ទឹកកកឈូសបែបត្រូពិច និងទឹកក្រឡុកពណ៌ស្វាយ

ទឹកកកឈូសបែបត្រូពិច និងទឹកក្រឡុកពណ៌ស្វាយ

ទឹកកកឈូសបែបត្រូពិច និងទឹកក្រឡុកពណ៌ស្វាយ

ទឹកកកម៉ត់ល្អជួយធ្វើឱ្យបង្អែមស្រស់ថ្មីឈ្ងុយឆ្ងាញ់
លាយទឹកកកម៉ត់ជាមួយផ្លែឈើដែលមានរសជាតិផ្អែម និងទឹកដោះគោជូរ សម្រាប់ទទួលទាននៅផ្ទះ។ នេះជារូបមន្តទឹកក្រឡុកដ៏ឆ្ងាញ់បំផុត។ រក្សាផ្លែឈើឱ្យនៅស្រស់ចាប់តាំងពីពេលដែលរៀបចំផ្លែឈើទាំងនោះ រហូតដល់ពេលដែលយកមកញ៉ាំត្រជាក់ៗ។

រយៈពេលចម្អិន5 នាទីកម្រិត:បង្គួរ

អាហាររូបត្ថម្ភសំរាប់មនុស្សម្នាក់

  • កាល់ឡូរី112

គ្រឿងផ្សំ

សម្រាប់មនុស្ស {0} ដល់2
  • 300 gដុំទឹកកក
  • 100 gទឹកដោះគោជូរ
  • 20 gទឹកដោះគោខាប់
  • ស្វាយ 80 g ដោយកាត់ជាដុំតូចៗ
  • ផ្លែផាសិន 2 ផ្លែ
  • ជីអង្កាមពីរបីសន្លឹកសម្រាប់ការតុបតែង
  • ផ្លែក្រូចពីរបីចំណិតសម្រាប់ការតុបតែង

របៀបធ្វើ

1) ដាក់ដុំទឹកកកចូលក្នុងម៉ាស៊ីនក្រឡុក កិនដោយប្រើមុខងារកិនទឹកកក បន្ទាប់មកចាក់ចូលក្នុងចាន។

2) លាយទឹកដោះគោជូរជាមួយទឹកដោះគោខាប់ រួចចាក់ពីលើទឹកកក។

3) ដួសស្វាយដាក់លើទឹកកក ហើយដាក់ផ្លែផាសិនពីលើ។

4) តុបតែងដោយដាក់ស្លឹកជីអង្កាម និងចំណិតផ្លែក្រូច។

ទឹកក្រឡុកពណ៌ស្វាយ

រយៈពេលចម្អិន3 នាទី67 kcal សម្រាប់ មនុស្សម្នាក់

គ្រឿងផ្សំ

សម្រាប់មនុស្ស {0} ដល់2
  • 80 gទឹកប៉ោម
  • ផ្លែបឺរី 80 g (ប៊្លូបឺរី 40 g, ប៊្លេកបឺរី 40 g) ហើយទុកខ្លះសម្រាប់ការតុបតែង
  • 30 gស្ពៃពណ៌ស្វាយ
  • 100 gដុំទឹកកក
  • 20 gទឹកដោះគោជូរ

របៀបធ្វើ

1) ដាក់ទឹកប៉ោម ផ្លែបឺរី ស្ពៃពណ៌ស្វាយ និងទឹកកកទៅក្នុងម៉ាស៊ីនក្រឡុក។

2) កិនដោយប្រើមុខងារទឹកក្រឡុករហូតដល់ម៉ត់។

3) ចាក់ចូលក្នុងកែវ។

4) ចាក់ទឹកដោះគោជូរពីលើជារាងរង្វង់បែបស្រស់ស្អាត។

5) តុបតែងដោយប្រើប៊្លេកបឺរី និងប៊្លូបឺរី។

ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ

ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ​ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic​​ អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។

រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ

បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។ 

ស្វែងយល់បន្ថែម

ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់

បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។

ស្វែងយល់បន្ថែម

ការប្រើប្រាស់ផលិតផលមានក្នុងអត្ថបទនេះ