ទឹកក្រឡុកសម្រាប់ទទួលទានក្រោយពេលហាត់ប្រាណ

ទឹកក្រឡុកសម្រាប់ទទួលទានក្រោយពេលហាត់ប្រាណ

អត្ថប្រយោជន៍នៃទឹកក្រឡុកសម្រាប់ទទួលទានក្រោយពេលហាត់ប្រាណគឺថា រាងកាយអាចស្រូបយកជីវជាតិរបស់វាបានយ៉ាងងាយស្រួល ដើម្បីបង្កើនថាមពលសម្រាប់ការអភិវឌ្ឍសាច់ដុំឡើងវិញ។ ឧទាហរណ៍ ការប្រើប្រាស់ប្រូតេអ៊ីនពីទឹកដោះគោរសជាតិចេកត្រូវបានគេចាត់ទុកថាជាកាបូអ៊ីដ្រាតដែលងាយស្រួលរំលាយ ដោយមានជាតិផ្អែមធម្មជាតិ។ អត្ថប្រយោជន៍ទាំងនេះជួយឱ្យអ្នកអាចសម្រេចគោលដៅនៃការហាត់ប្រាណរបស់អ្នក និងទទួលបានជោគជ័យកាន់តែងាយស្រួល។

ទឹកក្រឡុកសម្រាប់ទទួលទានក្រោយពេលហាត់ប្រាណ
កម្រិត:ងាយស្រួល

គ្រឿងផ្សំ

  • ទឹកដោះគោ 250ml
  • ម្សៅប្រូតេអ៊ីនរសជាតិសូកូឡា 1 ស្លាបព្រាបាយ
  • (អាចប្រើម្សៅកាកាវ 3 ស្លាបព្រាបាយជំនួសវិញបាន)
  • ចេក 1 ផ្លែ ដោយដាក់ក្នុងទូទឹកកកឱ្យរឹង ហើយកាត់ជាចំណិតៗ
  • ទឹកឃ្មុំ 2 ស្លាបព្រាបាយ
  • ដុំទឹកកក 1 ពែង
  • បន្ថែមរសជាតិដោយដាក់ការ៉េមរសជាតិវ៉ានីឡា ឬក្រែម

របៀបធ្វើ

ជំហាន 1

ដាក់ទឹកកក និងគ្រឿងផ្សំផ្សេងទៀតចូលតាមក្រោយ

ជំហាន 2

បិទគម្រប ហើយមូរឱ្យជាប់។

ជំហាន 3

ត្រឡប់កែវចុះក្រោម ហើយដាក់លើម៉ូទ័របង្វិល។ មួលវាឱ្យជាប់ណែន។

ជំហាន 4

កិនគ្រឿងផ្សំឱ្យម៉ត់ល្អ។

កំណត់ចំណាំ៖ អាចប្រើម៉ាស៊ីនកិនក្រឡុកមុខងារច្រើនររបស់ Panasonic ម៉ូដែល MX-AC400SWUA, MX-AC300SWUA, MX-AC210SWUA, ម៉ាស៊ីនក្រឡុក Panasonic MX-EX1561WSG ។

ចែករំលែកគេហទំព័រនេះ

រូបមន្តធ្វើម្ហូបជាច្រើនទៀត