LEICA DG SUMMILUX 25mm / F1.4 II ASPH. (H-XA025GC) កែវមីក្រូបួនភាគបី

H-XA025GC

LEICA DG SUMMILUX 25mm / F1.4 II ASPH.

កែវ F1.4 ទំហំ 25mm ងាយស្រួលយកទៅគ្រប់កន្លែងមានលក្ខណៈល្អឥតខ្ចោះសម្រាប់រាល់ការថតទាំងអស់
ពង្រីក
ពង្រួម
បិទ

លក្ខណៈពិសេស

ឡេន LEICA DG – អ៊ុបទិកល្អបំផុត

ជ្រើសរើសកែវ LEICA DG ដើម្បីទទួលបានសមត្ថភាព និងគុណភាពអុបទិកល្អបំផុត។ វាស្របតាមស្តង់ដារគុណភាពដ៏តឹងរ៉ឹងដែលកំណត់ដោយ Leica Camera AG ស្រាប់។ ដោយសារការរចនាដ៏ទំនើបរបស់កែវទាំងនេះ អ្នកនឹងទទួលបានភាពច្បាស់បំផុតពីផ្ទៃកណ្ដាលរហូតដល់គែមរូបថតរបស់អ្នក។ ស្របពេលជាមួយគ្នានេះ ការប្រែប្រួលខុសពីភាពដើមគ្រប់ប្រភេទត្រូវបានរារាំង ដើម្បីបំប្លែងរូបភាពឱ្យច្បាស់ និងសុក្រឹតល្អ។ នេះមានន័យថា អ្នកមានឧបករណ៍ដែលស័ក្តិសមបំផុតសម្រាប់ថតរូបភាពកម្រិតអាជីពនៅក្នុងដៃអ្នក។
Leica គឺជាពាណិជ្ជសញ្ញាដែលបានចុះបញ្ជីរបស់ Leica Microsystems IR GmbH។
ឡេន LEICA DG – អ៊ុបទិកល្អបំផុត

ការផ្ដោតស្រទន់បំផុត

ទទួលបានគុណភាពរូបភាពល្អបំផុតដោយមានការប្រែប្រួលខុសពីភាពដើមតិចបំផុត – កែវ F1.4 LEICA DG SUMMILUX នេះផ្ដល់ការបំប្លែងរូបភាពដ៏លេចធ្លោ សូម្បីពេលថតនៅក្នុងអគារ ឬនៅពេលយប់។ AF សុក្រឹតខ្ពស់ និងល្បឿនលឿនដែលអាចផ្ដោតដោយប្រើការគ្រប់គ្រង AF កម្រិត 240-fps ក៏អាចថតរូបភាពមានចលនាបានយ៉ាងច្បាស់ផងដែរ។ បែបផែនព្រាលផ្ទៃខាងក្រោយដ៏ស្រស់ស្អាតខ្លាំងរបស់កែវ LEICA ដែលធ្វើឱ្យអ្នកថតរូបជាច្រើនជុំវិញពិភពលោកដក់ចិត្ត ជួយកែប្រែទិដ្ឋភាពធម្មតាទៅជារូបថតដ៏ស្រស់ស្អាតពោរពេញដោយអារម្មណ៍។ លើសពីនេះ ដោយមានការរចនាធន់នឹងធូលី និងទឹកសាចចូល* កែវនេះមានភាពអស្ចារ្យគ្រប់កាលៈទេសៈ ទាំងក្នុងជីវិតប្រចាំថ្ងៃ និងពេលកំពុងធ្វើដំណើរ។
・សមត្ថភាពធន់នឹងធូលី និងការសាចទឹកមិនធានាថាការខូចខាតនឹងមិនកើតឡើងទេ ប្រសិនបើកែវនេះត្រូវបានប៉ះដោយផ្ទាល់ជាមួយធូលី និងទឹក។
ការផ្ដោតស្រទន់បំផុត

ការស្រោបផ្ទៃណាណូ – ច្បាស់ល្អពីគ្រប់មុំ

លែងមានស្រមោលឆ្នូត និងចំណាំងពន្លឺដែលមិនចង់បាន – ការស្រោបផ្ទៃណាណូត្រូវបានប្រើសម្រាប់ឡេននៅក្នុងប្រព័ន្ធនេះ។ ការស្រោបស្ដើងបំផុតដ៏ពិសេសនេះត្រូវបានអភិវឌ្ឍដើមដំបូងដោយ Panasonic ដើម្បីកាត់បន្ថយចំណាំងពន្លឺដែលចាំងភ្នែកនៅលើកម្រិតពន្លឺទាំងមូល។ លទ្ធផល៖ រូបភាពច្បាស់ដូចគ្រីស្តាល់ ទោះបីជាអ្នកកំពុងថតប្រភពពន្លឺក្នុងទីងងឹតក៏ដោយ។
ការស្រោបផ្ទៃណាណូ – ច្បាស់ល្អពីគ្រប់មុំ

ការបង្កើតកែវ H-XA025

ការកំណត់រចនាសម្ព័ន្ធល្អបំផុតត្រូវមានធាតុចំនួន 9 ដែលបែងចែកជា 7 ក្រុម ដោយរួមមានកែវ ASPH ចំនួន 2 និង UHR ចំនួន 1 ដើម្បីឱ្យមានកម្រិតខុសគ្នាទាបបំផុត និងធានាថាមានកម្រិតច្បាស់បំផុត។
ការបង្កើតកែវ H-XA025

តារាង H-XA025 MTF

កែវទាំងនោះបំពេញតាមស្ដង់ដារអុបទិកតឹងរ៉ឹងដែលកំណត់ដោយ Leica Camera AG និងផ្ដល់កម្រិតច្បាស់ និងភាពដិតដ៏លេចធ្លោពីគែមនៃស៊ុម។ បង្ហាញកម្រិតលេចធ្លោដែលមិនប្រែប្រួល។
សម្រាប់កែវដែលអាចប៉ះប៉ូវដល់ការខូចខាតទ្រង់ទ្រាយ អ័ក្សដេកបង្ហាញអំពីចម្ងាយពីផ្នែកកណ្ដាលនៃរូបភាពដែលបានកែ។
តារាង H-XA025 MTF

Get Inspired

ព័ត៌មានផលិតផល

រូបភាពរបស់ LEICA DG SUMMILUX 25mm / F1.4 II ASPH. (H-XA025GC) កែវមីក្រូបួនភាគបី

ទំហំ និងទម្ងន់

កម្ពស់
63mm
ទទឹង
63mm
ជម្រៅ
54.5mm
ទម្ងន់
205g

ទម្ងន់ប្រហាក់ប្រហែល មិនរួមបញ្ចូលគម្របកែវ គម្របកែវខាងក្រោយ និងវ័នការពារកែវទេ។ ប្រវែងពីផ្នែកចុងខាងលើនៃកែវដល់ផ្នែកខាងក្រោមនៃជើងភ្ជាប់កែវ។

  • Micro Four Thirds System StandardMicro Four Thirds System Standard
  • LEICA DG LensLEICA DG Lens
  • Dust / Splash ResistantDust / Splash Resistant

ផ្អែកលើស្ដង់ដារគុណភាពដ៏តឹងរ៉ឹងរបស់ Leica Camera AG

កែវប្រវែងផ្ដោតថេរបែបស្ដង់ដារដែលមានរន្ធពន្លឺធំទំហំ F1.7 ដែលមានទម្ងន់ស្រាលតូច។

ការរចនាធន់នឹងធូលី និងការសាចទឹក

មុខងារ

  • ការបង្កើតកែវ

    • ធាតុចំនួន 9 ដែលបែងចែកជា 7 ក្រុម (ឡេនអស្វ៊ែរ 2, ឡេន UHR 1)
  • ការស្រោបណាណូនៅលើកញ្ចក់កែវ

    • មាន
  • ជើងភ្ជាប់

    • ជើង (mount) ភ្ជាប់ប្រភេទ Micro Four Thirds
  • មុខងាររក្សាលំនឹងរូបភាពបែបអុបទិក

    • គ្មាន
  • ប្រវែងប្រសព្វ

    • f=25mm (50mm សមមូលកាមេរ៉ា 35mm)
  • ប្រភេទរន្ធពន្លឺ (Aperture Type)

    • សន្ទះបើកបិទកែវចំនួន 7 / បន្ទះ រន្ធពន្លឺ រាងមូល
  • រន្ធពន្លឺអតិបរមា (Max Aperture)

    • F1.4
  • រន្ធពន្លឺអប្បបរមា (Min Aperture)

    • F16
  • ចម្ងាយផ្ដោតដែលជិតបំផុត (Closest Focusing Distance)

    • 0.3m / 0.98ft
  • ការពង្រីកអតិបរមា

    • ប្រហែល 0.11x / 0.22x (ស្មើនឹងកាមេរ៉ា 35mm)

ទូទៅ

  • មុំទិដ្ឋភាពអង្កត់ទ្រូង

    • 47°
  • ធន់នឹងធូលី និងការសាចទឹក

    • មាន*
  • ទំហំតម្រង

    • φ46mm
  • បន្ទាត់ផ្ចិតអតិបរមា

    • φ63mm / 2.48 អ៊ីញ
  • ប្រវែងសរុប

    • ប្រហែល 54.5mm / 2.14 អ៊ីញ (ពីចុងឡេនរហូតដល់ផ្នែកបាតនៃជើងភ្ជាប់ឡេន)
  • ទម្ងន់

    • ប្រហែល 205g / 7.23oz (មិនគិតគម្របឡេន ក្បាលឡេន និងគម្របឡេនខាងក្រោយ)
  • គ្រឿងបរិក្ខារស្ដង់ដារ

    • គម្របកែវ គម្របកែវខាងក្រោយ វ័នការពារកែវ កាបូបដាក់កែវ

កំណត់ចំណាំ

  • កំណត់ចំណាំ

    • *ភាពធន់នឹងធូលី និងទឹកសាចចូលមិនធានាថានឹងមិនមានការខូចខាតទេ ប្រសិនបើកាមេរ៉ានេះប៉ះនឹងធូលី និងទឹកដោយផ្ទាល់។

ផលិតផលទំហំខុសគ្នា

គ្រឿងបន្ថែម

Lens Cap

DMW-LFC46

គម្របមុខកែវថត

រូបភាពរបស់ DMW-LFC46

DMW-LRC1

គម្របក្រោយកែវថត

រូបភាពរបស់ DMW-LRC1

ជំនួយបន្ថែម

LEICA DG SUMMILUX 25mm / F1.4 II ASPH. (H-XA025GC) កែវមីក្រូបួនភាគបី