មាន់ដុតទឹកឃ្មុំ

មាន់ដុតទឹកឃ្

មាន់ដុតទឹកឃ្មុំ

វិធីធ្វើម្ហូបងាយៗដើម្បីទទួលបានរសជាតិឈ្ងុយឆ្ងាញ់

រយៈពេលចម្អិនសម្រាប់៖ មនុស្ស 4 ទៅ 5 នាក់ទទួលទាន រយៈពេលរៀបចំ៖ 75 នាទី រយៈពេលចម្អិន៖ 30 នាទីកម្រិត:ងាយស្រួល

គ្រឿងផ្សំ

  • ប៊័រ 100 ក្រាម
  • ក្រូចឆ្មា ទឹក និងសំបក 1 ផ្លែ
  • អំបិល និងម្រេច តាមការចង់បាន
  • ខ្ទឹមសហាន់ហើយ 3 កំពឹស
  • ប្រេងអូលីវ តាមការចង់បាន
  • ជីរត្រចៀកជ្រូក 1 ស្លាបព្រាបាយ
  • ជីវ៉ាន់ស៊ុយ 1 ស្លាបព្រាបាយ
  • សាច់មាន់ 1 (ទាំងមូលប្រហែល 1.5 គ.ក)
  • 0.5ប៉ោមក្រហម
  • 0.5ខ្ទឹមបារាំង
  • 0.5ក្រូចឆ្មា
  • 0.5ស្លឹកប៊េ
  • បន្លែតូចៗ 1 គ.ក (ការ៉ុត មើមស្ពៃ ដំឡូងបារាំង កូន​ស្ពៃ​ក្ដោប​)
  • ទឹកឃ្មុំ 100 ក្រាម

របៀបធ្វើ

1) បើកម៉ាស៊ីនកម្ដៅឱ្យក្ដៅដល់ 200C រយៈពេល 10 នាទីមុន

2) រៀបចំសាច់មាន់។ ប្រឡាក់គ្រឿងផ្នែកខាងក្នុងរបស់មាន់ជាមួយអំបិល និងម្រេច បន្ទាប់មកញាត់ផ្លែប៉ោមពាក់កណ្ដាល កាត់ជាពីរ ខ្ទឹមបារាំងពាក់កណ្ដាល កាត់ជាពីរ ក្រូចឆ្មាពាក់កណ្ដាល កាត់ជាពីរ និងស្លឹកប៊េ 2 សន្លឹក។ បើកស្បែកទ្រូងមាន់ រួចញាត់ប៊័រដែលលាយគ្រឿងហើយនៅចន្លោះស្បែក និងសាច់។ ចាក់ប្រេងអូលីវលាបលើមាន់បន្តិច។

របៀបធ្វើ

1) ដាក់ប៊័រនៅក្នុងចានគោម។ ចិតសំបកក្រូចឆ្មា 1 រួចដាក់ចូលទៅប៊័រ បន្ទាប់មកដាក់ទឹកក្រូចឆ្មា អំបិលនិងម្រេច ខ្ទឹមស ចាក់ប្រេងអូលីវបន្តិច ជីវ៉ាន់ស៊ុយ និងជីត្រចៀកជ្រូកស្រស់ដែលបានហាន់រួចចូលគ្នា ហើយច្របល់ឱ្យសព្វ។

2) ដើម្បីដុតមាន់នៅក្នុងម៉ាស៊ីនមីក្រូវ៉េវ សូមចុចមុខងារ Comabination 3 ដង។ មួលប៊ូតុង រួចកំណត់រយៈពេលចម្អិនទៅ 75 នាទី។ ចុចSTART/SET ដើម្បីចាប់ផ្ដើមចម្អិន។ ស្រោចទឹកដែលចេញពីមាន់លើមាន់រៀងរាល់ 15 នាទីម្ដង។ នៅពេលចម្អិនបាន 45 នាទី សូមដាក់បន្លែចូល។

3) បន្ទាប់ពីដាក់បន្លែហើយ សូមលាបទឹកឃ្មុំនៅលើមាន់ ហើយបន្តលាបរៀងរាល់ 5 នាទីម្ដង រហូតដល់មាន់ឆ្អិនសព្វជាការស្រេច។

ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ

ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ​ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic​​ អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។

រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ

បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។ 

ស្វែងយល់បន្ថែម

ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់

បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។

ស្វែងយល់បន្ថែម