ភេសជ្ជៈរ៉ាស់បឺរី និងស្ត្របឺរី
ភេសជ្ជៈធម្មជាតិទាំងស្រុង និងសាមញ្ញដែលផលិតចេញពីទឹកកក និងទឹកសូដា រួមជាមួយផ្លែស្ត្របឺរី និងផ្លែរ៉ាស់បឺរីស្រស់ ដែលផ្តល់ឱ្យវានូវពណ៌ក្រហមដ៏ទាក់ទាញ។
ដោយមិនមានបន្ថែមទឹកស៊ីរ៉ូ ឬសារធាតុផ្អែម ភេសជ្ជៈដ៏ត្រជាក់ស្រស់ស្រាយនេះគឺជាកែវនៃភេសជ្ជៈធម្មជាតិសុទ្ធសាធ។
អ្វីដែលត្រូវរៀបចំ

គ្រឿងផ្សំ
- 270 gផ្លែស្ត្របឺរី
- 150 gផ្លែរ៉ាស់បឺរី
- 250 gទឹកកក
- 50 mlទឹកសូដា
របៀបធ្វើ
1) ចាក់ទឹកសូដាចូលទៅក្នុងកែវម៉ាស៊ីនទឹកក្រឡុក បន្ទាប់មកដាក់ស្ត្របឺរី រ៉ាស់បឺរី ហើយចុងក្រោយដាក់ដុំទឹកកកចូល។
2) បិទគម្រប ហើយដាក់កែវម៉ាស៊ីនទឹកក្រឡុកនៅលើបាត។

3) លាយនៅល្បឿនកម្រិត 2 រហូតទាល់តែម៉ដ្ដ។

ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ
ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។
រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ
បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។
ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់
បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។

