កែវ LUMIX S S-E2470GC

S-E2470GC

LUMIX S PRO 24-70mm F2.8

រន្ធពន្លឺ F2.8 និងការបង្ហាញតាមរយៈកម្រិតពង្រីកបង្រួមដែលមានបែបផែនព្រាលផ្ទៃខាងក្រោយគួរឱ្យទាក់ទាញ។
ពង្រីក
ពង្រួម
បិទ

លក្ខណៈពិសេស

កែវ LUMIX S PRO

ដើម្បីបំពេញចិត្តអ្នកថតរូបឱ្យកាន់តែមានភាពទាក់ទាញ
ស្ដង់ដារដ៏តឹងរ៉ឹងបំផុតត្រូវបានអនុវត្ត ដើម្បីផលិតកែវ LUMIX S PRO ដោយរៀបចំគម្រោង ការរចនា ការអភិវឌ្ឍ និងផលិតកម្ម។ វាត្រូវបានធ្វើឡើងភាពល្អឥតខ្ចោះទាំងមូលក្នុងការបំប្លែង ភាពព្រាលផ្ទៃខាងក្រោយ ឬភាពដិតច្បាស់។ ប្រតិបត្តិការកម្រិតខ្ពស់លទ្ធផល និងគុណភាពដ៏អស្ចារ្យឆ្លងកាត់ការត្រួតពិនិត្យគ្រប់ស្ដង់ដារវាយតម្លៃដ៏តឹងរ៉ឹងសម្រាប់កែវ Leica។
・ Leica គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ Leica Microsystems IR GmbH។
កែវ LUMIX S PRO

វិធីសាស្ត្រដ៏អស្ចារ្យចំពោះការច្នៃប្រឌិត

ការបង្ហាញដែលលេចធ្លោ និងរន្ធពន្លឺធំ F2.8 ជួយឱ្យកម្រិតពង្រីកបង្រួមទាំងមូល និងរូបព្រាលផ្ទៃខាងក្រោយដ៏ស្រស់ស្អាត។ ជាមួយកែវ LUMIX S PRO 24-70mm F2.8 អ្នកអាចថតរូបភាព បង្កើតស្នាដៃសិល្បៈរូបថតដែលមានច្រើនទម្រង់ចាប់ពីរូបផ្ដេកមានភាពដិតខ្លាំងនិងមានកម្រិតច្បាស់ខ្ពស់ និងរូបថតទីក្រុងរហូតដល់រូបបញ្ឈរគួរឱ្យទាក់ទាញមានផ្ទៃខាងក្រោយព្រាល និងដិតខ្លាំង។ លើសពីនេះ ប្រព័ន្ធផ្ដោតទ្វេដែលមានម៉ូទ័រជាជំហាន និងជួរ ហើយការគ្រប់គ្រង 480 fps AF ជួយឱ្យអ្នកថតរូបថតពេលវេលាដើរលឿនទាំងនោះបាន។
វិធីសាស្ត្រដ៏អស្ចារ្យចំពោះការច្នៃប្រឌិត

ការរចនាដែលធន់នឹងធូលី ការសាចទឹក និងភាពត្រជាក់ខ្លាំង

LUMIX S PRO 24-70mm F2.8 ត្រូវបានរចនាឡើងមកជាមួយសមត្ថភាពធន់នឹងធូលី និងការសាចទឹក អនុញ្ញាតឱ្យអ្នកថតបាននៅក្នុងស្ថានភាពដែលលំបាកខ្លាំងបំផុត សូម្បីតែមជ្ឈដ្ឋានកម្រិតទាបរហូតដល់ -10 °C។
* ភាពធន់នឹងធូលី និងការសាចទឹកមិនធានាថាការខូចខាតនឹងមិនកើតឡើងទេ ប្រសិនបើកែវនេះត្រូវបានប៉ះដោយផ្ទាល់ជាមួយធូលី និងទឹក។
ការរចនាដែលធន់នឹងធូលី ការសាចទឹក និងភាពត្រជាក់ខ្លាំង

ស័ក្តិសមបំផុតសម្រាប់ការថតវីដេអូ

កែវផ្ដល់ជូនការផ្លាស់ប្ដូររន្ធពន្លឺរលូន និងការផ្ដោតស្វ័យប្រវត្តិត្រឹមត្រូវ និងរហ័ស មានសារៈសំខាន់សម្រាប់អ្នកបង្កើតខ្លឹមសារបែបទំនើប ដោយអនុញ្ញាតឱ្យអ្នកថតវីដេអូកម្រិត 4K ដ៏ស្រស់ស្អាត និងមានលំនឹងដោយមិនរំខានដល់វត្ថុរបស់អ្នក។
ស័ក្តិសមបំផុតសម្រាប់ការថតវីដេអូ

ការបង្កើតកែវ S-E2470

ការកំណត់រចនាសម្ព័ន្ធដែលមានធាតុ 18 នៅក្នុង 16 ក្រុម រួមទាំង កែវ ASPH 3 កែវ ED 4 និងកែវ UHR 1 ដើម្បីកាត់បន្ថយការភាន់ច្រឡំ និងធានានូវកម្រិតច្បាស់ខ្លាំង។
ការបង្កើតកែវ S-E2470

តារាង S-E2470 MTF

កែវនេះអាចផ្ដល់ជូនភាពច្បាស់ និងរូបភាពគុណភាពខ្ពស់ ពេញកម្រិតពង្រីកពង្រួមទាំងមូល​។ វាជាកែវល្អបំផុតសម្រាប់ប្រព័ន្ធហ្វ្រេមពេញ LUMIX និងផ្ដល់ថតរូបប្រកបដោយភាពច្នៃប្រឌិតដោយគ្មានការរំខាន។
*សម្រាប់កែវដែលអាចប៉ះប៉ូវដល់ការខូចខាតទ្រង់ទ្រាយ អ័ក្សដេកបង្ហាញអំពីចម្ងាយពីផ្នែកកណ្ដាលនៃរូបភាពដែលបានកែ។
តារាង S-E2470 MTF

Get Inspired

ព័ត័មានផលិតផល

រូបភាពរបស់ កែវ LUMIX S S-E2470GC

ទំហំ និងទម្ងន់

កម្ពស់
90.9mm
ទទឹង
90.9mm
ជម្រៅ
140mm
ទម្ងន់
935g

ទម្ងន់ប្រហាក់ប្រហែល មិនរួមបញ្ចូលគម្របកែវ គម្របកែវខាងក្រោយ និងវ័នការពារកែវទេ។ ប្រវែងពីផ្នែកចុងខាងលើនៃកែវដល់ផ្នែកខាងក្រោមនៃជើង (mount) ភ្ជាប់កែវ។

  • ជើងភ្ជាប់អក្សរ Lជើងភ្ជាប់អក្សរ L
  • ធន់នឹងធូលី ការសាចទឹក និងភាពត្រជាក់ខ្លាំងធន់នឹងធូលី ការសាចទឹក និងភាពត្រជាក់ខ្លាំង

កែវពង្រីកបង្រួមតេឡេហ្វូតូ 24-70mm ដែលមានរន្ធពន្លឺ F2.8 កម្រិតពេញ

ការបង្ហាញដិតខ្លាំង និងបែបផែនព្រាលផ្ទៃខាងក្រោយដែលគួរឱ្យទាក់ទាញ

ការរចនាដែលធន់នឹងធូលី ការសាចទឹក និងភាពត្រជាក់ខ្លាំង

មុខងារ

  • ការបង្កើតកែវ

    • ធាតុ 18 នៅក្នុង 16 ក្រុម (កែវ 3 រាងស៊្វែរ កែវ ED 4 កែវ UHR 1)
  • ជើងភ្ជាប់ (Mount)

    • ជើងភ្ជាប់អក្សរ L
  • មុខងាររក្សាលំនឹងរូបភាពបែបអុបទិក

    • គ្មាន
  • ប្រវែងប្រសព្វ

    • f=24-70mm
  • ប្រភេទរន្ធពន្លឺ

    • សន្ទះបើកបិទក្នុងកែវពេលចាប់រូបភាព ចំនួន 11 និងសន្ទះបើកបិទក្នុងកែវ ជារង្វង់
  • រន្ធពន្លឺអតិបរមា

    • F2.8
  • រន្ធពន្លឺអប្បបរមា

    • F22
  • ចម្ងាយផ្ដោតដែលជិតបំផុត

    • 0.37m / 1.21ft
  • ការពង្រីកអតិបរមា

    • ប្រហែល 0.25x

ទូទៅ

  • មុំទិដ្ឋភាពអង្កត់ទ្រូង

    • 84°(ទូលាយ) - 34°(តេឡេហ្វូតូ)
  • ធន់នឹងធូលី និងការសាចទឹក

    • មាន*
  • សីតុណ្ហភាពប្រតិបត្តិការដែលបានណែនាំ

    • -10oC to 40oC (14oF to 104oF)
  • ទំហំតម្រង

    • φ82mm
  • បន្ទាត់ផ្ចិតអតិបរមា

    • φ90.9mm / 3.58 អ៊ីញ
  • ប្រវែងសរុប

    • រហែល 140mm / 5.51 អ៊ីញ (ពីផ្នែកចុងខាងលើនៃកែវដល់ផ្នែកខាងក្រោមនៃជើង (mount) ភ្ជាប់កែវ)
  • ទម្ងន់

    • ប្រហែល 935g / 32.98oz (មិនរួមបញ្ចូលគម្របកែវ គម្របកែវខាងក្រោយ និងវ័នការពារកែវទេ)
  • គ្រឿងភ្ជាប់បន្ថែមស្ដង់ដារ

    • គម្របកែវ គម្របកែវខាងក្រោយ វ័នការពារកែវ កាបូបដាក់កែវ

កំណត់ចំណាំ

  • កំណត់ចំណាំ

    • *សមត្ថភាពធន់នឹងធូលី និងការសាចទឹកមិនធានាថាការខូចខាតនឹងមិនកើតឡើងនោះទេ ប្រសិនបើកែវនេះត្រូវបានប៉ះដោយផ្ទាល់ជាមួយធូលី និងទឹក។

ផលិតផលទំហំខុសគ្នា

ជំនួយបន្ថែម