បាយដំណើបស្វាយទុំ

បាយដំណើបស្វាយទុំ

បាយដំណើបស្វាយទុំគឺជាបង្អែមមួយប្រភេទសម្រាប់រដូវក្ដៅ។ បង្អែមនេះធ្វើឡើងដោយដាក់ស្វាយ ដែលមានជាតិវីតាមីន C ខ្ពស់ និងល្អសម្រាប់ប្រឆាំងជាមួយនឹងរ៉ាឌីកាល់សេរី។ វីតាមីន A និង B នៅក្នុងផ្លែស្វាយក៏ជួយផ្ដល់សំណើម និងធ្វើឱ្យស្បែករបស់អ្នកភ្លឺស្រស់ថ្លាផងដែរ។ ប៉ុន្តែ បាយដំណើបស្វាយទុំគឺជាបង្អែមដែលផ្ដល់ថាមពលខ្ពស់ ដូច្នេះហើយបង្អែមនេះមិនស័ក្តិសមសម្រាប់អ្នកដែលលើសទម្ងន់ឡើយ។

បាយដំណើបស្វាយទុំ
កម្រិត:ងាយស្រួល

គ្រឿងផ្សំ

  • អង្ករដំណើប 3 ពែង
  • ខ្ទិះដូង 75ml
  • ស្ករស 50g
  • អំបិល ½ ស្លាបព្រាកាហ្វេ
  • ស្វាយទុំ 1 ផ្លែ
  • ស្លឹកតយ 3 សន្លឹក មូរវាជាមួយដុំ
  • សម្រាប់ចម្អិនជាមួយបាយដំណើប។
  • សណ្ដែកខៀវអត់សំបក ហើយចំហុយវា រួចលីងវាដើម្បីដាក់ពីលើបាយដំណើប

ខ្ទិះដូងលាយគ្រឿងសម្រាប់ចាក់ពីលើ

  • ខ្ទិះដូង 50ml
  • ស្ករស 1 ស្លាបព្រាកាហ្វេ
  • អំបិល ¼ ស្លាបព្រាកាហ្វេ
  • ម្សៅអង្ករ 1 ស្លាបព្រាកាហ្វេ

របៀបធ្វើ

ជំហាន 1

លាងជម្រះអង្ករឱ្យបានស្អាតល្អពីរទឹក ហើយដាក់វាចូលក្នុងឆ្នាំង។

ជំហាន 2

ចាក់ទឹកស្អាត 2 ពែង ហើយដាក់ស្លឹកតយចូលតាមក្រោយ។

ជំហាន 3

បិទគម្រប។ កំណត់ការដាំបាយដំណើប (អង្ករដំណើប) ដូចខាងក្រោម៖
       - ចុចប៊ូតុងជ្រើសរើសម៉ឺនុយដាំបាយទន់ (Soft)
       - ចុច Start ហើយរង់ចាំរហូតដល់បាយដំណើបឆ្អិន។

*** អង្ករដំណើបអាចដាក់ដាំបានភ្លាមៗ ដោយមិនចាំបាច់ដាក់ត្រាំទឹក។

ជំហាន 4

លាយស្ករស អំបិល និងខ្ទិះដូង បន្ទាប់មកកូរវារហូតដល់រលាយស្ករ។

ជំហាន 5

បន្ទាប់ពីបាយដំណើបឆ្អិនហើយ ចូរចាក់ល្បាយខ្ទិះដូងទៅក្នុងឆ្នាំងបាយដំណើបក្ដៅៗភ្លាមៗ។ ប្រើវែកកូរបាយដំណើប និងខ្ទិះដូងរហូតដល់ច្របល់គ្នាសព្វល្អ។ បិទគម្របរយៈពេល 20 នាទី។ បន្ទាប់មកបើកគម្រប ហើយកូរបាយដំណើបឱ្យសព្វល្អម្ដងទៀត មុននឹងបិទគម្របរយៈពេល 10 ទៀត។

ជំហាន 6

ធ្វើខ្ទិះដូងលាយគ្រឿងសម្រាប់ចាក់ពីលើ ដោយលាយគ្រឿងផ្សំទាំងអស់ចូលគ្នា រួចដាក់វាដាំដោយកូរវាឱ្យជាប់។ នៅពេលពុះហើយ លើកវាចេញពីចង្រ្កាន។

ជំហាន 7

ដួសបាយដំណើបដែលមានរសជាតិទឹកដូងដាក់ចាន។ ដួសខ្ទិះដូងលាយគ្រឿងដាក់ក្នុងកូនចាន ហើយដាក់វាលើចាន។ រោយសណ្ដែកខៀវដាក់លើបាយដំណើបដែលមានរសជាតិទឹកដូង។ រៀបចំដាក់ចានឱ្យបានស្រស់ស្អាត ហើយទទួលទានជាមួយស្វាយទុំជាការស្រាប់។

កំណត់ចំណាំ៖ អាចប្រើមុខងារបាយដំណើប (អង្ករដំណើប) នៅលើឆ្នាំងដាំបាយ Micom របស់ Panasonic ស៊េរី C បានទាំងអស់។

แชร์หน้านี้

រូបមន្តធ្វើម្ហូបជាច្រើនទៀត