នំសាំមូហ្សាសាច់គោ

នំសាំមូហ្សាសាច់គោ

នំសាំមូហ្សាសាច់គោ

សាច់ចិញ្ច្រាំធ្វើនៅផ្ទះ និងគ្រឿងទេសជាច្រើនដែលសម្បូរទៅដោយរសជាតិ។ សាច់ចម្អិនជ្រុលដែលមិនបានចៀន ដើម្បីកាត់បន្ថយកាឡូរី។

អាហាររូបត្ថម្ភសំរាប់មនុស្សម្នាក់

  • ជាតិខ្លាញ់15ក្រាម
  • Saturated Fat4.71ក្រាម
  • កាបូអ៊ីដ្រាត12.8ក្រាម
  • ជាតិស្ករ13.4ក្រាម
  • ជាតិសរសៃ1.7ក្រាម
  • ប្រូតេអ៊ីន6.5ក្រាម
  • Salt0.7g
  • កាល់ឡូរី215
រយៈពេលចម្អិន215 kcalកម្រិត:បង្គួរ

អ្វីដែលត្រូវរៀបចំ

នំសាំមូហ្សាសាច់គោ

គ្រឿងផ្សំ

សម្រាប់មនុស្ស {0} ដល់4
  • 1ដំឡូងបារាំង (ស្ងោរហើយ និងហាន់ជាចំណិតក្ដៅល្មម)
  • 0.75ពែង សណ្ដែកបារាំង (ឆ្អិន និងក្ដៅល្មម)
  • 2 tbspប្រេង
  • 0.5 tspគ្រាប់ជីខាំមីន
  • 1ស្លឹកប៊េ
  • 2ខ្ទឹមបារាំង
  • 1 lbសាច់គោចិញ្រ្ចាំ
  • 3មើមខ្ទឹមសដែលបកសម្បកហើយ
  • 1 tbspមើមខ្ញីស្រស់ (ឈូសហើយ)
  • អំបិល និងម្រេច (តាមការចូលចិត្ត)
  • 1 tspម្សៅជីខាំមីន
  • 1 tspស្លឹកជីវ៉ាន់ស៊ុយចិញ្ច្រាំ
  • 1 tspរមៀតចិញ្ច្រាំ
  • 1 tspម្សៅម្ទេស
  • 1 tspជីយីហ៊ុបចិញ្ច្រាំ
  • 0.5 tspក្រវ៉ាញចិញ្ច្រាំ
  • 1 បណ្ដុំស្លឹកជីវ៉ាន់ស៊ុយស្រស់
  • 2 អោនស៍ប័ររាវ
  • 1 lbនំហ្វីឡូ
  • 200 gអែបព្រិខត​​ (ឬគ្រឿងជ្រលក់)

របៀបធ្វើ

1) បុកដំឡូងបារាំង និងសណ្ដែកបារាំងចូលគ្នា រួចទុកមួយឡែក។

2) កម្ដៅប្រេងឱ្យក្ដៅល្មមនៅក្នុងខ្ទះឆាធំមួយ។

3) ដាក់គ្រាប់ជីខាំមីន និងស្លឹកប៊េចូល។ ចម្អិនរហូតទាល់តែវាប្រែជាពណ៌មាសបន្តិច។

4) លាយខ្ទឹមបារាំង និងសាច់ចិញ្ច្រាំនៅក្នុងចាន។

5) ដាក់ចូលទៅក្នុងខ្ទះ ហើយចម្អិនរយៈពេល 5 នាទីរហូតដល់សាច់គោចិញ្រ្ចាំប្រែពណ៌ ហើយខ្ទឹមបារាំងទន់។

6) ដាក់ខ្ទឹមស, មើមខ្ញីស្រស់, ម្រេចខ្មៅ, អំបិល, ជីខាំមីន, ស្លឹកជីវ៉ាន់ស៊ុយ, រមៀត, ម្សៅម្ទេស, ជីយីហ៊ុប និងក្រវ៉ាញចូល។ កូរល្បាយដំឡូងបារាំងដែលបានបុកហើយ។ 

នំសាំមូហ្សាសាច់គោ

7) យកចេញពីម៉ាស៊ីនកម្ដៅ និងទុកក្នុងទូរទឹកកករហូតដល់ត្រជាក់។ ដាក់ស្លឹកជីវ៉ាន់ស៊ុយចិញ្ច្រាំចូល។

8) ហាន់នំហ្វីឡូជាបន្ទះវែងៗទទឹង 4 cm និងបណ្ដោយ 40 cm។ កាត់​ ២​ ឬ ៣​​ បន្ទះក្នុងមួយលើក​ បន្ទាប់មកប្រើកន្សែងយកទៅគ្របបន្ទះដែលនៅសល់។

9) លាបបន្ទះនីមួយៗដោយប្រើប័ររាវ។

10) ដាក់ល្បាយប្រហែល 1 ស្លាបព្រាបាយនៅលើបន្ទះនំហ្វីឡូនីមួយៗ។

នំសាំមូហ្សាសាច់គោ

11) បត់បន្ទះជារាងត្រីកោណ ដោយសង្កត់គែមរួមគ្នាដោយប្រើម្រាមដៃដែលសើម។

12) ដាក់នៅលើថាសឡ ហើយចម្អិននៅក្នុងឡក្ដៅល្មមកម្រិត 180°C រហូតដល់ស្រួយ និងប្រែទៅជាពណ៌មាស។

13) ញ៉ាំជាមួយគ្រឿងជ្រលក់

ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ

ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ​ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic​​ អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។

រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ

បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។ 

ស្វែងយល់បន្ថែម

ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់

បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។

ស្វែងយល់បន្ថែម

ការប្រើប្រាស់ផលិតផលមានក្នុងអត្ថបទនេះ