ស៊ុបដើមខ្ទឹម និងដំឡូង
ស៊ុបក្ដៅៗផ្ដល់កម្លាំង និងជួយបំប៉នសុខភាពបន្ថែម ហើយមានភាពងាយស្រួលក្នុងការចម្អិនដោយប្រើឆ្នាំងដាំបាយអគ្គិសនីរបស់អ្នកតែប៉ុណ្ណោះ។ រីករាយការទទួលទានស៊ុបនេះបានទាំងក្ដៅ ឬត្រជាក់។
គ្រឿងផ្សំ
របៀបធ្វើ
1) ដើម្បីរៀបចំដើមខ្ទឹមធំ ចូរកាត់វាពាក់កណ្ដាល។ ទុកផ្នែកបៃតងខ្ចីប្រហែល 1 អ៊ីញ ហើយកាត់ស្លឹកបៃតងចាស់ចោល។ ញែកស្លឹកបៃតងស្លេក និងស្លឹកសដែលនៅសល់ចេញពីគ្នា ហើយលាងដោយប្រើទឹកម៉ាស៊ីនត្រជាក់។ ហាន់ដើមខ្ទឹមធំឱ្យតូចៗទំហំ 1/2 អ៊ីញ (1 cm) (ប្រហែល 3 ពែង)។
2) ហាន់ខ្ទឹមស។
3) ដាក់ប័រ ដើមខ្ទឹមធំ និងខ្ទឹមសទៅក្នុងឆ្នាំងដាំបាយអគ្គិសនី។ ចុចម៉ឺនុយ ដើម្បីជ្រើសរើសមុខងារ STEAM ហើយចុច START ។ វានឹងកំណត់ដោយស្វ័យប្រវត្តិរយៈពេល 10 នាទី។
4) បកសំបកដំឡូងបារាំង ហើយចិតវាជាចំណិតៗ។ អ្នកគួរតែដាក់ប្រហែល 4 ពែង។
5) បន្ទាប់ពីមុខងារ STEAM បានបញ្ចប់ហើយ ចូរបើកគម្រប ហើយកូរវា។ ដាក់ម្អម អំបិល ដំឡូងបារាំងដែលបានចិត ស៊ុប ទឹក និងស្លឹកប៊េចូល។ ចុចម៉ឺនុយ ដើម្បីជ្រើសរើស SOUP រួចចុច START្។ វានឹងកំណត់ដោយស្វ័យប្រវត្តិរយៈពេលមួយម៉ោង។ កម្មវិធីកំណត់ម៉ោងនឹងបន្លឺសំឡេងឡើង បន្ទាប់ពីរយៈពេលមួយម៉ោង។
6) បិទឆ្នាំងដាំបាយអគ្គិសនី ហើយធ្វើឱ្យស៊ុបខាប់ដោយប្រើប្រដាប់វ៉ៃពងមាន់ ឬធ្វើឱ្យស៊ុបខាប់ម្ដងបន្តិចៗ ដោយប្រើម៉ាស៊ីនកិនក្រឡុក។
7) ភ្លក់រសជាតិ ហើយបន្ថែមអំបិលនិងម្រេច ប្រសិនបើចាំបាច់។
8) ទទួលទានជាមួយជីវ៉ាន់ស៊ុយហាន់រួច និងទឹកម្ទេស ឬទឹកជ្រលក់រសជាតិជូរមួយចំនួនធំ ប្រសិនបើអ្នកចូលចិត្ត។
ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ
ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។