នំបុ័ងផ្សិតរបស់អ្នកតមសាច់

នំបុ័ងផ្សិតរបស់អ្នកតមសាច់

នំបុ័ងផ្សិតរបស់អ្នកតមសាច់

អាថ៌កំបាំងនៃនំគ្មានសាច់ដែលមានរសជាតិឈ្ងុយឆ្ងាញ់នេះគឺជាការរួមផ្សំដែលបានជ្រើសរើសពិសេសនៃគ្រឿងផ្សំដូចជាផ្សិត និងសណ្ដែកវ៉ុលណាត់ ដែលបន្ថែមភាពស៊ីជម្រៅ និងរសជាតិ។
នំដែលពេញចិត្តផ្តល់នូវបទពិសោធន៍ញ៉ាំប៊ឺហ្គឺដ៏រីករាយបំផុត!

កម្រិត:ងាយស្រួល

អ្វីដែលត្រូវរៀបចំ

នំផ្សិតរបស់អ្នកតមសាច់

គ្រឿងផ្សំ

  • 100 gផ្សិតឡេវអាវពណ៌ស
  • 140 gខ្ទឹមបារាំងដែលហាន់ហើយ
  • 0.5មើមខ្ទឹម ខ្ទឹមសដែលហាន់ស្ដើងៗ
  • 1 មួយច្បិចស្លឹកថែមក្រៀម
  • 1 មួយច្បិចម្សៅម្ទេសម៉ដ្ដ
  • 20 gសណ្ដែកវ៉ុលណាត់
  • 50 gគ្រាប់បាលីឆ្អិន
  • 40 gសណ្ដែកខ្មៅ ឬសណ្ដែកសៀងស្ងោរហើយ (ឬលាយសណ្ដែកទាំងពីចូលគ្នា)
  • 10 gផែនកូ (កម្ទេចនំប៉័ង)
  • 0.5tbsp ទឹកជ្រលក់វ៉សស្ទើ
  • 1 tbspមេដំបែដែលមានឱជារស
  • 0.25 tbsp អំបិល
  • ម្រេច (តាមការចូលចិត្ត)

របៀបធ្វើ

1) កម្ដៅខ្ទះជាមុនដោយប្រើភ្លើងល្មម។ កូរម្ដងម្កាល លីងខ្ទឹមបារាំង និងផ្សិតនៅកម្រិតកម្ដៅមធ្យម រហូតទាល់តែទឹកចេញពីផ្សិតអស់ (ប្រហែលប្រាំនាទី)។ ដាក់ខ្ទឹមស ស្លឹកថែម និងម្ទេសម៉ដ្ដឆ្អើរចូលទៅក្នុងខ្ទះ ចម្អិនរយៈពេលពីរទៅបីនាទីទៀត ហើយទុកវាឱ្យត្រជាក់។

នំផ្សិតរបស់អ្នកតមសាច់

2) ដាក់ល្បាយចូលទៅចានគោមសម្រាប់កាត់ បន្ទាប់មកដាក់សណ្ដែកវ៉ុលណាត់ បាលី សណ្ដែកសៀង សណ្ដែកខ្មៅ ផែនកូ ទឹកជ្រលក់វ៉សស្ទើ មេដំបែដែលមានឱជារស និងចុងក្រោយដាក់អំបិល និងម្រេចចូល។ តម្រឹមចានគោមសម្រាប់កាត់នៅលើបាត។

នំផ្សិតរបស់អ្នកតមសាច់

3) លាយនៅកម្រិតក្រឡុកទី 2 ឬល្បឿនទី 2 រហូតទាល់តែលាយសព្វអស់។

នំផ្សិតរបស់អ្នកតមសាច់

4) យកល្បាយធ្វើទៅជារាងដូចនំចំនួនពីរ។

នំផ្សិតរបស់អ្នកតមសាច់

5) កម្ដៅខ្ទះឆាឱ្យក្ដៅល្មម បន្ទាប់មកដាក់ប្រេងមួយស្លាបព្រាបាយចូល។ ឆានំរយៈពេលពីរបីនាទីនៅចំហៀងម្ខាង ឬរហូតទាល់តែមានពណ៌ត្នោតល្អ។

នំផ្សិតរបស់អ្នកតមសាច់

រូបមន្តធ្វើម្ហូបជាច្រើនទៀត

ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ

ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ​ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic​​ អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។

រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ

បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។ 

ស្វែងយល់បន្ថែម

ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់

បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។

ស្វែងយល់បន្ថែម