ជ្រើសរើសម៉ាស៊ីនបោកគក់តាមតម្រូវការបោកគក់របស់អ្នក

ជ្រើសរើសម៉ាស៊ីនបោកគក់តាមតម្រូវការបោកគក់របស់អ្នក

នៅពេលជ្រើសរើសម៉ាស៊ីនបោកគក់ អ្នកចាំបាច់ត្រូវពិចារណាថាតើស្នាមប្រឡាក់ប្រភេទណាដែលជាកង្វល់គួរឲ្យព្រួយបារម្ភបំផុត
និងបញ្ហាផ្សេងទៀតដែលអ្នកចង់ដោះស្រាយ។
ដូច្នេះអ្នកគួរជ្រើសរើសម៉ូដែលណាដែលមានមុខងារបំពេញតាមតម្រូវការរបស់អ្នកប្រកបដោយប្រសិទ្ធភាព។

តើអ្នកព្រួយបារម្ភអំពីអ្វី?

កម្ចាត់ក្លិន និងបាក់តេរីចេញពីសម្លៀកបំពាក់

កម្ចាត់ក្លិន និងបាក់តេរីចេញពីសម្លៀកបំពាក់

ជ្រើសរើសម៉ូដែលមានអនាម័យ និងមុខងារបោកគក់ទឹកក្តៅ

ដើម្បីកម្ចាត់ក្លិន និងបាក់តេរីពីការបោកគក់ ការត្រាំទឹកក្តៅនៅសីតុណ្ហភាព 50°C ឬខ្ពស់ជាងនេះ និងការសម្ងួតដោយខ្យល់ក្តៅ ត្រូវបានគេប្រើជាទូទៅ។

អត្ថប្រយោជន៍របស់ម៉ាស៊ីនបោកគក់ Panasonic

មុខងារ Blue Ag+ គឺជាមុខងារបោកសម្អាតអនាម័យ​ ដោយប្រើទឹកត្រជាក់ដំបូងគេបង្អស់របស់ពិភពលោកដើម្បីកម្ចាត់បាក់តេរី*¹  ដោយប្រើអ៊ីយ៉ុង Ag និងពន្លឺ UV ក្នុងការការពារការខូចសាច់ក្រណាត់។ 

មុខងារបោកគក់ដោយទឹកក្តៅ StainMaster+ អាចកម្ចាត់បាក់តេរីដែលបង្កក្លិនមិនល្អកំឡុងពេលបោកគក់។

កម្ចាត់ក្លិន និងបាក់តេរីចេញពីសម្លៀកបំពាក់

លាងជម្រះស្នាមប្រឡាក់ដោយភក់

លាងជម្រះស្នាមប្រឡាក់ដោយភក់

ជ្រើសរើសម៉ាស៊ីនបោកគក់ទ្វារខាងលើដែលអាចបោកគក់បានយ៉ាងសព្វល្អ

ជាទូទៅម៉ាស៊ីនបោកគក់ទ្វារខាងលើ មានសមត្ថភាពក្នុងការលាងជម្រះស្នាមប្រឡាក់ដោយភក់ដែលពិបាកជម្រះចេញ តាមរយះការត្រាំបោកគក់ក្នុងធុង ហើយដុសលាងឱ្យបានសព្វ ។ 

អត្ថប្រយោជន៍របស់ម៉ាស៊ីនបោកគក់ Panasonic

ម៉ូដែលមានមុខងារ StainMaster និង StainMaster+ អាចជម្រុះស្នាមប្រឡាក់ដោយភក់ចេញតាមរយៈការដុសលាងសម្លៀកបំពាក់ជាមួយនឹងលំហូរទឹកដ៏ខ្លាំងជាមួយនឹង Active Foam System ដែលបង្កើតជាពពុះមដ្ឋល្អដើម្បីកម្ចាត់ភាពកខ្វក់ និងស្នាមប្រឡាក់។

ជ្រើសរើសបរិមាណសមល្មមនឹងតម្រូវការបោកគក់ប្រចាំថ្ងៃ

បំបាត់ស្នាមប្រឡាក់ពណ៌លឿង និងខ្មៅជុំវិញកអាវ និងដៃអាវ

បំបាត់ស្នាមប្រឡាក់ពណ៌លឿង និងខ្មៅជុំវិញកអាវ និងដៃអាវ

ជ្រើសរើសម៉ូដែលមានមុខងារបោកគក់ទឹកក្តៅ

ស្នាមប្រឡាក់ពណ៌លឿង និងខ្មៅជុំវិញកអាវ និងដៃអាវបណ្តាលមកពីជាតិប្រេងដែលធ្វើអុកស៊ីតកម្ម ដែលរលាយតែជាមួយទឹកក្តៅត្រាំប៉ុណ្ណោះ។
 

អត្ថប្រយោជន៍របស់ម៉ាស៊ីនបោកគក់ Panasonic

ម៉ាស៊ីនបោកគក់របស់ Panasonic ក៏ត្រូវបានបំពាក់ដោយឧបករណ៍កម្តៅសម្រាប់បោកគក់ទឹកក្តៅផងដែរ។ ម៉ូដែលដែលភ្ជាប់មកជាមួយ StainMaster+ ក៏មានមុខងារប្រើទឹកក្តៅនៅសីតុណ្ហភាព 40°C ដើម្បីបំបាត់ស្នាមប្រឡាក់ពណ៌លឿង និងខ្មៅនៅលើកអាវ និងដៃអាវដែលអ្នកមិនអាចជម្រះចេញបានដោយមិនប្រើប្រាស់មុខងារបោកគក់ជាមុន (pre-washing)។

បំបាត់ស្នាមប្រឡាក់ពណ៌លឿង និងខ្មៅជុំវិញកអាវ និងដៃអាវ

កាត់បន្ថយការខូចសាច់ក្រណាត់

កាត់បន្ថយការខូចសាច់ក្រណាត់

ជ្រើសរើសម៉ូដែលដែលមាន Inverter ដើម្បីធានាបានសាច់ក្រណាត់នៅមានគុណភាពល្អ

មុខងារនេះល្អបំផុតសម្រាប់ការបោកខោអាវពិបាកគក់ ដូចជា សាច់សាទីន សរសៃអំបោះ ដោយសារសម្លៀកបំពាក់ទាំងនោះត្រូវបានបោកគក់ដោយលំហូរទឹកថ្នមៗ។ យើងសូមណែនាំឱ្យជ្រើសរើសម៉ូដែលសម្រាប់សម្លៀកបំពាក់ពិបាកគក់ ឬជាមួយ Inverter ដែលមានការគ្រប់គ្រងកម្លាំងលំហូរទឹកយ៉ាងឥតខ្ចោះ។ 
 

អត្ថប្រយោជន៍របស់ម៉ាស៊ីនបោកគក់ Panasonic

ម៉ាស៊ីនបោកគក់ទ្វារមុខដែលមានមុខងារបោកខោអាវសាច់ក្រណាត់ស*² *³  រំកិលធុងលាងសម្អាតពីចំហៀងទៅម្ខាងដូចជាលំយោល។ ការធ្វើបែបនេះកាត់បន្ថយការខូចខាត ដោយសារការប៉ះលក្ខណៈរបស់ធុងមិនត្រូវបានប្រើ។ 

ម៉ូដែលដែលមានមុខងារ Hybrid Dry បំពាក់ដោយម៉ាស៊ីនបូមកំដៅសម្រាប់ការសម្ងួតដោយសីតុណ្ហភាពទាប អាចសម្ងួតសម្លៀកបំពាក់យ៉ាងមានប្រសិទ្ធភាព ព្រមទាំងកាត់បន្ថយការខូចក្រណាត់។

> មើលព័ត៌មានលម្អិតអំពី Hybrid Dry និងម៉ូដែលអាចប្រើបាន

To Minimise Fabric Damage

កាត់បន្ថយកម្លាំងក្នុងការបោកគក់

កាត់បន្ថយកម្លាំងក្នុងការបោកគក់

ជ្រើសរើសម៉ូដែលមានមុខងារឆ្លាតវៃ និងការថែទាំងាយស្រួល ដែលសមស្របបំផុតតាមតម្រូវការរបស់អ្នក

ជាទូទៅ មនុស្សភាគច្រើនមិនចង់ចំណាយពេលវេលា និងកម្លាំងបន្ថែមលើការបោកគក់របស់ពួកគេទេ។ មនុស្សភាគច្រើនក៏ចង់ឱ្យសម្លៀកបំពាក់ និងម៉ាស៊ីនបោកគក់របស់ពួកគេប្រើប្រាស់បានយូរផងដែរ។


អត្ថប្រយោជន៍របស់ម៉ាស៊ីនបោកគក់ Panasonic

បច្ចេកវិទ្យា AI Smart Wash របស់ Panasonic អាចកំណត់បរិមាណនៃការបោកគក់ដោយស្វ័យប្រវត្តិ និងកែតម្រូវបរិមាណទឹក និងពេលវេលាបោកគក់ល្អបំផុត។

> មើលម៉ូដែលមាន AI Smart Wash

កាត់បន្ថយកម្លាំងក្នុងការបោកគក់

សេចក្ដីណែនាំពីការជ្រើសរើសម៉ូដែលដោយផ្អែកលើកង្វល់របស់អ្នក

កង្វល់របស់អ្នក 

របៀបជ្រើសរើស

លាងជម្រះស្នាមប្រឡាក់ដោយភក់

ការខូចសាច់ក្រណាត់

ចំណាយកម្លាំងច្រើនក្នុងការបោកគក់ និងលាងសម្អាត

*1 ក្នុងករណីសម្លៀកបំពាក់ដូចជា លីនិន និងកប្បាស
*2 ប្រើសាប៊ូរាវសម្រាប់សំលៀកបំពាក់ងាយខូច
*3 ហាមប្រើថ្នាំពណ៏

ស្វែងយល់បន្ថែមអំពីរបៀបជ្រើសរើសម៉ាស៊ីនបោកគក់