NI-W410TSBSG
• បាតរាងមូល • បាតមានថ្នាំកូតទីតានីញ៉ូម • ថាមពល 2200 វ៉ាត់ • ចំហាយទឹកបញ្ចេញលក្ខណៈបញ្ឈរ • ចំហាយទឹកបាញ់ / ការសម្អាតដោយខ្លួនឯង • ប្រព័ន្ធប្រឆាំងនឹងជាតិកាល់ស្យូម • ខ្សែបត់បាន 360°
សូមណែនាំឆ្នាំងអ៊ុត 360° Quick ដែលអនុញ្ញាតឱ្យអ្នកអាចបត់បែនបានរហ័សគ្រប់ទិសដៅនៅលើសាច់ក្រណាត់! វាមានបាតដែលត្រូវបានរចនាឡើងយ៉ាងពិសេស ដែលមានគែមមានតុល្យភាពទាំងផ្នែកខាងមុខ និងខាងក្រោយ។ ឥឡូវនេះ អ្នកអាចរំកិលឆ្នាំងអ៊ុតទៅមុខ និងថយក្រោយបានដោយមិនចាំបាច់លើកឆ្នាំងអ៊ុតឡើយ! បាតនេះត្រូវបានរចនាឡើងឱ្យមានរាងកោងនៅចំកណ្តាលផងដែរ ដើម្បីឱ្យចលនាចំហៀងមានភាពរលូន ដែលធ្វើឱ្យ 360° Quick របស់ Panasonic អាចកាត់បន្ថយរយៈពេលអ៊ុតបាន 25%!
តាមរយៈការបង្កើតអានុភាពនៃចំហាយទឹកដែលដំណើរការនៅគ្រប់ទីតាំង ឥឡូវនេះអ្នកអាចដាក់ឆ្នាំងអ៊ុតឱ្យត្រង់ ដើម្បីបញ្ចេញចំហាយជាលក្ខណៈបញ្ឈរលើស្នាមជ្រួញលើវាំងនន ឬសម្លៀកបំពាក់កំពុងព្យួរ។ លើសពីនេះទៀត ចំហាយទឹកអាចត្រូវបានប្រើ ដើម្បីកម្ចាត់ក្លិនមិនល្អចេញពីសម្លៀកបំពាក់ ដោយធ្វើឱ្យសម្លៀកបំពាក់ស្អាត និងមិនជាប់ក្លិនមិនល្អ!
តាមរយៈការរចនាថ្មីទាអនុញ្ញាតឱ្យបង្កើតចំហាយទឹកបានកាន់តែច្រើននៅកន្លែងធំទូលាយជាងមុន នោះសាច់ក្រណាត់ទទួលបានជាតិសំណើមកាន់តែច្រើន ហេតុដូច្នេះហើយផ្នត់ដែលមិនងាយរាបត្រូវបានអ៊ុតរាបស្មើបានយ៉ាងងាយជាមួយការបង្កើនល្បឿននៃការអ៊ុត។ អំឡុងពេលអ៊ុត ឆ្នាំងអ៊ុត Panasonic ធានានូវបរិមាណចំហាយទឹកសមល្មមរាល់ពេល សម្រាប់អ៊ុតសម្លៀកបំពាក់ឱ្យរាបស្មើបានយ៉ាងល្អឥតខ្ចោះ។
ឥឡូវនេះ មាននៅក្នុងឆ្នាំងអ៊ុតរបស់ Panasonic អ៊ុតមិនមានស្នាមជ្រួញ គឺបាតរាងមូលថ្មីដែលមានរាងកោង 1 ម.ម សម្រាប់ភាពបត់បែន និងរំកិលកម្រិតអតិបរមា។ ខុសពីឆ្នាំងអ៊ុតធម្មតាដែលមានបាតរាបស្មើ 360° Quick មានបាតរាងកោងដែលធានាថាស្នាមជ្រួញទាំងអស់ត្រូវបានអ៊ុតបានរាបស្មើល្អ និងទន់រលោងដូចសូត្រ។ ដូច្នេះឥឡូវនេះ អ្នកអាចធ្វើអ៊ុតសម្លៀកបំពាក់បានលឿនជាងមុន តាមរយៈបាតថ្មី និងការកែកម្អបាតប្រសើរឡើង ដោយមិនចាំបាច់ព្រួយបារម្ភអំពីស្នាមជ្រួញហើយ!