មាន់អាំងញាំបន្លែបែបវៀតណាម

មាន់អាំងញាំបន្លែបែបវៀតណាម

មាន់អាំងញាំបន្លែបែបវៀតណាម

វិធីធ្វើម្ហូបងាយៗដើម្បីទទួលបានរសជាតិឈ្ងុយឆ្ងាញ់

រយៈពេលចម្អិនសម្រាប់៖ មនុស្ស 4 ទៅ 6 នាក់ទទួលទាន រយៈពេលរៀបចំ៖ 30 នាទី រយៈពេលចម្អិន៖ 30 នាទីកម្រិត:បង្គួរ

គ្រឿងផ្សំ

មាន់អាំង

  • អង្ករដំណើប 2 ស្លាបព្រាបាយ
  • សាច់មាន់ចិញ្ច្រាំហើយ 400 ក្រាម
  • ខ្លាញ់មាន់ 140 ក្រាម
  • ម្សៅម្ទេស 0.5 ស្លាបព្រាបាយ
  • ខ្ទឹមស ចិញ្ច្រាំហើយ 1 ស្លាបព្រាបាយ
  • ស្ករស 1 ស្លាបព្រាបាយ
  • ម្សៅមី 1 ស្លាបព្រាបាយ
  • ម្សៅប៉ាប៊្រីកា 0.5 ស្លាបព្រាបាយ
  • អំបិល (ដាក់តាមចំណូលចិត្ត)
  • ទឹកកក 1 ចានគោម
  • ប្រេងឆា 3 ស្លាបព្រាបាយ

ទឹកជ្រលក់ញាំបន្លែ

  • ស្ករស 2 ស្លាបព្រាបាយ
  • ទឹក 0.5 ពែង
  • ទឹកក្រូចឆ្មា 3 ស្លាបព្រាបាយ
  • ទឹកត្រី 2.5 ស្លាបព្រាបាយ
  • ខ្ទឹមស ចិញ្ច្រាំហើយ 1 ដុំ
  • ម្ទេស ហាន់ហើយ 2

បន្លែសម្រាប់ញាំ

  • នំបញ្ចុក ឬនំបញ្ចុកវៀតណាម
  • ត្រសក់ជប៉ុនឈូសហើយ 1 ផ្លែ
  • ការ៉ុតឈូសល្អិតៗ 1 ផ្លែ
  • សាលាដ ឬសាលាដរ៉ូមែនតូចៗ 0.5 ដុំ
  • ស្ពៃក្ដោបពណ៌ស្វាយ ឈូសហើយ 0.25 ផ្លែ
  • ខ្ទឹមក្រហម ហាន់ហើយ 1មើម
  • ប៉េងប៉ោះ ចិតចំណិតៗហើយ 1 ផ្លែ
  • ជីរវ៉ាន់ស៊ុយសម្រាប់តុបតែងលម្អ 2-3 សន្លឹក
  • សណ្ដែកដីសម្រាប់រោយពីលើ 0.333 ពែង
  • ជីនាងវងសម្រាប់តុបតែង 2-3 សន្លឹក
  • ជីរអង្កាមសម្រាប់តុបតែងលម្អ

របៀបធ្វើ

1) សូមលីងអង្ករដំណើប រហូតចេញពណ៌ក្រហមល្មមនៅក្នុងខ្ទះដែលមានកម្ដៅទាប រួចទុកដោយឡែកឱ្យត្រជាក់។ នៅពេលវាត្រជាក់ទាំងស្រុង សូមកិនជាម្សៅ រួចទុកដោយឡែក។

2) បន្ទាប់មក ច្របល់សាច់មាន់ ខ្លាញ់មាន់ ម្សៅម្ទេស ខ្ទឹមស ស្ករស ម្សៅមី ម្សៅប៉ាប៊្រីកា អំបិល និងទឹកកកជាមួយគ្នា។ បន្ថែមម្សៅអង្ករដំណើបដែលបានកិនហើយ រួចច្របល់ម្ដងទៀតឱ្យចូលគ្នា។ ផ្ទេរសាច់ដែលបានច្របល់គ្នាហើយទៅក្នុងចានគោម រួចទុកក្នុងទូទឹកកកពីរបីម៉ោង ដើម្បីឱ្យចូលជាតិគ្នា។

3) ដើម្បីធ្វើសាថេ សូមដោតសាច់ជាមួយចង្កាក់។ ប្រើដៃរបស់អ្នកដោតសាច់ជារាងទ្រវែង។ អនុវត្តតាមជំហានដូចគ្នានេះ ដោតរហូតដល់អស់សាច់។

4) កម្ដៅប្រេងបន្តិចនៅក្នុងខ្ទះ រួចឆាត្រឡប់សាច់ រហូតដល់រឹង។

5) ផ្ទេរសាច់ចង្កាក់សាថេទៅថាសមួយ ដោយទុកចន្លោះរវាងសាច់នោះ កុំឱ្យសាច់ស្អិតជាប់គ្នា បន្ទាប់ពីចម្អិនហើយ។ អាំងសាច់នៅក្នុងមីក្រូវ៉េវរយៈពេល 8 នាទីដោយប្រើមុខងារ “Crispy Grill”។ អ្នកក៏អាចអាំងបែប BBQ ឬឆាសាច់ចង្កាក់សាថេ រហូតដល់ឆ្អិនបានផងដែរ។

6) ដាំទឹកឱ្យពុះស្រុះនំបញ្ចុករយៈពេល 2 ទៅ 3 នាទី រហូតដល់ឆ្អិន រួចដាក់ឱ្យស្រស់ទឹកទុកដោយឡែក។

7) បន្ទាប់មកហាន់បន្លែត្រសក់ ការ៉ុត សាលាដ និងស្ពៃក្ដោបពណ៌ស្វាយឱ្យតូចៗ ប៉េងប៉ោះ និងហាន់ខ្ទឹមក្រហមទុកដាក់ដាច់ដោយឡែកពីគ្នា។

8) ដើម្បីធ្វើទឹកជ្រលក់ញាំបន្លែ សូមកូរស្ករស ទឹក និងទឹកក្រូចឆ្មាជាមួយគ្នានៅក្នុងចានគោម រហូតដល់រលាយចូលគ្នា។ បន្ថែមទឹកត្រី ខ្ទឹមស និងម្ទេសដែលបានហាន់ហើយ រួចច្របល់ឱ្យសព្វល្អ ទុកដោយឡែក។

9) ដើម្បីរៀបចំ​ញាំបន្លែ សូមដួសនំបញ្ចុកមួយចំនួនដាក់នៅចំកណ្ដាលចាន រួចរៀបត្រសក់ ការ៉ុត ជីរវ៉ាន់សុយ សាលាដ ស្ពៃក្ដោបពណ៌ស្វាយ ប៉េងប៉ោះ ខ្ទឹមបារាំង និងសាថេនៅសងខាង។ តុបតែងដោយប្រើសណ្ដែកដី ជីរនាងវង និងស្លឹកជីរអង្កាម។

10) ចាក់ទឹកជ្រលក់ញាំបន្លែទៅលើញាំបន្លែជាការស្រេច ដើម្បីទទួលទាន!

ការរក្សាទុកអាហារ និងបច្ចេកវិទ្យាចម្អិនអាហារ

ដោយមានការបំផុសគំនិតនៃវិធីសាស្រ្តចម្អិនអាហារបែបប្រពៃណី និងការផ្ដោតលើគ្រឿងផ្សំស្រស់ៗ​ បច្ចេកវិទ្យាច្នៃប្រឌិតរបស់ Panasonic​​ អនុញ្ញាតឱ្យរក្សាទុកគ្រឿងផ្សំឱ្យនៅស្រស់ៗព្រមទាំងរក្សាបាននូវសារធាតុចិញ្ចឹមពីធម្មជាតិ និងរសជាតិសាច់ក្នុងអំឡុងពេលចម្អិន ដើម្បីឱ្យការរៀបចំអាហារមានជីវជាតិប្រព្រឹត្តទៅដោយរីករាយ។

រក្សាគ្រឿងផ្សំឱ្យនៅស្រស់ និងមានអនាម័យ

បច្ចេកវិទ្យារក្សាទុក និងបង្កកតែមួយគត់របស់ Panasonic ធានាថាអាហាររក្សាបាននូវជីវជាតិរបស់វាអំឡុងពេលរក្សាទុក ដែលអាចឱ្យអ្នករីករាយជាមួយអាហារស្រស់ៗ និងមានជីវជាតិដែលអ្នកចង់បាន។ 

ស្វែងយល់បន្ថែម

ងាយស្រួលក្នុងការចម្អិនអាហារដែលមានជីវជាតិ និងឈ្ងុយឆ្ងាញ់

បរិក្ខារប្រើប្រាស់ក្នុងផ្ទះបាយរបស់ Panasonic មានមុខងារបច្ចេកវិទ្យាដែលជួយសម្រួលដល់ការចម្អិនម្ហូបអាហារដោយមិនធ្វើឱ្យរសជាតិ ឬជីវជាតិពីធម្មជាតិរបស់អាហារមានការប្រែប្រួល។

ស្វែងយល់បន្ថែម