ទប់ស្កាត់បាក់តេរីបាន 99.99%*
អ៊ីយ៉ុង nanoe™ X មានរ៉ាឌីកាល់ OH 4.8 ទ្រីលានដែលទប់ស្កាត់បាក់តេរី ដើម្បីរក្សាអាហារឱ្យមានសុវត្ថិភាព និងផ្នែកខាងក្នុងនៃទូទឹកកករបស់អ្នកឱ្យស្អាត។ តាមរយៈការប្រើប្រាស់វ៉ុលខ្ពស់ចំពោះទឹកបរិយាកាស nanoe™ X បង្កើតរ៉ាឌីកាល់អ៊ីដ្រុកស៊ីតដែលបំបែកសារធាតុសរីរាង្គ និងជាកត្តាក្នុងការកម្ចាត់មេរោគ*¹។
សេចក្ដីប្រកាសមិនទទួលខុសត្រូវ៖
*ស្ថាប័នធ្វើតេស្ត៖ មជ្ឈមណ្ឌលស្រាវជ្រាវគីតាសាតូសម្រាប់វិទ្យាសាស្ត្របរិស្ថាន (មូលនិធិសាជីវកម្មទូទៅ)។ KRCES-Bio។ របាយការណ៍ធ្វើតេស្តលេខ 2017_0188។ វិធីសាស្ត្រនៃការធ្វើតេស្ត៖ បន្ទាប់ពីបញ្ចេញបាក់តេរីឱ្យហោះក្នុងបរិយាកាស (1 ប្រភេទ) ក្នុងប្រអប់ចំណុះ 400 L ចំនួនបាក់តេរីដែលបានប្រមូលនៅក្នុងខ្យល់ត្រូវបានរាប់។ វិធីទប់ស្កាត់បាក់តេរី៖ បញ្ចេញ nanoe™ X។ លទ្ធផលនៃការធ្វើតេស្ត៖ បាក់តេរី 99.99% ត្រូវបានទប់ស្កាត់ បន្ទាប់ពីប្រើ nanoe™ X រយៈពេល 50 នាទី។ មិនធានាលើការទប់ស្កាត់ការពុលអាហារទេ។
ការទប់ស្កាត់បាក់តេរី
nanoe™ X សាយភាយអ៊ីយ៉ុងទំហំណាណូទៅគ្រប់ជ្រុងនៃទូទឹកកក និងទប់ស្កាត់ការលូតលាស់នៃបាក់តេរីនៅក្នុងខ្យល់ និងនៅលើជញ្ជាំង។
ការផ្ទៀងផ្ទាត់ប្រសិទ្ធភាព
nanoe™ X ទប់ស្កាត់ទាំងបាក់តេរីដែលអណ្ដែតនៅក្នុងខ្យល់ក្នុងទូទឹកកក ក៏ដូចជាផ្ទៃនៃទូទឹកកកផងដែរ។
• ប្រសិទ្ធភាពនៅក្នុងការធ្វើតេស្តដែលបានធ្វើឡើងក្នុងទូ 400 លីត្រ មិនបានផ្ទៀងផ្ទាត់លទ្ធផលនៅក្នុងស្ថានភាពជាក់ស្តែងនៃការប្រើប្រាស់ឡើយ។
ការកាត់បន្ថយសារធាតុពុល
នៅពេលដែលរក្សាទុកបន្លែនៅក្នុងទូទឹកកកដែលត្រូវគ្នារបស់ Panasonic nanoe™ X រ៉ាឌីកាល់អ៊ីដ្រុកស៊ីតកាត់បន្ថយសារធាតុពុល
នៅលើអាហារ ដូច្នេះអាចលាងសម្អាតសារធាតុពុលទាំងនោះដោយទឹកបានយ៉ាងងាយស្រួល។
ឧទាហរណ៍នៃសារធាតុពុលផ្សេងៗដែលនៅសេសសល់លើបន្លែ
រ៉ាឌីកាល់អ៊ីដ្រុកស៊ីតនៃ nanoe™ X ជួយបំបែកភាគល្អិតរបស់សារធាតុពុលផ្សេងៗ ដែលធ្វើអោយងាយស្រូលក្នុងការលាងសម្អាត
ការកម្ចាត់ក្លិនមិនល្អ
nanoe™ X គ្រប់គ្រងសារធាតុដែលបង្កឱ្យមានក្លិនមិនល្អ ដូច្នេះអ្នកអាចរំពឹងថានឹងមានប្រសិទ្ធភាពកម្ចាត់ក្លិនមិនល្អពេញទូទឹកកកទាំងមូល។
រ៉ាឌីកាល់អ៊ីដ្រុកស៊ីតនៃ nanoe™ Xបំបែកសារធាតុក្លិនមិនល្អសម្រាប់ការកម្ចាត់ក្លិនមិនល្អ
ការផ្ទៀងផ្ទាត់ប្រសិទ្ធភាព
ទប់ស្កាត់ក្លិនអាហារដែលមិនល្អ និងទប់ស្កាត់មិនឱ្យរីករាលដាល។
បច្ចេកវិទ្យា nanoe™ X កម្រិតខ្ពស់សម្រាប់រក្សាអ្នកឱ្យមានសុវត្ថិភាព
nanoe™ X ទប់ស្កាត់បាក់តេរីយ៉ាងមានប្រសិទ្ធភាព កាត់បន្ថយសារធាតុពុលនិងការពារក្លិនខ្លាំង សម្រាប់ការរក្សាទុកអាហារឱ្យកាន់តែមានអនាម័យ។ រ៉ាឌីកាល់អ៊ីដ្រុកស៊ីតត្រូវបានបំបែកពេញទូទឹកកកទាំងមូល ដើម្បីធ្វើអុកស៊ីតកម្មសារធាតុ ហើយដោយសារតែ nanoe™ X មាននៅក្នុងទឹក ប្រសិទ្ធភាពមានកាន់តែយូរ*²។
អ៊ីយ៉ុងខ្យល់
(អ៊ីយ៉ុងអវិជ្ជមាន)
nanoe™ X
(រ៉ាឌីកាល់អ៊ីដ្រុកស៊ីតដែលមាននៅក្នុងទឹក)
ទប់ស្កាត់បាក់តេរីនៅក្នុងចន្លោះដែលមានទំហំប៉ុនណាណូ
ភាគល្អិតនៃចំហាយទឹកដែលមានទំហំ 6,000 nm ប៉ុន្តែ nanoe™X មានកម្រិតពី 5 ទៅ 20 nm។ អ៊ីយ៉ុងដ៏តូចបំផុតទាំងនេះជ្រាបចូលចន្លោះ និងចូលរវាងសរសៃ ដើម្បីទប់ស្កាត់បាក់តេរី និងក្លិនមិនល្អ។