ខ្យល់គឺជាផ្នែកដ៏សំខាន់មួយសម្រាប់ជីវិត ហើយគុណភាពខ្យល់ដែលយើងស្រូបចូលកំណត់នូវសុខមាលភាពរបស់យើង។ នៅពេលគុណភាពខ្យល់ក្នុងអគារប្រសើរជាងមុន អ្នកអាចរំពឹងថានឹងទទួលបានសុខមាលភាពរាងកាយ និងផ្លូវចិត្តកាន់តែរឹងមាំ ព្រមទាំងបង្កើនប្រសិទ្ធភាពការងារ និងការផ្ដោតអារម្មណ៍ផងដែរ។
ការបង្កើតខ្យល់មានគុណភាពល្អសម្រាប់សុខមាលភាពប្រចាំថ្ងៃ
ស្រូបយកខ្យល់បរិសុទ្ធជាងមុន
បច្ចេកវិទ្យា nanoe™X ប្រើប្រាស់ថាមពលនៃរ៉ាឌីកាល់អ៊ីដ្រុកស៊ីតដែលមាននៅក្នុងទឹក ដើម្បីទប់ស្កាត់បាក់តេរី និងវីរុសផ្សេងៗ ព្រមទាំងបំបាត់ក្លិននៅក្នុងខ្យល់ និងកន្លែងផ្សេងៗនៅក្នុងបន្ទប់។
ទទួលបានអារម្មណ៍ត្រជាក់ស្រួល និងសន្សំសំចៃថាមពលអគ្គិសនីខ្ពស់ជាងមុន
ទាំងដំណោះស្រាយផ្នែកម៉ាស៊ីនស្រូបខ្យល់ និងម៉ាស៊ីនត្រជាក់របស់ Panasonic គឺដំណើរការរួមគ្នា ដើម្បីសម្រេចបាននូវការការពារបរិស្ថាន និងផ្ដល់នូវភាពត្រជាក់ដ៏សមស្របសម្រាប់ការរស់នៅ។ ការរួមផ្សំដ៏អស្ចារ្យនេះជួយបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពលសម្រាប់ការសន្សំសំចៃពេញមួយឆ្នាំ។
មជ្ឈដ្ឋានសម្រាប់ការគេងលក់ស្កប់ស្កល់
ប្រព័ន្ធគ្រប់គ្រងខ្យល់ពេញលេញរបស់ Panasonic ប្រើប្រព័ន្ធស្រូបខ្យល់ និងប្រព័ន្ធម៉ាស៊ីនត្រជាក់រួមបញ្ចូលគ្នា ដើម្បីបង្កើតមជ្ឈដ្ឋាននៃការគេងដ៏មានផាសុកភាពបំផុតដែលអាចកែតម្រូវសីតុណ្ហភាព សំណើម និងគុណភាពខ្យល់ដោយស្វ័យប្រវត្តិ។
ខ្យល់បរិសុទ្ធសម្រាប់បរិយាកាសស្រស់ថ្លា និងការផ្ចង់អារម្មណ៍
ប្រព័ន្ធស្រូបខ្យល់របស់យើងផ្ដល់នូវចរន្តខ្យល់ដែលសមស្របដោយបំបាត់ខ្យល់មិនល្អនៅក្នុងអគារ ហើយជំនួសមកវិញនូវខ្យល់បរិសុទ្ធ។ បច្ចេកវិទ្យានេះកាត់បន្ថយកម្រិត CO2 ដើម្បីជួយបង្កើនប្រសិទ្ធភាពការងារ និងការផ្ដោតអារម្មណ៍។
ខ្យល់បរិសុទ្ធ គ្មានកង្វល់លម្អងធូលី PM2.5
ដំណោះស្រាយផ្នែកខ្យល់របស់ Panasonic ផ្ដល់នូវខ្យល់បរិសុទ្ធក្នុងអគារ ដោយត្រងយកលម្អងធូលីដែលមានទំហំរហូតដល់ PM2.5 និងបញ្ចេញខ្យល់មិនល្អពីក្នុងអគារ ដើម្បីបង្កើតបាននូវមជ្ឈដ្ឋានដែលមានខ្យល់បរិសុទ្ធ ដើម្បីអាចជួយឱ្យអ្នកដកដង្ហើម និងរស់នៅប្រកបដោយសុភមង្គល។
រចនាឡើងដោយផ្ដោតលើសុខមាលភាព
សូមស្វែងយល់ពីផលិតផលជាច្រើនប្រភេទរបស់យើង ដែលរួមបញ្ចូលនូវដំណោះស្រាយសុខមាលភាព ដើម្បីឆ្លើយតបនឹងតម្រូវការរស់នៅសម័យថ្មី។
ម៉ាស៊ីនត្រជាក់
បច្ចេកវិទ្យា nanoe™ X
ម៉ាស៊ីនបន្សុទ្ធខ្យល់
មូលដ្ឋានគ្រឹះសំខាន់ៗទាំងបួនរបស់យើង ដើម្បីជួយឱ្យសុខមាលភាពកាន់តែប្រសើរ
ទឹក
ទទួលបានទឹកបរិសុទ្ធសម្រាប់ការទទួលទានប្រចាំថ្ងៃ និងតម្រូវការសម្រាប់ការលាងសម្អាតផ្សេងៗ
គុណភាពជីវិត
បន្ធូរអារម្មណ៍ សម្រាក និងបង្កើនថាមពលឡើងវិញ ដោយទុកពេលមួយឡែកសម្រាប់ការថែទាំសុខភាពផ្ទាល់ខ្លួន
កែតម្រូវឱ្យស្របតាមតម្រូវការក្នុងវិស័យរបស់អ្នក
ស្វែងយល់អំពីដំណោះស្រាយរបស់យើងដែលជួយដល់ការផ្ដួចផ្ដើមផ្នែកសុខមាលភាព និងសុខភាពរបស់អ្នក
លំនៅដ្ឋាន
ប្រែក្លាយកន្លែងរស់នៅទៅជាកន្លែងដែលមានសុខមាលភាព និងសុខភាពសម្រាប់គម្រោងគេហដ្ឋាន និងលំនៅដ្ឋានរបស់អ្នក។
ការិយាល័យ
ទាញយកផលប្រយោជន៍ពីដំណោះស្រាយផ្នែកសុខមាលភាព និងសុខភាពរបស់យើង ដើម្បីបង្កើតការិយាល័យ និងកន្លែងធ្វើការដែលកាន់តែប្រសើរសម្រាប់បុគ្គលិករបស់អ្នក។
សណ្ឋាគារ
ជំរុញផ្នែកបដិសណ្ឋារកិច្ចឱ្យមានប្រសិទ្ធភាពបំផុត និងលើកកម្ពស់បទពិសោធន៍ផ្នែកសុខមាលភាព និងសុខភាពរបស់ភ្ញៀវនៅសណ្ឋាគារ និងរមណីយដ្ឋានរបស់អ្នក។
ស្វែងយល់អំពី VIRTUAL TOUR
ស្វែងយល់អំពីដំណោះស្រាយនៃសុខមាលភាពរបស់យើង តាមរយៈបទពិសោធន៍លក្ខណៈនិម្មិតដ៏ពិសេស និងស្វែងយល់អំពីរបៀបដែលផលិតផលជាច្រើនប្រភេទរបស់យើងអាចជួយពង្រឹង និងលើកកម្ពស់សុខមាលភាពរបស់អ្នកទាំងមូល។
ដំណោះស្រាយខ្យល់
បង្កើតបរិយាកាសកន្លែងរស់នៅកាន់តែមានសុខភាព ដោយប្រើដំណោះស្រាយខ្យល់របស់ Panasonic និងស្វែងរកតុល្យភាពដ៏ល្អឥតខ្ចោះរវាងសោភ័ណភាព កម្រិតត្រជាក់ និងប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល ដើម្បីជំរុញឱ្យការរស់នៅប្រចាំថ្ងៃកាន់តែប្រសើរ។