ម៉ាស៊ីនផ្លុំសក់ កម្លាំង 2500W ម៉ូឌែល EH-NE82
ចរន្តខ្យល់ខ្លាំងជួយសម្ងួតសក់លឿនជាងមុន និងសន្សំសំចៃពេលវេលា ជាមួយថាមពល 2500W។
ម៉ាស៊ីនផ្លុំសក់នេះបញ្ចេញសម្ពាធខ្យល់ខ្លាំងជាងមុនប្រហែល 55%* ដោយមានម៉ូទ័រកម្លាំងខ្លាំង និងលឿនជាងមុន 15%*។ នេះមានន័យថាចរន្តខ្យល់មានកម្លាំងកាន់តែខ្លាំងជាងមុន។ * ប្រៀបធៀបជាមួយម៉ូដែល EH5573
សេនស័រនេះពិនិត្យសីតុណ្ហភាពចរន្តខ្យល់ និងគ្រប់គ្រងសីតុណ្ហភាពខ្យល់ដោយស្វ័យប្រវត្តិ។ សក់ និងស្បែកក្បាលរបស់អ្នកនឹងស្ងួតបានយ៉ាងល្អ ហើយការពារសក់មិនឱ្យក្ដៅជ្រុល
មិនចាំបាច់បារម្ភអំពីសក់ខូចដោយសារកម្ដៅនោះទេ។ សេនស័រថ្មីនេះគ្រប់គ្រងសីតុណ្ហភាពខ្យល់ដោយស្វ័យប្រវត្តិ។ *1៖ នៅពេលប្រើម៉ូដែលចាស់ដោយបើកមុខងារ Turbo រយៈពេល 1 នាទី *2៖ ស្ថានភាពនៃការធ្វើតេស្ត៖ 220V, មុខងារការពារកម្ដៅបច្ចេកវិទ្យាទំនើប, ចរន្តខ្យល់កម្រិត 2, សីតុណ្ហភាពបន្ទប់កម្រិត 2
ម៉ាស៊ីនផ្លុំសក់អ៊ីយ៉ុងមិនត្រឹមតែសម្ងួតសក់របស់អ្នកនោះទេ អ៊ីយ៉ុងជួយឱ្យសក់រលោង និងភ្លឺចែងចាំង។ អ៊ីយ៉ុងផ្ដល់សំណើមដល់សក់របស់អ្នក អ៊ីយ៉ុងផ្ដល់សំណើមនៅស្រទាប់ខាងក្រៅនៃសក់របស់អ្នក ដោយផ្ដល់នូវភាពទន់រលោង និងមិនទាក់។ អ៊ីយ៉ុងជួយឱ្យបន្ទុកអគ្គិសនីវិជ្ជមានរបស់សក់មានភាពណឺត អ៊ីយ៉ុងជួយឱ្យបន្ទុកអគ្គិសនីវិជ្ជមានរបស់សក់មានភាពណឺត ដែលធ្វើឱ្យសក់ត្រង់បែបធម្មជាតិ។ អ៊ីយ៉ុងជួយឱ្យបន្ទុកអគ្គិសនីមានភាពណឺត កាត់បន្ថយអគ្គិសនីស្តាទិច ដើម្បីធ្វើឱ្យសក់មានសណ្ដាប់ធ្នាប់ និងរលោងជាងមុន។
អ៊ីយ៉ុងត្រូវបានបញ្ចេញពីរន្ធអ៊ីយ៉ុងខាងក្រៅ។ អ៊ីយ៉ុងមិនស្ងួតនោះទេ ដោយសាររន្ធនេះនៅខាងក្រៅក្បាលចំពួយផ្លុំខ្យល់ក្ដៅ។ អ៊ីយ៉ុងរក្សាសំណើមច្រើនជាងមុន ហើយបញ្ជូនសំណើមទៅសក់របស់អ្នក អ៊ីយ៉ុងងាយបាត់បង់ដោយសារកម្ដៅ។ ការរក្សាអ៊ីយ៉ុងដាច់ដោយឡែកពីខ្យល់ក្ដៅអាចជួយឱ្យអ៊ីយ៉ុងរក្សាសំណើម និងបញ្ជូនសំណើមទៅសក់របស់អ្នក។
តួម៉ាស៊ីនផ្លុំសក់នេះមានលំនឹង មិនធ្វើឱ្យអ្នកមានអារម្មណ៍ថាធ្ងន់ ។ គ្រប់គ្រងបានយ៉ាងងាយស្រួល ជាមួយការបញ្ជាសាមញ្ញ។ ដងកាន់ម៉ាស៊ីនផ្លុំសក់ Panasonic នេះត្រូវបានរចនាឡើង ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ នៅពេលដាក់ម៉ាស៊ីនផ្លុំសក់ចំពីមុខ។
ក្បាលផ្លុំរំសាយសក់បញ្ជូនខ្យល់ចាប់ពីចុងសក់ដល់គល់សក់។ វាស័ក្តិសមបំផុតសម្រាប់ការធ្វើម៉ូតសក់ និងការសម្ងួតសក់អ៊ុតរួញ ឬសក់រួញបែបធម្មជាតិ និងសម្រាប់លើកសក់ចាប់ពីគល់។
ក្បាលផ្លុំសក់ធំល្មម ដើម្បីសម្ងួតផ្នែកទាំងមូល ក្បាលផ្លុំសក់នេះផ្តល់ភាពងាយស្រួលក្នុងការផ្លុំសក់របស់អ្នកដោយប្រើក្រាស់។
ធូលីងាយប្រមូលផ្ដុំនៅក្នុងតម្រង ដូច្នេះយើងបានរចនាឱ្យអាចដកតម្រងចេញបាន ដើម្បីងាយស្រួលសម្អាត។
ប៊ូតុងអូសដ៏រលូនកាត់បន្ថយសម្ពាធនៅលើម្រាមដៃ និងក្រចកដែលអាចឱ្យអ្នកផ្លាស់ប្តូរកម្រិតខ្យល់បាន ដោយគ្រាន់តែចុចថ្នមៗប៉ុណ្ណោះ។
ជ្រើសរើសពីមុខងារល្បឿនខ្យល់ 2 កម្រិត និងសីតុណ្ហភាព 3 កម្រិតដោយផ្អែកលើតម្រូវការនៃការធ្វើម៉ូតសក់របស់អ្នក។ ប៊ូតុងបញ្ចេញខ្យល់ត្រជាក់ ដើម្បីរក្សាម៉ូតសក់ឱ្យនៅដូចដើម។