កែវ LUMIX S ម៉ូដែល S-X50

S-X50

LUMIX S PRO 50mm F1.4

ស៊េរីកែវ LUMIX S ដែលមានរន្ធពន្លឺធំ។
ពង្រីក
ពង្រួម
បិទ

លក្ខណៈពិសេស

កែវ LUMIX S PRO

ដើម្បីបំពេញចិត្តអ្នកថតរូបឱ្យកាន់តែមានភាពទាក់ទាញ
ស្ដង់ដារដ៏តឹងរ៉ឹងបំផុតត្រូវបានអនុវត្ត ដើម្បីផលិតកែវ LUMIX S PRO ដោយរៀបចំគម្រោង ការរចនា ការអភិវឌ្ឍ និងផលិតកម្ម។ វាត្រូវបានធ្វើឡើងភាពល្អឥតខ្ចោះទាំងមូលក្នុងការបំប្លែង ភាពព្រាលផ្ទៃខាងក្រោយ ឬភាពដិតច្បាស់។ ប្រតិបត្តិការកម្រិតខ្ពស់លទ្ធផល និងគុណភាពដ៏អស្ចារ្យឆ្លងកាត់ការត្រួតពិនិត្យគ្រប់ស្ដង់ដារវាយតម្លៃដ៏តឹងរ៉ឹងសម្រាប់កែវ Leica។
・ Leica គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ Leica Microsystems IR GmbH។
កែវ LUMIX S PRO

ភាពច្បាស់រស់រវើក និង
ព្រាលផ្ទៃខាងក្រោយដ៏គួរ
ឱ្យទាក់ទាញ

រន្ធពន្លឺធំនៃកែវមានប្រវែងប្រសព្វតែមួយ គឺជាស្នូលសំខាន់នៃកែវស៊េរី LUMIX S។ LUMIX S PRO 50mm F1.4
ផលិតរូបភាពរស់រវើកដែលមានភាពច្បាស់គួរឱ្យទាក់ទាញ ដូចជារូបភាពខាងមុខច្បាស់ និងផ្ទៃខាងក្រោយព្រាល។ បែបផែនព្រាលផ្ទៃខាងក្រោយដែលគួរឱ្យទាក់ទាញ ជួយធ្វើឱ្យទេសភាពប្រចាំថ្ងៃក្លាយជារូបថតបែបសិល្បៈគួរឱ្យចាប់អារម្មណ៍។ ទោះបីជាស្ថិតនៅរន្ធពន្លឺបើកចំហទូលាយក៏ដោយ វាផ្ដល់កម្រិតច្បាស់ដល់គែមនៃហ្វ្រេម។
ភាពច្បាស់រស់រវើក និង ព្រាលផ្ទៃខាងក្រោយដ៏គួរ ឱ្យទាក់ទាញ

ការរចនាដែលធន់នឹងធូលី ការសាចទឹក និងភាពត្រជាក់ខ្លាំង

LUMIX S PRO 50mm F1.4 ត្រូវបានរចនាឡើង ដើម្បីអាចនៅតែថតបាននៅក្នុងស្ថានភាពដែលលំបាកខ្លាំងបំផុត ដោយសារការបង្កើតភាពធន់នឹងធូលី និងការសាចទឹករបស់វា និងអនុញ្ញាតឱ្យអ្នកថតនៅក្នុងមជ្ឈដ្ឋានកម្រិតទាបរហូតដល់ -10 °C។
* ភាពធន់នឹងធូលី និងការសាចទឹកមិនធានាថាការខូចខាតនឹងមិនកើតឡើងទេ ប្រសិនបើកែវនេះត្រូវបានប៉ះដោយផ្ទាល់ជាមួយធូលី និងទឹក។
ការរចនាដែលធន់នឹងធូលី ការសាចទឹក និងភាពត្រជាក់ខ្លាំង

ស័ក្តិសមបំផុតសម្រាប់ការថតវីដេអូ

កែវផ្ដល់ជូនការផ្លាស់ប្ដូររន្ធពន្លឺរលូន និងការផ្ដោតស្វ័យប្រវត្តិត្រឹមត្រូវ និងរហ័ស មានសារៈសំខាន់សម្រាប់អ្នកបង្កើតខ្លឹមសារបែបទំនើប ដោយអនុញ្ញាតឱ្យអ្នកថតវីដេអូកម្រិត 4K ដ៏ស្រស់ស្អាត និងមានលំនឹងដោយមិនរំខានដល់វត្ថុរបស់អ្នក។
ស័ក្តិសមបំផុតសម្រាប់ការថតវីដេអូ

ការបង្កើតកែវ S-X50

ការកំណត់រចនាសម្ព័ន្ធដែលមានធាតុចំនួន 13 ដែលបែងចែកជា 11 ក្រុម ដោយរួមមានកែវASPH ចំនួន 2 និង ED ចំនួន 3 ដើម្បីឱ្យមានកម្រិតខុសគ្នាទាបបំផុត និងធានាថាមានកម្រិតច្បាស់បំផុត។
ការបង្កើតកែវ S-X50

តារាង S-X50 MTF

នេះជាកែវដ៏ឥតខ្ចោះសម្រាប់ប្រព័ន្ធស៊ុមពេញ LUMIX និងផ្ដល់ឱកាសបង្កើតភាពច្នៃប្រឌិតដោយមិនខូចគុណភាព ដោយផ្ដល់ភាពច្បាស់ និងកម្រិតច្បាស់ដ៏លេចធ្លោពីផ្នែកកណ្ដាលទៅគែមស៊ុម។
*សម្រាប់កែវដែលអាចប៉ះប៉ូវដល់ការខូចខាតទ្រង់ទ្រាយ អ័ក្សដេកបង្ហាញអំពីចម្ងាយពីផ្នែកកណ្ដាលនៃរូបភាពដែលបានកែ។
តារាង S-X50 MTF

Get Inspired

ព័ត័មានផលិតផល

រូបភាពរបស់ កែវ LUMIX S ម៉ូដែល S-X50

ទំហំ និងទម្ងន់

កម្ពស់
90mm
ទទឹង
90mm
ជម្រៅ
130mm
ទម្ងន់
955g

ទម្ងន់ប្រហាក់ប្រហែល មិនរួមបញ្ចូលគម្របកែវ គម្របកែវខាងក្រោយ និងវ័នការពារកែវទេ។ ប្រវែងពីផ្នែកចុងខាងលើនៃកែវដល់ផ្នែកខាងក្រោមនៃជើង (mount) ភ្ជាប់កែវ។

  • ជើងភ្ជាប់អក្សរ Lជើងភ្ជាប់អក្សរ L
  • ធន់នឹងធូលី ការសាចទឹក និងភាពត្រជាក់ខ្លាំងធន់នឹងធូលី ការសាចទឹក និងភាពត្រជាក់ខ្លាំង

កែវប្រវែង 50mm និងរន្ធពន្លឺធំ F1.4

រូបភាពបង្ហាញដិតខ្លាំង និងបែបផែនព្រាលផ្ទៃខាងក្រោយដែលគួរឱ្យទាក់ទាញ

ការរចនាដែលធន់នឹងធូលី ការសាចទឹក និងភាពត្រជាក់ខ្លាំង

គ្រឿងភ្ជាប់បន្ថែមស្តង់ដារ

  • គម្របកែវ គម្របកែវខាងក្រោយ វ័នការពារកែវ កាបូបដាក់កែវ

កំណត់ចំណាំ

  • *សមត្ថភាពធន់នឹងធូលី និងការសាចទឹកមិនធានាថាការខូចខាតនឹងមិនកើតឡើងនោះទេ ប្រសិនបើកែវនេះត្រូវបានប៉ះដោយផ្ទាល់ជាមួយធូលី និងទឹក។

មុខងារ

  • ការបង្កើតកែវ

    • ធាតុ 13 នៅក្នុង 11 ក្រុម (កែវរាងស៊្វែរ 2 កែវED 3)
  • ជើងភ្ជាប់ (Mount)

    • ជើងភ្ជាប់អក្សរ L
  • មុខងាររក្សាលំនឹងរូបភាពបែបអុបទិក

    • -
  • ប្រវែងប្រសព្វ

    • f=50mm
  • ប្រភេទរន្ធពន្លឺ

    • សន្ទះបើកបិទក្នុងកែវពេលចាប់រូបភាព ចំនួន 11 និងសន្ទះបើកបិទក្នុងកែវ ជារង្វង់
  • រន្ធពន្លឺអតិបរមា

    • F1.4
  • រន្ធពន្លឺអប្បបរមា

    • F16
  • ចម្ងាយផ្ដោតដែលជិតបំផុត

    • 0.44m / 1.44ft
  • ការពង្រីកអតិបរមា

    • ប្រហែល 0.15x

ទូទៅ

  • មុំទិដ្ឋភាពអង្កត់ទ្រូង

    • 47°
  • ការធន់នឹងធូលី និងការសាចទឹក

    • មាន*
  • សីតុណ្ហភាពប្រតិបត្តិការដែលបានណែនាំ

    • -10oC to 40oC (14oF to 104oF)
  • ទំហំតម្រង

    • φ77mm
  • បន្ទាត់ផ្ចិតអតិបរមា

    • φ90mm / 3.54 អ៊ីញ
  • ប្រវែងសរុប

    • ប្រហែល 130mm / 5.12 អ៊ីញ (ពីផ្នែកចុងខាងលើនៃកែវដល់ផ្នែកខាងក្រោមនៃជើង (mount) ភ្ជាប់កែវ)
  • ទម្ងន់ [g]

    • ប្រហែល 955g (មិនរួមបញ្ចូលគម្របកែវ គម្របកែវខាងក្រោយ និងវ័នការពារកែវទេ)
  • ទម្ងន់ [oz]

    • ប្រហែល 33.69oz (មិនរួមបញ្ចូលគម្របកែវ គម្របកែវខាងក្រោយ និងវ័នការពារកែវទេ)

ផលិតផលទំហំខុសគ្នា

ជំនួយបន្ថែម