H-X1025GC
LEICA DG VARIO-SUMMILUX 10-25mm / F1.7 ASPH.
កែវពង្រីកបង្រួមស្ដង់ដារ*ដំបូងគេរបស់ពិភពលោកដែលសម្រេចបាននូវកម្រិតពេញ F1.7 សម្រាប់រូបថតនឹង និងវីដេអូ។
*ក្នុងចំណោមកែវឌីជីថលដែលអាចប្ដូរឆ្លាស់គ្នាបានសម្រាប់កាមេរ៉ាឥតកញ្ចក់ គិតត្រឹមថ្ងៃទី 31 ខែឧសភា ឆ្នាំ 2019។
លក្ខណៈពិសេស
ឡេន LEICA DG – អ៊ុបទិកល្អបំផុត
ជ្រើសរើសកែវ LEICA DG ដើម្បីទទួលបានសមត្ថភាព និងគុណភាពអុបទិកល្អបំផុត។ វាស្របតាមស្តង់ដារគុណភាពដ៏តឹងរ៉ឹងដែលកំណត់ដោយ Leica Camera AG ស្រាប់។ ដោយសារការរចនាដ៏ទំនើបរបស់កែវទាំងនេះ អ្នកនឹងទទួលបានភាពច្បាស់បំផុតពីផ្ទៃកណ្ដាលរហូតដល់គែមរូបថតរបស់អ្នក។ ស្របពេលជាមួយគ្នានេះ ការប្រែប្រួលខុសពីភាពដើមគ្រប់ប្រភេទត្រូវបានរារាំង ដើម្បីបំប្លែងរូបភាពឱ្យច្បាស់ និងសុក្រឹតល្អ។ នេះមានន័យថា អ្នកមានឧបករណ៍ដែលស័ក្តិសមបំផុតសម្រាប់ថតរូបភាពកម្រិតអាជីពនៅក្នុងដៃអ្នក។
Leica គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ Leica Microsystems IR GmbH។
សមត្ថភាពដ៏រលូន
LEICA DG VARIO-SUMMILUX 10-25mm (ស្មើនឹងកាមេរ៉ា 35mm៖ 20-50mm) គឺជាកែវដំបូងបំផុតដែលផ្ដល់កម្រិតពន្លឺ F1.7 សម្រាប់កម្រិតពង្រីកបង្រួមទាំងអស់។* តាមរយៈកែវទោល តូច ស្រាល អ្នកថតរូបអាចថតទេសភាពបានធំទូលាយដែលមានលក្ខណៈស៊ីអារម្មណ៍ ថតរូបស្រស់ស្អាតក្រោមពន្លឺខ្សោយ និងថតរូបព្រាលផ្ទៃខាងក្រោយដ៏ទាក់ទាញ ដោយប្រើបែបផែនព្រាលផ្ទៃខាងក្រោយខុសប្លែកពីគេ។ ជាងនេះទៅទៀត ការគ្រប់គ្រងរន្ធពន្លឺដ៏រលូនអនុញ្ញាតឱ្យអ្នកប្រើប្រាស់ថតវីដេអូ ដោយផ្លាស់ប្ដូរកម្រិតពន្លឺបានយ៉ាងរលូនបំផុត នៅពេលពង្រីកបង្រួម ឬបង្វិល។ អ្នកថតអាចផ្លាស់ប្ដូររវាងរូបថត និងវីដេអូគ្មានចលនាបានយ៉ាងប៉ិនប្រសប់ ដោយទទួលបានរូបភាពក្នុងកម្រិតលេចធ្លោដូចគ្នាជានិច្ច។
*ក្នុងចំណោមកែវឌីជីថលដែលអាចប្ដូរឆ្លាស់គ្នាបានសម្រាប់កាមេរ៉ាឥតកញ្ចក់ គិតត្រឹមថ្ងៃទី 31 ខែឧសភា ឆ្នាំ 2019។
ការរចនាដែលធន់នឹងធូលី ការសាចទឹក និងភាពត្រជាក់ខ្លាំង
LEICA DG VARIO-SUMMILUX 10-25mm / F1.7 ASPH.ត្រូវបានរចនាឡើង ដើម្បីអាចនៅតែថតបាននៅក្នុងស្ថានភាពដែលលំបាកខ្លាំងបំផុត ដោយសារការបង្កើតភាពធន់នឹងធូលី និងការសាចទឹករបស់វា និងអនុញ្ញាតឱ្យអ្នកថតនៅក្នុងមជ្ឈដ្ឋានកម្រិតទាបរហូតដល់ -10 °C។
・សមត្ថភាពធន់នឹងធូលី និងការសាចទឹកមិនធានាថាការខូចខាតនឹងមិនកើតឡើងទេ ប្រសិនបើកែវនេះត្រូវបានប៉ះដោយផ្ទាល់ជាមួយធូលី និងទឹក។
ស័ក្តិសមបំផុតសម្រាប់ការថតវីដេអូ
កែវផ្ដល់ជូនការផ្លាស់ប្ដូររន្ធពន្លឺរលូន និងការផ្ដោតស្វ័យប្រវត្តិត្រឹមត្រូវ និងរហ័ស មានសារៈសំខាន់សម្រាប់អ្នកបង្កើតខ្លឹមសារបែបទំនើប ដោយអនុញ្ញាតឱ្យអ្នកថតវីដេអូកម្រិត 4K ដ៏ស្រស់ស្អាត និងមានលំនឹងដោយមិនរំខានដល់វត្ថុរបស់អ្នក។
ការបង្កើតកែវ H-X1025
ការកំណត់រចនាសម្ព័ន្ធល្អបំផុតមានធាតុចំនួន 17 ដែលបែងចែកជា 12 ក្រុម ដោយរួមមានកែវ ASPH ចំនួន 3, ED ចំនួន 4, និង UHR ចំនួន 1 ដើម្បីឱ្យមានកម្រិតខុសគ្នាទាបបំផុត និងធានាថាមានកម្រិតច្បាស់បំផុត។
តារាង H-X1025 MTF
កែវទាំងនោះបំពេញតាមស្ដង់ដារអុបទិកតឹងរ៉ឹងដែលកំណត់ដោយ Leica Camera AG និងផ្ដល់កម្រិតច្បាស់ និងភាពដិតដ៏លេចធ្លោពាសពេញកម្រិតពង្រីកបង្រួម។ បង្ហាញកម្រិតលេចធ្លោដែលមិនប្រែប្រួល។
សម្រាប់កែវដែលអាចប៉ះប៉ូវដល់ការខូចខាតទ្រង់ទ្រាយ អ័ក្សដេកបង្ហាញអំពីចម្ងាយពីផ្នែកកណ្ដាលនៃរូបភាពដែលបានកែ។
Get Inspired
ព័ត៌មានផលិតផល
ទំហំ និងទម្ងន់
- កម្ពស់
- 87.6mm
- ទទឹង
- 87.6mm
- ជម្រៅ
- 128mm
- ទម្ងន់
- 690g
ទម្ងន់ប្រហាក់ប្រហែល មិនរួមបញ្ចូលគម្របកែវ គម្របកែវខាងក្រោយ និងវ័នការពារកែវទេ។ ប្រវែងពីផ្នែកចុងខាងលើនៃកែវដល់ផ្នែកខាងក្រោមនៃជើងភ្ជាប់កែវ។
- ស្តង់ដារប្រព័ន្ធ Micro Four Thirds
- កែវ LEICA DG
- ធន់នឹងធូលី ការសាចទឹក និងភាពត្រជាក់ខ្លាំង
ផ្អែកលើស្ដង់ដារគុណភាពដ៏តឹងរ៉ឹងរបស់ Leica Camera AG
កែវពង្រីកបង្រួមស្ដង់ដារ F1.7 កម្រិតពេញសម្រាប់ការថតរូប និងការថតវីដេអូ
ការរចនាដែលធន់នឹងធូលី ការសាចទឹក និងភាពត្រជាក់ខ្លាំង
មុខងារ
-
ការបង្កើតកែវ
-
ធាតុចំនួន 17 ដែលបែងចែកជា 12 ក្រុម (កែវអស៊្វែរ 3, កែវ ED 4 , កែវ UHR 1)
-
-
ការស្រោបណាណូ
-
-
-
-
ជើងភ្ជាប់ (Mount)
-
ជើងភ្ជាប់ (mount) Micro Four Thirds
-
-
មុខងាររក្សាលំនឹងរូបភាពបែបអុបទិក
-
-
-
-
ប្រវែងប្រសព្វ
-
f=10-25mm (ស្មើនឹងកាមេរ៉ា 35mm, 20-50mm)
-
-
ប្រភេទរន្ធពន្លឺ (Aperture Type)
-
ស្លាបសន្ទះទ្រូង 9 / សន្ទះទ្រូងរន្ធពន្លឺជារង្វង់
-
-
រន្ធពន្លឺអតិបរមា
-
F1.7
-
-
រន្ធពន្លឺអប្បបរមា (Min Aperture)
-
F16
-
-
ចម្ងាយផ្ដោតដែលជិតបំផុត (Closest Focusing Distance)
-
0.28m / 0.92ft
-
-
ការពង្រីកអតិបរមា (Max. Magnification)
-
ប្រហែល 0.14x / 0.28x (ស្មើនឹងកាមេរ៉ា 35mm)
-
ទូទៅ
-
មុំទិដ្ឋភាពអង្កត់ទ្រូង
-
94o (ធំទូលាយ) - 47o (តេឡេហ្វូតូ)
-
-
ភាពធន់នឹងជម្រាបទឹក និងធូលី
-
មាន*
-
-
សីតុណ្ហភាពដែលបានណែនាំសម្រាប់ដំណើរការ
-
-10oC ទៅ 40oC (14oF ទៅ 104oF)
-
-
ទំហំតម្រង
-
φ77mm
-
-
បន្ទាត់ផ្ចិតអតិបរមា
-
φ87.6mm / 3.45 អ៊ីញ
-
-
ប្រវែងសរុប
-
ប្រហែល 128mm / 5.04 អ៊ីញ (ពីចុងកែវរហូតដល់ផ្នែកបាតនៃជើង (mount) ភ្ជាប់កែវ)
-
-
ទម្ងន់
-
ប្រហែល 690g / 24.34oz (មិនគិតគម្របកែវ ក្បាលកែវ និងគម្របកែវខាងក្រោយ)
-
-
គ្រឿងបរិក្ខារស្ដង់ដារ
-
គម្របកែវ គម្របកែវខាងក្រោយ វ័នការពារកែវ កាបូបដាក់កែវ
-
កំណត់ចំណាំ
-
កំណត់ចំណាំ
-
*ភាពធន់នឹងធូលី និងទឹកសាចចូលមិនធានាថានឹងមិនមានការខូចខាតទេ ប្រសិនបើកាមេរ៉ានេះប៉ះនឹងធូលី និងទឹកដោយផ្ទាល់។
-