លក្ខខណ្ឌនៃការធានា
ឧបករណ៍ប្រើប្រាស់របស់អ្នកទទួលបានការធានាលើ ការរចនា ការផលិត ឬសម្ភារៈដែលមានវិការៈក្នុងរយៈពេល ១២ ខែ (រយៈពេលធានា) ចាប់ពីថ្ងៃទិញ លើកលែងតែមានកំណត់ផ្សេងពីនេះ ដែលត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម (ចាប់ពីពេលនេះតទៅហៅថា “ការធានា”)៖
១. ឧបករណ៍ប្រើប្រាស់នេះ ត្រូវបានប្រើប្រាស់សំរាប់ការងារនៅក្នុងផ្ទះតែប៉ុណ្ណោះ ហើយមិនមែន សំរាប់គោលបំណងអ្វីផ្សេងទៀតឡើយ និងត្រូវប្រើប្រាស់ឲ្យបានត្រឹមត្រូវតាមការណែនាំអំពី ការប្រើប្រាស់ដែលបានផ្ដល់ជូនដោយអ្នកផលិតឧបករណ៍នេះ ។
២. ក្នុងរយៈពេល ១៥ ថ្ងៃបន្ទាប់ពីថ្ងៃទិញ អ្នកទិញត្រូវផ្ញើបែបបទពាក្យសុំទៅ Panasonic ដើម្បីឲ្យការធានាមានសុពលភាព ។
៣. នៅក្នុងរយៈពេលធានា បើមានផ្នែកណាមួយ ឬផ្នែកទាំងឡាយនៃឧបករណ៍ប្រើបា្រស់នេះត្រូវបានយកចេញ ផ្លាស់ប្ដូរ រុះរើ កែសម្រួល កែប្រែ ដោះចេញ ជួសជុលឬលើកដាក់ដោយវិធីណាមួយ ដោយបុគ្គលណាម្នាក់ ឬបុគ្គលទាំងឡាយណាដែលយើងខ្ញុំមិនបានអនុញ្ញាតការធានានេះនឹង លែងមានសុពលភាពភ្លាម ហើយនឹងចាត់ទុកជាមោឃៈចាប់ពីដំបូង និងគ្មានអានុភាពអនុវត្ត អ្វីទាំងអស់ ។
៤. ការសម្រេចចិត្តរបស់យើងខ្ញុំ ចំពោះសំណួរដែលពាក់ព័ន្ធនឹងការទាមទារលើបញ្ហាវិការៈនានាទោះជាពាក់ព័ន្ធនឹងការផលិតក្តី ឬសម្ភារៈក្តី ត្រូវចាត់ទុកជាសេចក្ដីសម្រេចស្ថាពរ ហើយអ្នកទិញត្រូវយល់ព្រមគោរព និងអនុវត្តតាមការសម្រេចនេះ ។ ឧបករណ៍ប្រើប្រាស់ ឬផ្នែកណាមួយដែលមានវិការៈ ដែលត្រូវបានផ្លាស់ប្ដូរនោះ ត្រូវក្លាយជាកម្មសិទ្ធិរបស់ Panasonic ហើយទំនិញ ឬផ្នែកណាមួយដែលត្រូវបានជួសជុលនោះ នឹងត្រូវទទួលបានការធានាក្នុងរយៈពេលដែលនៅ សល់ពីរយៈពេលធានាដំបូងតែគិតបន្ដពីរយៈពេលធានាទៅ ។
៥. ការធានានេះនឹងលែងមានសុពលភាព និងទុកជាមោឃៈចាប់ពីដំបូង ប្រសិនបើឧបករណ៍ ប្រើប្រាស់នេះ ត្រូវបានយកចេញពីព្រះរាជាណាចក្រកម្ពុជា ។
៦. មិនត្រូវធ្វើការផ្លាស់ប្ដូរ ធ្វើឲ្យខូច និងយកចេញនូវលេខសម្គាល់ (serial number) ប្រភេទណាមួយ ដែលមានបិតនៅលើឧបករណ៍ប្រើប្រាស់នោះឡើយ ។
៧. អ្នកទិញត្រូវធ្វើប័ណ្ណធានា បង្កាន់ដៃធានា និងឯកសារភស្ដុតាងដទៃទៀត បញ្ជាក់អំពីការទិញឧបករណ៍ប្រើប្រាស់ ដើម្បីតំរូវតាមការពេញចិត្តរបស់យើងខ្ញុំដែលចាត់ទុកថាមានការចាំបាច់។
៨. ក្រៅពីចំណុចខាងលើ ការធានានេះមានដែនកំណត់ និងការលើកលែង ដូចខាងក្រោម៖
១) ការធានានេះ មានសុពលភាពសំរាប់រយៈពេល ១២ ខែចាប់ពីថ្ងៃទិញ ។
២) ការធានាពិសេសចំពោះកុំប្រេសស័រម៉ាស៊ីនត្រជាក់ Panasonic ត្រូវបានធានារយៈពេល ៥ ឆ្នាំ ចាប់ពីថ្ងៃទិញ សំរាប់ម៉ាស៊ីនត្រជាក់ប្រភេទដាក់ជាប់ជញ្ជាំង ។ ដោយក្រោយពេលផុតកំណត់ រយៈពេល ១២ ខែ ការធានាពិសេសនេះ មិនត្រូវបានរួមបញ្ចូលនូវថ្លៃដឹកជញ្ជូន ថ្លៃហ្គាស និងថ្លៃសេវាកម្មផ្សេងៗទេ ដៃលថ្លៃទាំងនេះជាភាៈរបស់អតិថិជនផ្ទាល់ ។
៣) លក្ខខណ្ឌនានានៃកិច្ចធានានេះ មានចែងតែនៅក្នុងឯកសារនេះប៉ុណ្ណោះ ។ ពុំមានលក្ខខណ្ឌនៃការធានា ឬបញ្ញត្តិណាផ្សេងទៀត បើទោះជាធ្វើឡើងជាលាយលក្ខណ៍អក្សរ ឬតាមទំរង់ណាផ្សេងទៀតទោះជាមានប្រភពដូចគ្នាក៏ដោយ ត្រូវបានចាត់ទុកជាបញ្ញត្តិបន្ថែម ឬខ្លឹមសារដកស្រង់ចេញពីការធានានេះឡើយ។
៤) ដោយយោងទៅលើកំរិតអតិបរមាដែលអនុញ្ញាតដោយច្បាប់ និងបទបញ្ញត្តិនានាជាធរមាន អ្នកទិញលះបង់សិទ្ធិដែលខ្លួនអាចមាននៅក្នុងការទាមទារទាំងអស់ ឬណាមួយ នូវសំណងជាប្រាក់ ឬសំណងផ្សេងពីនេះ និងត្រូវយល់ព្រមទទួលយកសំណងណាមួយ តាមរយៈការ ជួសជុលបន្ថែម ឬផ្សេងពីនេះ ដែលយើងខ្ញុំសំរេចដោយឆន្ទានុសិទ្ធិ ហើយគិតថាសមស្រប នឹងផ្ដល់ជូន ។
៥) ការធានានេះ ត្រូវមានវិសាលភាពចំពោះការទិញទំនិញពីដំបូងប៉ុណ្ណោះ ។ ការធានានេះមិនអាចត្រូវបានចាត់ចែង ឬផ្ទេរទៅឲ្យអ្នកទិញបន្ត ឬអ្នកប្រើប្រាស់ចុងក្រោយបានឡើយ ។
៦) ដោយឡែក ការធានានេះ មិនគ្រប់ដណ្ដប់លើការខូចខាត និង/ឬវិការៈ ទាំងឡាយណា ដែលបណ្ដាលមកពី ៖
ក) គ្រោះថ្នាក់ ការប្រើប្រាស់មិនត្រឹមត្រូវ ការលើកដាក់មិនត្រឹមត្រូវ (ឧទាហរណ៍៖ ស្នាមឆ្កូត វៀច ធ្លាក់ ។ល៕ ការស្តុកទុកមិនត្រឹមត្រូវ ការដំឡើងមិនត្រឹមត្រូវ ឬលក្ខណៈណាមួយនៃការរុះរើ ។
ខ) LCD / អេក្រង់ប្លាស្មា កញ្ចក់មុខប្លាស្មា ដែលត្រូវទង្គិចបែក ឬប្រេះស្រាំ ។
គ) មានពន្លឺជាប់ ឬគ្មានពន្លឺនៅលើអេក្រង់ និងការរក្សារូបភាពររាក់រអួល ។
ឃ) ការប្រើប្រាស់ចរន្ដអគ្គិសនី ឬតង់ស្យុងមិនត្រឹមត្រូវ ។
ង) ការប្រើប្រាស់មិនត្រឹមត្រូវតាមសៀវភៅណែរនាំអំពីការប្រើប្រាស់ ។
ច) ការសឹករិចរឹលជាធម្មតា ។
ឆ) សំណឹក ឬដុះផ្សិត ច្រែះ ឬស្នាមប្រឡាក់ ។
ជ) ការជួសជុល ឬការកែប្រែលើឧបករណ៍ប្រើប្រាស់ ដោយគ្មានអនុញ្ញាត ។
ឈ) ប្រធានស័ក្ដិ អគ្គិភ័យ និងកោលាហលស៊ីវិល ។
៧) វត្ថុប្រើប្រាស់ ឬគ្រឿងឧបករណ៍បន្ទាប់បន្សំនានាដូចមានបញ្ជាក់ខាងក្រាម ក៏មិនស្ថិតនៅក្នុងវិសាលភាព និងទំហំនៃការធានានេះដែរ ៖
ការដំឡើងខ្សែកាប ឬខ្សែកាបអគ្គសនី ប្រអប់បញ្ជាពីចម្ងាយ អង់តែន អាគុយ បន្ទះអាគុយ ឧបករណ៍ភ្ជាប់ចរន្ដ (adaptor) គ្រឿងបន្លាស់ខាងក្រៅ និងគ្រឿងបន្លាស់រុញចាក់ពុម្ភ ដូចជា ទូ បន្ទះកញ្ចក់មុខគំរបខាងក្រៅ ស៊ុម គំរប ដងគាស់ ដំណរចរន្ដ ព្រីភ្លើង ក្បាលមួល និងប៊ូតុងចុចបញ្ជា តម្រង និងថង់ដាក់ធូលី ។ល។
៨) លើកលែងតែមានបញ្ជាក់យ៉ាងច្បាស់លាស់ក្នុងច្បាប់ និងបទបញ្ញត្តិជាធរមាន ទោះជានៅក្នុង កាលៈទេសៈណាក៏ដោយ ការធានានេះមិនគ្របដណ្ដប់លើសំណងមិនចំពោះឡើយ ។
៩) ការធានានេះ នឹងមិនសំដៅចំពោះ ការសំអាត ការថែរក្សា ការជួសជុលកែកុនទូទៅ និងការរើជួសជុលឡើយ ។
៩. Panasonic មិនទទួលខុសត្រូវចំពោះ ការបាត់បង់ឬទាញយកមកវិញនូវទិន្នន័យឡើយ ។ អតិថិជន គួរតែចម្លងនិងរក្សាទុកនូវទិន្នន័យដោយខ្លួនឯង ។
១០. Panasonic សូមរក្សាសិទ្ធិនៅក្នុងការកែប្រែលក្ខខណ្ឌនៃការធានានេះ នៅពេលណាមួយក៏បានដោយពុំចាំបាច់ ឬតំរូវឲ្យជូនដំណឹងទៅអតិថិជនរបស់ខ្លួនឡើយ ។