គ្រឿងសមុទ្រចំហុយជាមួយក្រូចឆ្មា
គ្រឿងសមុទ្រចំហុយជាមួយក្រូចឆ្មាមានរសជាតិឈ្ងុយឆ្ងាញ់គួរឱ្យចង់ញ៉ាំ។ ការចំហុយនៅក្នុងសីតុណ្ហភាពខ្ពស់ ជួយរក្សាជីវជាតិ និងរសជាតិបែបធម្មជាតិរបស់បង្គារ និងគ្រំ។
អាហាររូបត្ថម្ភសំរាប់មនុស្សម្នាក់
គ្រឿងផ្សំ
របៀបធ្វើ
1) ហាន់ក្រូចឆ្មា ក្រូចឆ្មាលឿង និងខ្ញី។
2) តម្រៀបបង្គារ គ្រំ និងទំពាំងបារាំងនៅលើថាសអាំង។ បន្តុបក្រូចឆ្មា ក្រូចឆ្មាលឿង ខ្ញី និងស្លឹកគ្រៃឱ្យសព្វល្អនៅពីលើ។
3) កម្ដៅរយៈពេល 15 នាទីដោយប្រើមុខងារចំហុយ និងអាំង។
4) ដាក់ស្លឹកខ្ទឹមចូលក្នុងទឹកប្រហែល 10 នាទី រួចត្រងចេញ។
5) គួរលម្អមុនពេលទទួលទាន ដោយប្រើស្លឹកខ្ទឹមស និងជីវ៉ាន់ស៊ុយ។
ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ
ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។