ឈីសខេក

ឈីសខេក

ឈីសខេកស្តង់ដារ ធ្វើបានយ៉ាងឆាប់រហ័ស និងមានភាពងាយស្រួលដោយប្រើម៉ាស៊ីនក្រឡុក!
អ្នកនឹងមិនត្រូវការប្រើកាំបិតទេ ដូច្នេះអ្នកអាចធ្វើនំនេះរួមគ្នាជាមួយកូនៗរបស់អ្នកបាន។ គន្លឹះក្នុងការទទួលបានរសជាតិឈ្ងុយឆ្ងាញ់គឺភាពសប្បាយរីករាយនៅដំណាក់កាលធ្វើ!

Clock Image 1ម៉ោង 30 នាទី
កម្រិត: ងាយស្រួល

អាហាររូបត្ថម្ភសំរាប់មនុស្សម្នាក់

កាល់ឡូរី
4111

អាហាររូបត្ថម្ភសំរាប់មនុស្សម្នាក់

ជាតិខ្លាញ់
27.5 g
ស្ដង់ដាខ្លាញ់
15.86 g
កាបូអ៊ីដ្រាត
23.4 g
ជាតិស្ករ
25.1 g
ជាតិសរសៃ
0.3 g
ប្រូតេអ៊ីន
5.4 g
អំបិល
0.3 g
កាល់ឡូរី
368

ការរៀបចំ

គ្រឿងផ្សំ

0

A

300 ml ក្រែមស្រស់
3 ស៊ុត
45 ml ទឹកក្រូចឆ្មា
ស្ករស
40 g ម្សៅ
300 g ក្រែមរសជាតិឈីស

TART DOUGH

150 g នំគុកគី
25 g ប័រររាវ

របៀបធ្វើ

ជំហាន 1

1) ដាក់នំគុកគីចូលក្នុងថូម៉ាស៊ីនក្រឡុក រួចកិនដោយប្រើរយៈពេលបើក 1 វិនាទី និង បិទ 1 វិនាទីនៅល្បឿនកម្រិត P1 10 ដង។

ឈីសខេក (Baked Cheese Cake)
ជំហាន 2

2) នំគុកគី 150 g
ផ្ទេរនំគុកគីទៅប្រដាប់ដាក់មួយទៀត។ លាយប័ររាវ ហើយវាសវាលើបាតពុម្ពនំ។

ឈីសខេក (Baked Cheese Cake)
ជំហាន 3

3) ដាក់គ្រឿងផ្សំ A ចូលក្នុងថូម៉ាស៊ីនក្រឡុកទៅតាមលំដាប់។ កិនរយៈពេល 30 វិនាទីទៅ 1 នាទីនៅល្បឿនកម្រិត P2 ។ ប្រើប្រដាប់កូរ នៅពេលកិនក្រឡុក។

ឈីសខេក (Baked Cheese Cake)
ជំហាន 4

4) ចាក់ចូលក្នុងពុម្ពនំ ហើយដុតនៅក្នុងម៉ាស៊ីនដុតនំដែលបានកម្ដៅឱ្យក្ដៅជាមុនដល់កម្រិត 170°C រយៈពេល 50 ទៅ 70 នាទី។

ឈីសខេក (Baked Cheese Cake)

ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ

ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ​ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic​​ អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។

រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ

បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។

ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់

បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។