ប្រសិទ្ធភាពនៃការទប់ស្កាត់មេរោគកូរ៉ូណា (SARS-CoV-2) ជាមួយម៉ាស៊ីនត្រជាក់ Panasonic ដែលបំពាក់នូវបច្ចេកវិទ្យា nanoe™ X
Panasonic បានប្រកាសពីប្រសិទ្ធភាពរបស់ម៉ាស៊ីនត្រជាក់ Panasonic ដែលមានបំពាក់នូវបច្ចេកវិទ្យាទំនើប nanoe™ X ក្នុងការទប់ស្កាត់មេរោគកូរ៉ូណា (SARS-CoV-2) ត្រូវបានទទួលស្គាល់ដោយ Global Contract Research Organisation Texcell*1 ។ Texcell បានទទួលស្គាល់ពីប្រសិទ្ធភាពនៃការទប់ស្កាត់មេរោគកូរ៉ូណា បានដល់ទៅ 91.4% នៅក្នុងបន្ទប់ទំហំ 6.7m3 ក្នុងរយៈពេល 8 ម៉ោង។