តើម៉ាស៊ីនបោកគក់ប្រភេទណាដែលល្អបំផុត?

តើម៉ាស៊ីនបោកគក់ប្រភេទណាដែលល្អបំផុត?

មិនប្រាកដអំពីភាពខុសគ្នារវាងម៉ាស៊ីនបោកគក់ទ្វារមុខ និងម៉ាស៊ីនបោកគក់ទ្វារខាងលើមែនទេ?
នេះគឺជាលក្ខណៈពិសេសនីមួយៗ។

វិធីសាស្រ្តលាងសម្អាត

ម៉ាស៊ីនបោកទ្វារមុខ លាងសម្អាតដោយរំកិល និងកូរ

ម៉ាស៊ីនបោកទ្វារមុខ លាងសម្អាតដោយរំកិល និងកូរ

វិធីសាស្ត្រនេះ​ ត្រូវការទឹកតិច ប៉ុន្តែចំណាយពេលវេលាច្រើន។ ប្រើសកម្មភាពរំកិលធុងបង្វិល ហើយឈប់ដើម្បីលើក និងទម្លាក់សម្លៀកបំពាក់ចុះ។ ការធ្វើបែបនេះ អាចជួយកាត់បន្ថយការរហែកសម្លៀកបំពាក់ និងការខូចក្រណាត់។

ម៉ាស៊ីនបោកគក់ទ្វារខាងលើលាងសម្អាតដោយកូរ

ម៉ាស៊ីនបោកគក់ទ្វារខាងលើលាងសម្អាតដោយកូរ

វិធីសាស្ត្រនេះ ត្រូវការទឹកច្រើន ប៉ុន្តែចំណាយពេលវេលាតិច។ ប្រើសកម្មភាពបង្វិលធុងដើម្បីឲ្យម៉ាស៊ីនបោកគក់កូរទឹក​ ក្នុងការធ្វើឱ្យសម្លៀកបំពាក់កកិតគ្នាទៅវិញទៅមក។

មុខងារសម្ងួត

មុខងារលាងសម្អាត និងសម្ងួតរបស់ម៉ាស៊ីនបោកគក់ទ្វារមុខ

មុខងារលាងសម្អាត និងសម្ងួតរបស់ម៉ាស៊ីនបោកគក់ទ្វារមុខ

ម៉ាស៊ីនបោកគក់ទ្វារមុខត្រូវបានណែនាំឲ្យប្រើប្រាស់ ប្រសិនបើអ្នកចង់សន្សំសំចៃពេលវេលា និងមិនសូវហត់ក្នុងការសម្ងួត។ មុខងារនេះជួយសម្ងួតសម្លៀកបំពាក់ឱ្យទន់រលោង ទោះជាថ្ងៃដែលមានភ្លៀងក៏ដោយ។

មុខងារលាងសម្អាតរបស់ម៉ាស៊ីនបោកគក់ទ្វារខាងលើ

មុខងារលាងសម្អាតរបស់ម៉ាស៊ីនបោកគក់ទ្វារខាងលើ

ម៉ាស៊ីនបោកគក់ទ្វារខាងលើត្រូវបានណែនាំឲ្យប្រើប្រាស់ ប្រសិនបើអ្នកពេញចិត្តនឹងភាពរលោងនៃសម្លៀកបំពាក់ដែលហាលក្រោមកម្ដៅថ្ងៃ ឬមានម៉ាស៊ីនសម្ងួតដាច់ដោយឡែក។

ការលុបបំបាត់ស្នាមប្រឡាក់

ម៉ាស៊ីនបោកគក់ទ្វារមុខកម្ចាត់ស្នាមប្រឡាក់បានយ៉ាងល្អប្រសើរ

ម៉ាស៊ីនបោកគក់ទ្វារមុខកម្ចាត់ស្នាមប្រឡាក់បានយ៉ាងល្អប្រសើរ

ម៉ាស៊ីនបោកគក់ទ្វារមុខ មានសមត្ថភាពក្នុងការកម្ចាត់ស្នាមប្រឡាក់ខ្លាញ់ ដូចជាការឡើងពណ៌លឿងនៅលើកអាវ និងក្រវ៉ាត់ក ព្រោះវាលាងសម្អាតជាមួយនឹងដំណោះស្រាយសម្អាតដែលប្រមូលផ្តុំច្រើនមុខ និងរំលាយសារធាតុសាប៊ូក្នុងបរិមាណទឹកតិច។

ម៉ាស៊ីនបោកគក់ទ្វារខាងលើ កម្ចាត់ស្នាមប្រឡាក់ភក់បានល្អឥតខ្ចោះ

ម៉ាស៊ីនបោកគក់ទ្វារខាងលើ កម្ចាត់ស្នាមប្រឡាក់ភក់បានល្អឥតខ្ចោះ

ម៉ាស៊ីនបោកគក់ទ្វារខាងលើ មានសមត្ថភាពក្នុងការដុះសម្អាតស្នាមប្រឡាក់ ដូចជាភក់ពិបាកជម្រះ ពីព្រោះទឹកដែលលាយរួច ជួយធ្វើឱ្យសម្លៀកបំពាក់ត្រដុសគ្នាទៅវិញទៅមក។

ងាយស្រួលក្នុងការយកសម្លៀកបំពាក់ចេញ

មិនចាំបាច់លើកសម្លៀកបំពាក់ចេញជាមួយម៉ាស៊ីនបោកគក់ទ្វារមុខ

មិនចាំបាច់លើកសម្លៀកបំពាក់ចេញជាមួយម៉ាស៊ីនបោកគក់ទ្វារមុខ

អ្នកអាចដាក់សម្លៀកបំពាក់ចូលនិងយកចេញពីទ្វារខាងមុខនៃម៉ាស៊ីនបោក ដោយមិនចាំបាច់លើកខោអាវបោកគក់ធ្ងន់ៗចេញពីម៉ាស៊ីន ដើម្បីកាត់បន្ថយការឈឺឆ្អឹងខ្នងរបស់អ្នក។

មិនចាំបាច់ឱនយកសម្លៀកបំពាក់ចេញជាមួយម៉ាស៊ីនបោកគក់ទ្វារខាងលើ

មិនចាំបាច់ឱនយកសម្លៀកបំពាក់ចេញជាមួយម៉ាស៊ីនបោកគក់ទ្វារខាងលើ

អ្នកគ្រាន់តែដាក់សម្លៀកបំពាក់ចូល ហើយដកចេញពីទ្វារខាងលើនៃម៉ាស៊ីនបោកគក់ដោយមិនចាំបាច់ឱន ដែលជួយកាត់បន្ថយការឈឺជង្គង់របស់អ្នក។

ការប្រៀបធៀបមុខងារ

សូមពិនិត្យដោយប្រុងប្រយ័ត្ននូវភាពខុសប្លែកគ្នានៃលក្ខណៈពិសេសរបស់ម៉ាស៊ីនបោកគក់ទ្វារមុខ និងម៉ាស៊ីនបោកគក់ទ្វារខាងលើ។ បន្ទាប់មក​អ្នកអាចជ្រើសរើសម៉ាស៊ីនបោកគត់ណាមួយដែលស័ក្តិសមបំផុតសម្រាប់អ្នក។

ម៉ាស៊ីនបោកគក់ទ្វារមុខ

ម៉ាស៊ីនបោកគក់ទ្វារខាងលើមុខ

សន្សំសំចៃទឹក

★★★ 

★☆☆ 

ចំណេញពេលវេលា

★★☆

★★★

កាត់បន្ថយការខូចក្រណាត់

★★★

★★☆

មុខងារសម្ងួត

★★★

កម្លាំងសម្អាត: កកស្នឹម / ស្នាមប្រឡាក់ប្រេង

★★★

★★☆

កម្លាំងសម្អាត: ស្នាមប្រឡាក់ភក់រឹង

★★☆

★★★

ងាយស្រួលប្រើប្រាស់

★★★
(ងាយស្រួលនិងកាត់បន្ថយការឈឺឆ្អឹងខ្នង) 

★★★
(ងាយស្រួលនិងកាត់បន្ថយការឈឺជង្គង់)

*អាស្រ័យទៅលើម៉ូដែល ដំណើរការ និងលក្ខខណ្ឌ។

ស្វែងយល់បន្ថែមអំពីរបៀបជ្រើសរើសម៉ាស៊ីនបោកគក់