
ជ្រើសរើសម៉ាស៊ីនបោកគក់ដែលមានសមត្ថភាពបោកសម្អាតសម្លៀកបំពាក់សមស្របនឹងចំនួនសមាជិកនៅក្នុងគ្រួសារ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នក។
តើសមត្ថភាពរបស់ម៉ាស៊ីនបោកគក់គឺជាអ្វី?
សមត្ថភាពរបស់ម៉ាស៊ីនបោកគក់ ជាការបង្ហាញពីទម្ងន់អតិបរមានៃការបោកគក់សម្ងួតដែលអាចផ្ទុកបាន។ អ្នកគួរបោកសម្លៀកបំពាក់ត្រឹមប្រហែល 70% នៃសមត្ថភាពអតិបរមារបស់ម៉ាស៊ីនបោកគក់ ដើម្បីធានាបានថាម៉ាស៊ីនសម្អាតបានសព្វល្អ និងមានប្រសិទ្ធភាពខ្ពស់ដោយមិនប្រើថាមពល ទឹកច្រើនលើសកំណត់ ឬចំណាយពេលវេលាច្រើនពេក។

ស្វែងយល់ពីបរិមាណប្រើប្រាស់ដែលស័ក្ដិសមនឹងតម្រូវការបោកគក់នៅផ្ទះរបស់អ្នក
ជាមធ្យម មនុស្សត្រូវការបោកគក់ប្រហែល 1,5 គីឡូក្រាមក្នុងមួយថ្ងៃ។ អាវ 1 មានទម្ងន់ប្រហែល 200 ក្រាម ដូច្នេះអ្នកអាចគណនាបានថា ម៉ាស៊ីនបោកគក់ 10 គីឡូក្រាមអាចបោកខោអាវបាន 50 អាវ ជាអតិបរមា និងគួរតែបោកត្រឹមតែ 35 អាវជាជម្រើសល្អបំផុត។
ដូច្នេះ អ្នកអាចប្រើរូបមន្តនេះសម្រាប់វាស់ស្ទង់ថាតើគំរូបរិមាណមួយណាដែលត្រូវនឹងតម្រូវការបោកគក់របស់អ្នក ដោយផ្អែកទៅលើចំនួនសមាជិកគ្រួសារ និងភាពញឹកញាប់នៃការបោកគក់ក្នុងមួយសប្តាហ៍ជាដើម។

បរិមាណនៃការបោកគក់សម្រាប់មនុស្សពេញវ័យក្នុងមួយថ្ងៃ

បរិមាណសម្លៀកបំពាក់តាមទំហំគ្រួសារ
* ការគណនាដោយផ្អែកលើភាពញឹកញាប់នៃការបោកគក់ម្តងក្នុងមួយថ្ងៃ។

តិចជាង 9 គីឡូក្រាម

10-12 គីឡូក្រាម

13-15 គីឡូក្រាម

16 គីឡូក្រាមឬច្រើនជាងនេះ
ជ្រើសរើសបរិមាណសមល្មមនឹងតម្រូវការបោកគក់ប្រចាំថ្ងៃ
ប្រសិនបើអ្នកមានទីតាំងធំទូលាយ អ្នកគួរជ្រើសរើសម៉ាស៊ីនទំហំធំ ទោះបីជាគ្រួសាររបស់អ្នកមានទំហំតូចក៏ដោយ ព្រោះម៉ាស៊ីនដែលមានចំណុះផ្ទុកច្រើន អាចប្រើសម្រាប់បោកគក់របស់របរធំៗ ដូចជាភួយ ឬសម្រាប់ការបោកគក់ច្រើននៅចុងសប្តាហ៍។
ម៉ូដែលនេះបំពាក់មកជាមួយ បច្ចេកវិទ្យា AI ECONAVI របស់ក្រុមហ៊ុន Panasonic ដែលមានមុខងារសន្សំសំចៃថាមពល និងទឹកដោយស្វ័យប្រវត្តិ។ វាមានការរចនាប្រណីត ស្រួលប្រើ ដែលសូម្បីតែម៉ាស៊ីនបោកគក់ទំហំធំ ក៏ងាយស្រួលប្រើដែរ។
> ចូលមើលម៉ាស៊ីនបោកគក់ទ្វារមុខជាមួយបច្ចេកវិទ្យា AI Smart Wash
> ចូលមើលម៉ាស៊ីនបោកគក់ទ្វារខាងលើជាមួយបច្ចេកវិទ្យា AI ECONAVI

ស្វែងយល់បន្ថែមអំពីរបៀបជ្រើសរើសម៉ាស៊ីនបោកគក់
ផលិតផលដែលទាក់ទងនឹងអត្ថបទនេះ