មាន់ដុតស្លឹកតើយ

មាន់ដុតស្លឹកតើយ

Clock Image 20 នាទី
អាហារថ្ងៃត្រង់ និងល្ងាច
កម្រិត: បង្គួរ

គ្រឿងផ្សំ

4
300 g ភ្លៅមាន់អត់ឆ្អឹង
ស្លឹកតើយ 11 ធាង
10 g ខ្ទឹមក្រហមបកសម្បក
10 ml ខ្ទិះដូង
ឈើចាក់ធ្មេញ 11 ដើម
0.1 អំបិល
0.25 ក្រូចឆ្មារ
10 ml ទឹកត្រី
10 ml ប្រេងអយស្ទ័រ
5 ml ប្រេងអាណាតូ (annatto)
10 g ស្ករ
10 ml ប្រេងឆា
1 ម្ទេស

របៀបធ្វើ

ជំហាន 1

1) កាត់ភ្លៅមាន់ជាដុំធំៗទំហំ 4cm x 4cm បន្ទាប់មកលាយជាមួយខ្ទឹមក្រហមចិញ្ច្រាំ ម្រេច ប្រេងអយស្ទ័រ ទឹកស៊ីអ៊ីវ ប្រេងឆា ខ្ទិះដូង រួចទុកចោលរយៈពេល 15 នាទី។

ជំហាន 2

2) មូរសាច់មាន់ដោយប្រើស្លឹកតើយជារាងឆកោន។ បន្ទាប់មកដោតឈើចាក់ធ្មេញឱ្យដល់ពាក់កណ្ដាល ដើម្បីកុំឱ្យរបូតស្លឹកតើយ។ ដាក់មាន់ចម្អិនក្នុងម៉ាស៊ីនមីក្រូវ៉េវ រួចបើកមុខងារដុត "  grill mode" ប្រើកម្ដៅកម្រិតខ្ពស់រយៈពេល 10 នាទី រួចប្ដូរទៅប្រើមុខងារ Combination រយៈពេល​2-3 នាទីបន្ថែមទៀត។

ជំហាន 3

3) ដាក់ដុំសាច់មាន់នៅលើចាន ដោយលាយជាមួយអំបិល ម្ទេស ម្រេច ក្រូចឆ្មានៅពេលទទួលទាន។

ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ

ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ​ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic​​ អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។

រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ

បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។ 

ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់

បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។