៍អន្តរជាតិដ៏តានតឹង ការរាតត្បាតនៃ Covid-19 បានធ្វើឱ្យក្រុមបុគ្គលិកដែលស្ថិតនៅក្រោមសម្ពាធស្រាប់ហើយនោះ កាន់តែមានសម្ពាធបន្ថែមទៀត។

ទន្ទឹមនឹងនេះដែរ ប្រាក់ចំណូលរបស់អាជីវកម្មបានធ្លាក់ចុះយ៉ាងខ្លាំង ដោយចំនួនភ្ញៀវស្នាក់នៅសណ្ឋាគារប្រណិតជាមធ្យមនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះពី 68% មក 21%* អំឡុងពេលនៃការកើនឡើងនៃជំងឺរាតត្បាត។

ទោះបីជាបញ្ហាទាំងនេះជាច្រើនបានកើតឡើងនាពេលថ្មីៗនេះក៏ដោយ ក៏ភាពងាយរងគ្រោះផ្សេងទៀតត្រូវបានបង្ហាញឡើង ហើយជាពិសេសនោះគឺកើតឡើងចំពោះបុគ្គលិក។

ការរក្សាបុគ្គលិកសណ្ឋាគារប្រកបដោយគុណភាពគឺរឹតតែលំបាកជាងធម្មតាទៅទៀត

សណ្ឋាគារ​ប្រណិត​បាន​ពឹង​ផ្អែក​ជា​យូរ​មក​ហើយ​លើ​កម្លាំង​ពលកម្ម​សកល។ អាជីវកម្មធម្មតាអាចនាំមកនូវបុគ្គលិករបស់ខ្លួនចំនួន 80%** ឬច្រើនជាងនេះពីបរទេស ជាចម្បងគឺដើម្បីបំពេញតួនាទីផ្នែកអាហារ និងទទួលភ្ញៀវ។ ដូច្នេះ មិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលការរឹតបន្តឹងលើការធ្វើដំណើរ និងការបិទខ្ទប់ជាបន្តបន្ទាប់ដែលបានកើតឡើងនៅជុំវិញពិភពលោកអំឡុងពេលជំងឺរាតត្បាតបានបំផ្លាញដល់ការផ្គត់ផ្គង់បុគ្គលិកដែលមានទេពកោសល្យ និងមានសមត្ថភាពនៅក្នុងវិស័យបដិសណ្ឋារកិច្ចប្រណិត។

ឧទាហរណ៍ នៅពេលមួយនោះក្នុងប្រទេសអូស្ត្រាលី ដំណឹងជ្រើសរើសបុគ្គលិកផ្នែកបដិសណ្ឋារកិច្ចចំនួន 60,000*** កំពុងត្រូវបានផ្សព្វផ្សាយក្នុងពេលដំណាលគ្នា។ ដូច​ដែលអ្នក​គ្រប់​គ្រង​ម្នាក់​បាន​និយាយ​ថា “យើង​មាន​ការ​ខ្វះខាត​កម្លាំង​ពលកម្មដ៏ច្រើន​នៅ​ទូទាំង​ប្រទេស។” នៅចក្រភពអង់គ្លេស ការងារផ្នែកបដិសណ្ឋារកិច្ចជិត 200,000 កន្លែងនៅទំនេរ**** ដោយមួយភាគបួននៃអាជីវកម្មផ្នែកបដិសណ្ឋារកិច្ចត្រូវបានបង្ខំឱ្យបិទទាំងស្រុង ឬកាត់បន្ថយម៉ោងប្រតិបត្តិការរបស់ពួកគេដោយសារតែកង្វះបុគ្គលិក។

ច្បាស់ណាស់ ការរក្សាបុគ្គលិកដែលមានគុណភាពខ្ពស់គឺមានការលំបាកជាងពេលណាៗទាំងអស់។ ដោយមានមនុស្សតិចតួចណាស់ដែលអាចធ្វើការងារបានច្រើន បុគ្គលិកដែលល្អបំផុតអាចជ្រើសរើសនិយោជករបស់ពួកគេដោយផ្អែកលើប្រាក់ឈ្នួល លក្ខខណ្ឌ និងបរិយាកាសការងារ។

ចាប់ពីការរក្សាអនាម័យរហូតដល់ការថែទាំភ្ញៀវ បុគ្គលិកមានការលំបាកជាងពេលណាៗទាំងអស់

តម្រូវការបន្ថែមនៃការរាតត្បាតនៃ Covid-19 អាចមើលឃើញបានយ៉ាងច្បាស់។

បុគ្គលិកត្រូវបានតម្រូវឱ្យធ្វើអនាម័យនៅក្នុងបន្ទប់សណ្ឋាគារ និងកន្លែងទទួលភ្ញៀវឱ្យបានញឹកញាប់ជាងមុន និងដើម្បីដោះស្រាយការត្អូញត្អែរពីភ្ញៀវដែលមានការព្រួយបារម្ភអំពីសុខភាព និងសុខុមាលភាពរបស់ពួកគេ។ ពួកគេក៏ត្រូវគោរពតាមច្បាប់ពាក់ព័ន្ធនឹងការរក្សាគម្លាត និងការពាក់ម៉ាស់ដែលធ្វើឱ្យការងាររបស់ពួកគេកាន់តែមានភាពលំបាក នេះមិនទាន់និយាយដល់ហានិភ័យចំពោះសុខភាពដែលពួកគេត្រូវបានបង្ខំឱ្យប្រឈមខ្លួនពួកគេទាំងនៅកន្លែងធ្វើការ និងអំឡុងពេលធ្វើដំណើររបស់ពួកគេ។

អ្នកគ្រប់គ្រងសណ្ឋាគារម្នាក់នៅចក្រភពអង់គ្លេសដែលយើងបាននិយាយជាមួយថែមទាំងបានចែករំលែកថា ភ្ញៀវលំដាប់ខ្ពស់តែងតែទាមទារឱ្យបុគ្គលិកដោះម៉ាស់ចេញ ដើម្បីបង្កើតបរិយាកាសដែលអាចមើលឃើញអ្វីៗបាន  ហើយដែលជាហេតុធ្វើអោយមានបង្កើនការថប់បារម្ភ និងភាពតានតឹងផ្លូវចិត្តដល់បុគ្គលិករបស់អ្នក។

លើសពីនេះទៀត សណ្ឋាគារប្រណិតៗបានកសាងកេរ្តិ៍ឈ្មោះរបស់ពួកគេលើចំនួនដ៏ច្រើននៃការទាក់ទងបម្រើភ្ញៀវ។ មិនថាជាការយួរកាបូបរបស់ភ្ញៀវទៅបន្ទប់របស់ពួកគេ ឬការតែងតែមានបុគ្គលិកនៅរង់ចាំបម្រើនៅគ្រប់ផ្នែកនៃសណ្ឋាគារ គឺជារឿងសំខាន់ដែលភ្ញៀវមានអារម្មណ៍ថាទទួលបានការយកចិត្តទុកដាក់នៅគ្រប់ដំណាក់កាលនៃការស្នាក់នៅរបស់ពួកគេ។ ប៉ុន្តែ កន្លែងដែលមានការប៉ះពាល់ទាំងនេះបានធ្វើឱ្យបុគ្គលិកមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគ និងបង្កើនការទាមទារយ៉ាងខ្លាំងពីបុគ្គលិក នៅពេលដែលពួកគេត្រូវធ្វើការជំនួសមិត្តរួមការងារដែលអវត្តមាន។

បរិយាកាសដែលមានគុណភាពអន់កំពុងធ្វើឱ្យជីវិតកាន់តែលំបាកសម្រាប់បុគ្គលិករបស់អ្នក

នៅពេលដែលបុគ្គលិកមានពេលវេលាសម្រាក កន្លែងដែលពួកគេអាចសម្រាកបាននោះទំនងជាផ្តល់នូវផាសុកភាពតិចតួច។ នៅសណ្ឋាគារភាគច្រើន បន្ទប់បុគ្គលិកត្រូវបានបែងចែកជាកន្លែងតូចៗ ដែលមានពន្លឺសិប្បនិម្មិតនៃអគារ ដែលជាញឹកញាប់នៅក្នុងបន្ទប់ក្រោមដី ឬកន្លែងខាងក្នុងដែលមិនគួរឱ្យចង់នៅ។ ជាមួយនឹងការឆ្លងរាលដាលនៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និងមានមនុស្សច្រើន កត្តាទាំងនេះរួមចំណែកដល់ហានិភ័យផ្នែកសុខភាពកាន់តែខ្ពស់ ក៏ដូចជាការកើនឡើងនូវឱកាសនៃក្លិនមិនល្អ ដែលជះឥទ្ធិពលជាអវិជ្ជមានដល់កម្រិតផាសុកភាពរបស់បុគ្គលិកអ្នក មិនថាអ្វីៗទាំងនេះមានប្រភពមកពីបំពង់បង្ហូរទឹក កម្រាលព្រំ អាហាររបស់បុគ្គលិក ឬកន្លែងផ្សេងទៀតនោះទេ។

គឺពិតជាមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលអត្រានៃការបាក់កម្លាំងកើនឡើងខ្ពស់ ហើយនៅក្នុងបរិយាកាសដែលមានបុគ្គលិកតិច បុគ្គលិកដែលមិនសប្បាយចិត្តនឹងប្រញាប់ស្វែងរកកន្លែងផ្សេងទៀត ជាពិសេសនៅពេលដែលកម្លាំងពលកម្មរបស់ពួកគេកំពុងតែមានតម្រូវការខ្ពស់បែបនេះ។

គន្លឹះ – ទីកន្លែងមានសារៈសំខាន់

នៅកន្លែងដែលអាច សូមពិចារណាបែងចែកកន្លែងបន្ថែមសម្រាប់កន្លែងរបស់បុគ្គលិកអ្នក។ ចាប់តាំងពីជំងឺរាតត្បាតនេះកើតឡើងមក កន្លែងតូចចង្អៀតលែងមានលក្ខណៈល្អគ្រប់គ្រាន់ទៀតហើយ។ ហើយ​ដោយ​គ្មាន​ពេល​សម្រាក​ត្រឹមត្រូវ ​មិន​មាន​អ្វីដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើលនោះ​ទេ​ដែល​បុគ្គលិក​ងាយ​នឹង​កើត​ជំងឺ បាក់កម្លាំង និង​នៅ​ទី​បំផុតក៏​ចាក​ចេញ​ពី​សណ្ឋាគារ​របស់​អ្នក។

អង្គការសុខភាពពិភពលោក (WHO) បានកំណត់អត្តសញ្ញាណនៃការកើនឡើងហានិភ័យនៃការឆ្លងដែលមានវត្តមាន ‘C បី’ ពោលគឹមានន័យថា នៅកន្លែងដែលមានមនុស្សច្រើន កន្លែងដែលមានការប៉ះពាល់គ្នាជិតស្និទ្ធ និងកន្លែងបិទជិត។ នៅ​ក្នុង​បន្ទប់​បុគ្គលិក​សណ្ឋាគារ អ្នក​ទំនង​ជា​រក​ឃើញចំណុច​ទាំង​បី​នេះ។

ការណែនាំផ្តោតលើការបង្កើនខ្យល់ចេញចូល ការរក្សាគម្លាត និងការពាក់ម៉ាស់ ប៉ុន្តែមិនមានដំណោះស្រាយប្រសើរជាងការបង្កើនកន្លែងទំនេរសម្រាប់បុគ្គលិករបស់អ្នកនោះទេ។

តើអ្នកធ្លាប់បានគិតអំពីគុណភាពខ្យល់របស់អ្នកដែរទេ?

គុណភាពខ្យល់របស់អ្នកប្រហែលជាមិនមែនជាចំណុចមួយនៅក្នុងចំណោមចំណុចដំបូងគេដែលអ្នកគិតដល់ នៅពេលដែលអ្នកពិចារណាពីបរិយាកាសសណ្ឋាគាររបស់អ្នកនោះទេ។ ប៉ុន្តែវាជាចំណុចមួយដែលសំខាន់បំផុត។

ខ្យល់នៅជុំវិញខ្លួនយើងមិនត្រឹមតែមានធូលី និងភាពកខ្វក់ និងសារធាតុអាឡែហ្ស៊ីរាប់លានប៉ុណ្ណោះនោះទេ ថែមទាំងមានមេរោគ បាក់តេរី និងសារធាតុ PM 2.5 ដែលបង្កគ្រោះថ្នាក់ដូចជា benzoic acid និងhexadecaneផងដែរ។ សារធាតុទាំងនេះអាចតោងជាប់វាំងនន កម្រាលព្រំ និងក្រណាត់ ហើយបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សុខភាពចំពោះបុគ្គលិក និងភ្ញៀវរបស់អ្នក។

មិនគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលគុណភាពខ្យល់គឺជាការពិចារណាដែលធំជាងអ្វីដែលធ្លាប់មានពីមុន ដែលមានច្រើនជាងការគ្រប់គ្រងសីតុណ្ហភាព និងសំណើមទៀតឡើយ។ ម៉ាស៊ីនត្រជាក់ភាគច្រើនមិនត្រូវបានបំពាក់ឡើង ដើម្បីទប់ទល់នឹងមេរោគ និងបាក់តេរីក្នុងខ្យល់នោះទេ រហូតដល់អ្នកជំនាញ និងរដ្ឋាភិបាលជាច្រើនបានណែនាំឱ្យប្រឆាំងនឹងការប្រើប្រាស់ម៉ាស៊ីនត្រជាក់ទាំងនោះ អំឡុងពេលមានការកើនឡើងនៃការរាតត្បាតនៃ COVID-19។

ដំណោះស្រាយឬ? ម៉ាស៊ីនត្រជាក់ដែលរួមបញ្ចូលការបន្សុទ្ធខ្យល់។

គន្លឹះ – ធ្វើឱ្យគុណភាពខ្យល់ និងការគ្រប់គ្រងសីតុណ្ហភាពរបស់អ្នកប្រសើរឡើង

ច្បាស់ណាស់ថា គុណភាពខ្យល់ និងបរិយាកាសរបស់អ្នករួមចំណែកយ៉ាងសំខាន់ដល់កម្រិតសុខភាព ផាសុកភាព និងសុភមង្គលរបស់បុគ្គលិកអ្នក។

ម៉ាស៊ីនត្រជាក់គឺជាបទដ្ឋានសម្រាប់សណ្ឋាគារប្រណិតទំនើបយូរមកហើយ ដើម្បីរក្សាកម្រិតសីតុណ្ហភាព និងសំណើមប្រកបដោយផាសុកភាព។ ជារឿងសំខាន់ក្នុងការធានាថា ម៉ាស៊ីនត្រជាក់ទាំងនេះមិនធ្វើឱ្យខ្យល់ស្ងួតរហូតដល់បណ្ដាលឱ្យគ្មានផាសុកភាព ហើយអ្នកពិចារណាដំឡើងម៉ាស៊ីនត្រជាក់ទាំងនេះនៅកន្លែងបុគ្គលិក ក៏ដូចជាកន្លែងសាធារណៈ និងកន្លែងភ្ញៀវផងដែរ។

ក្នុងពេលជាមួយគ្នានេះដែរ អតិថិជន និងបុគ្គលិកក៏កាន់តែយល់ដឹងអំពីគុណភាពខ្យល់ដែលពួកគេដកដង្ហើម រួមទាំងម៉ាស៊ីនត្រជាក់ផងដែរ។ ដោយសារជំងឺរាតត្បាតដែលជំរុញឱ្យមានការផ្តោតជាថ្មីលើការចម្លងមេរោគតាមខ្យល់ គ្មានអ្វីដែលគួរឱ្យភ្ញាក់ផ្អើលទេដែលអាកប្បកិរិយាបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

ដូច្នេះមិនមែនជារឿងចម្លែកទេដែលឃើញអ្នកបើកដំណើរការសណ្ឋាគារងាកទៅរកប្រព័ន្ធបន្សុទ្ធខ្យល់ និងម៉ាស៊ីនត្រជាក់ដែលត្រូវបានរួមបញ្ចូលគ្នា ដែលធ្វើឱ្យបរិយាកាសរបស់អ្នកប្រសើរឡើង និងកាត់បន្ថយហានិភ័យផ្នែកសុខភាពនៃមេរោគ បាក់តេរី និងផ្សិត។

សូមណែនាំបច្ចេកវិទ្យា nanoe™ X៖ គុណភាពខ្យល់ និងបរិយាកាសដែលកាន់តែមានផាសុកភាព

បច្ចេកវិទ្យាបន្សុទ្ធខ្យល់ដូចជា nanoe™ X អាចត្រូវបានរួមបញ្ចូលទៅក្នុងម៉ាស៊ីនត្រជាក់ ដើម្បីកាត់បន្ថយហានិភ័យជាច្រើនដែលបង្កឡើងដោយមេរោគក្នុងខ្យល់ បាក់តេរី ផ្សិត និងសារធាតុគ្រោះថ្នាក់ដែលមាននៅក្នុងភាគល្អិត (PM 2.5)។

ដំណើរការដោយមើលមិនឃើញនៅក្នុងខ្យល់ nanoe™ X ក៏មានប្រសិទ្ធភាពជាពិសេសប្រឆាំងនឹងក្លិនផ្សែងបារីផងដែរ ដែលជារឿយៗអាចជាប់នឹងវាំងនន និងកម្រាលព្រំ។ វាធ្វើឱ្យមានភាពងាយស្រួលក្នុងការផ្តល់នូវការកម្ចាត់ក្លិនមិនល្អរយៈពេល 24 ម៉ោង ដែលធានាបានថាបុគ្គលិក និងភ្ញៀវតែងតែទទួលបានការស្វាគមន៍ប្រកបដោយបរិយាកាសស្រស់ស្រាយ និងមានផាសុកភាពជានិច្ច។
>>ស្វែងយល់បន្ថែមអំពីដំណោះស្រាយ nanoe™X

មេរោគដែលឆ្លងតាមខ្យល់
bacteriophageΦχ174*

* មេរោគដែលឆ្លងតាមខ្យល់ (bacteriophageΦχ174)។ ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលស្រាវជ្រាវគីតាសាតូសម្រាប់វិទ្យាសាស្ត្របរិស្ថាន។ វិធីសាស្ត្រធ្វើតេស្ត៖ ចំនួនមេរោគត្រូវបានវាស់ស្ទង់ បន្ទាប់ពីប៉ះផ្ទាល់នៅក្នុងបន្ទប់ធ្វើតេស្តបិទជិតទំហំប្រហែល 25 m3។ វិធីសាស្ត្រទប់ស្កាត់៖ បានបញ្ចេញ nanoe™។ សារធាតុគោលដៅ៖ មេរោគដែលឆ្លងតាមខ្យល់។ លទ្ធផលនៃការធ្វើតេស្ត៖ បានទប់ស្កាត់យ៉ាងហោចណាស់ 99.7% ក្នុងរយៈពេល 6​ម៉ោង។ (24_0300_1)

មេរោគដែលតោងជាប់នឹងផ្ទៃ
ប្រភេទរងនៃមេរោគផ្តាសាយ H1N1*

* មេរោគដែលតោងជាប់ផ្ទៃ (ប្រភេទរងនៃមេរោគផ្តាសាយ H1N1)។ ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលស្រាវជ្រាវគីតាសាតូសម្រាប់វិទ្យាសាស្ត្របរិស្ថាន។ វិធីសាស្ត្រធ្វើតេស្ត៖ បានវាស់ស្ទង់ចំនួនមេរោគដែលតោងជាប់នឹងសាច់ក្រណាត់នៅក្នុងបន្ទប់ធ្វើតេស្តទំហំប្រហែល 1㎥។ វិធីសាស្ត្រទប់ស្កាត់៖ បានបញ្ចេញ nanoe™។ សារធាតុគោលដៅ៖ មេរោគដែលតោងជាប់ផ្ទៃ។ លទ្ធផលនៃការធ្វើតេស្ត៖ បានទប់ស្កាត់យ៉ាងហោចណាស់ 99.9% ក្នុងរយៈពេល 2​ម៉ោង។ (21_0084_1)

ដោយបំពាក់មកជាមួយម៉ាស៊ីនត្រជាក់របស់អ្នក ការប្រើប្រាស់គឺមានលក្ខណៈសាមញ្ញ ដោយមិនប្រើកន្លែងឬពេលវេលារបស់បុគ្គលិកបន្ថែមឡើយ។ ពួកគេអាចរីករាយជាមួយខ្យល់ដែលមានគុណភាព ដោយមិនចាំបាច់ចាត់វិធានការសម្អាតបន្ថែមឡើយ។

ការទិញម៉ាស៊ីនត្រជាក់ដែលប្រើបច្ចេកវិទ្យា nanoe™ X ក៏ជាដំណោះស្រាយសន្សំសំចៃ និងការសន្សំសំចៃថាមពលផងដែរ។ អ្នកមិនត្រឹមតែជៀសវាងតម្រូវការទិញឧបករណ៍ពីរដាច់ដោយឡែកពីគ្នា ដែលឧបករណ៍មួយសម្រាប់ម៉ាស៊ីនត្រជាក់ និងមួយទៀតសម្រាប់ការបន្សុទ្ធខ្យល់នោះទេ ប៉ុន្តែបច្ចេកវិទ្យារបស់ Panasonic ក៏មានប្រសិទ្ធភាពថាមពលខ្ពស់ផងដែរ ដោយជួយអ្នកសន្សំសំចៃប្រាក់ និងជួយការពារភពផែនដីរបស់យើង។

បរិយាកាសកាន់តែប្រសើរមានន័យថាបុគ្គលិកកាន់តែមានភាពរីករាយ ហើយគុណភាពខ្យល់គឺជាចំណុចសំខាន់

ច្បាស់ណាស់ថា ការធ្វើឱ្យបរិយាកាសការងាររបស់បុគ្គលិកអ្នកប្រសើរឡើង គឺជាគន្លឹះសំខាន់ក្នុងការក្លាយជានិយោជកដ៏គួរឱ្យទាក់ទាញ និងការពារការប្រកួតប្រជែងរបស់អ្នកនៅក្នុងទីផ្សារជ្រើសរើសបុគ្គលិកដ៏លំបាក។ អ្នកមិនអាចទុកចោលបាននោះទេ ដូច្នេះការផ្តល់កន្លែងធ្វើការឱ្យស្អាត ល្អចំពោះសុខភាព និងមានផាសុកភាពជាងមុនសម្រាប់បុគ្គលិករបស់អ្នក គឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយការឈប់របស់បុគ្គលិក និងធានាបានថាអ្នកមានបុគ្គលិកដែលអ្នកត្រូវការ ដើម្បីបន្តផ្តល់នូវបទពិសោធន៍ដ៏ប្រណិតដែលភ្ញៀវរបស់អ្នករំពឹងទុក។

នេះគឺជាកន្លែងដែល nanoe™ X អាចជួយបាន តាមរយៈការសម្អាតខ្យល់ ការកាត់បន្ថយហានិភ័យផ្នែកសុខភាពនៃការចម្លងមេរោគតាមខ្យល់ និងការកម្ចាត់ក្លិនមិនល្អ។

[កំណត់ចំណាំ៖]
*ស្ថិតិដែលដកស្រង់ចេញពីរបាយការណ៍ទិន្នន័យការធ្វើដំណើរប្រចាំខែរបស់សមាគមទេសចរណ៍សហរដ្ឋអាមេរិកនៅថ្ងៃទី 3 ខែមីនា ឆ្នាំ 2022
**ស្ថិតិដែលដកស្រង់ចេញពីការសម្ភាសដែលធ្វើឡើងដោយ Panasonic ជាមួយនឹងអ្នកបើកដំណើរការសណ្ឋាគារនៅឆ្នាំ 2022
***ស្ថិតិដែលដកស្រង់ចេញពីការសម្ភាសដែលធ្វើឡើងដោយ Panasonic ជាមួយនឹងអ្នកបើកដំណើរការសណ្ឋាគារនៅឆ្នាំ 2022
****ស្ថិតិដែលដកស្រង់ចេញពីទំព័រអាជីវកម្មរបស់កាសែត Independent, ថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2021

អត្ថបទចុងក្រោយបំផុត

តើបច្ចេកវិទ្យាអាចធ្វើឱ្យកន្លែងមើលថែទាំរបស់អ្នកកាន់តែមានផាសុកភាព និងមានអនាម័យដោយរបៀបណា?

របៀបដែលគុណភាពខ្យល់គឺជាគន្លឹះសំខាន់សម្រាប់គ្លីនិកពេទ្យសត្វដែលមានប្រសិទ្ធភាពខ្ពស់

បុគ្គលិករបស់អ្នកកំពុងទាមទារឱ្យមានបរិយាកាសការិយាល័យដែលកាន់តែប្រសើរ៖ នេះជារបៀបធ្វើវា

វិធីធ្វើឱ្យកន្លែងហាត់ប្រាណរបស់អ្នកជាកន្លែងសំណព្វរបស់អតិថិជនអ្នក