ការ៉េមដើមរសជាតិឪឡឹក

ការ៉េមដើមរសជាតិឪឡឹក

រីករាយជាមួយរដូវក្តៅដ៏ស្រស់ស្រាយ

រីករាយញ៉ាំការ៉េមដែលផ្តល់ភាពស្រស់ស្រាយ និងបំបាត់ការស្រេកទឹក ដែលសម្បូរទៅដោយវីតាមីន C ប៉ូតាស្យូម និងទឹក។ ការេមផ្អែម​ឆ្ងាញ់ សាកសមញាំបន្ទាប់ពីត្រូវកម្តៅមកពីក្រៅ​ វាជួយរក្សាជាតិទឹក និងភាពត្រជាក់ស្រស់ស្រាយដល់អ្នក និងសុនខរបស់អ្នក

អ្វីដែលត្រូវរៀបចំ

Clock Image 5 នាទី
ពេលវេលារៀបចំ : ការបង្កកត្រូវការរយៈពេលច្រើនជាង 60 នាទី
កម្រិត: ងាយស្រួល

អាហាររូបត្ថម្ភសំរាប់មនុស្សម្នាក់

កាល់ឡូរី
726.1
ជាតិខ្លាញ់
9.91g
កាបូអ៊ីដ្រាត
165.32g
ប្រូតេអ៊ីន
27.64g

គ្រឿងផ្សំ

4

Main Ingredients

0.25 ដុំ ផ្លែឪឡឹកគ្មានគ្រាប់
4 កញ្ចប់ ផ្លែគីវី
5 ស្លាបព្រាបាយ ទឹកដោះគោជូរក្រិកធម្មតា (គ្មានជាតិផ្អែម គ្មានរសជាតិ គ្មានសារធាតុស៊ីលីតូល)

របៀបធ្វើ

ជំហាន 1

1) ចិតសម្បកឪឡឹកចេញ ហើយយកសាច់ឪឡឹកមកហាន់ជាដុំៗ។
ប្រុងប្រយ័ត្ន៖ ត្រូវយកគ្រាប់ឪឡឹកចេញជានិច្ចមុនពេលផ្តល់វាឱ្យសុនខរបស់អ្នក។

ជំហាន 2

2) ចិតសម្បកគីវីចេញ។

ជំហាន 3

3) ស្រទាប់គីវី៖
ក្រឡុកគីវីរហូតដល់ម៉ដ្ឋល្អ។ ចាក់ទឹកគីវីចូលកន្រ្តងដើម្បីត្រងយកគ្រាប់ចេញ។ ចាក់ចូលទៅក្នុងពុម្ពការ៉េម ហើយបង្កករយៈពេល 2-3 ម៉ោងរហូតដល់រឹង។

ជំហាន 4

4) ស្រទាប់ទឹកដោះគោជូរ៖
នៅពេលដែលទឹកគីវីរឹង ត្រូវបន្ថែមទឹកដោះគោជូរ។ បង្កកម្តងទៀតរយៈពេល 2-3 ម៉ោងរហូតដល់ស្រទាប់ទឹកដោះគោជូររឹង។

ជំហាន 5

5) ស្រទាប់ឪឡឹក៖
ជាចុងក្រោយ ក្រឡុកឪឡឹករហូតដល់ម៉ដ្ឋល្អ។ ចាក់ទឹកឪឡឹកចូលក្នុងពុម្ពការ៉េម ហើយបង្កករយៈពេល 2-3 ម៉ោងរហូតដល់រឹង។

ជំហាន 6

6) រីករាយញ៉ាំការ៉េមដើមរបស់អ្នក។

អ្នកអាចចែករំលែកការ៉េមដើមរបស់អ្នកជាចំណែកតូចៗជាមួយសុនខរបស់អ្នក។

* ប្រសិនបើចែករំលែកជាមួយសត្វចិញ្ចឹមរបស់អ្នក រូបមន្តនេះគឺសម្រាប់ជាអាហារ ឬអាហារសម្រន់ មិនមែនជាអាហារគោលទេ។ ព័ត៌មានអំពីអាហារូបត្ថម្ភគឺជាការប៉ាន់ស្មាន ហើយអាចប្រែប្រួលទៅតាមគ្រឿងផ្សំ ឬការរៀបចំ។ គ្មានការធានាណាមួយទាក់ទងនឹងអាឡែកហ្ស៊ី ឬតម្រូវការរបបអាហារទេ។ ត្រូវពិគ្រោះជាមួយពេទ្យសត្វរបស់អ្នកជានិច្ច មុនពេលផ្ដល់អាហារនេះដល់ឆ្មា និងដើម្បីទទួលបានដំបូន្មានជាក់លាក់។

ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ

ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ​ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic​​ អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។

រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ

បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។ 

ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់

បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។